ព្រោះវាជាញេីសឈាមគាត់។ គាត់មានឈាមជាអ្នកសិល្បៈ។ គាត់ធំធាត់ឡេីងក្នុងត្រកូលជាអ្នកសិល្បៈ រកចំណូលចំអែតក្រពះដោយសារសិល្បៈ(ជីដូនអ្នកល្ខោនហ្លួង, ឪពុកអ្នកល្ខោនបាសាក់, បងប្រុសអ្នករបាំប្រពៃណី, ខ្លួនឯងជាតារាសម្តែង វិវត្តចេញពីនាដការិនី) ដូច្នេះគាត់មានសិទ្ធិក្នុងការប្រេីប្រាស់សិល្បៈមកបង្កេីតជាអាជីព ព្រោះវាសុទ្ធតែជាជំនាញដែលចេញពីសាលាសិល្បៈស្រុកខ្មែរ ហេីយមានឈ្មោះថាសិល្បករអាជីព។ តែទោះសព្វថ្ងៃបងមិនល្បីខ្ទរខ្ទារយ៉ាងណា មិនចេះអែបអបគេ មិនចេះទ្រគេយ៉ាងណា ក៏បងព្រះកាយច័ន្ទនៅតែមានក្តីសុខព្រោះគាត់បាននឹងកំពុងបំពេញកាតព្វកិច្ចជាសិល្បការនីខ្មែរដ៏ល្អមួយរូប ទោះមហាជនអ្នកគាំទ្រតារាខ្មែរមួយចំនួនធំឥលូវមិនដែលយកភ្នែកមេីល តែបងជាគ្រាប់ពេជ្រក្នុងកែវភ្នែកយាយតា អ៊ុំពូមីង បងប្អូនដែលជាអ្នកមានបេះដូងស្រឡាញ់គាំទ្រវិស័យសិល្បៈខ្មែរពិតប្រាកដ។ កុំស្រឡាញ់នរណាម្នាក់ដោយសារតែឃេីញគេមានធនធាន ឆេីតឆាយ កុំរំលងនរណាម្នាក់ទាំងដែលគេមានចិត្តស្មោះ។ កុំចាំបាច់ទាល់តែមានលុយរាប់លាន ទេីបអាចថែសិល្បៈដូនតាខ្មែរបាន។ កុំចាំបាច់ទាល់ឡូយឆាយ បានពាក់ម្កុដ ជាន់ឆាកអន្តរជាតិទេីបមានតួនាទីជាអ្នកនាំសិល្បៈឱ្យគេស្គាល់ មិនចាំបាច់ប្រឹងនាំសិល្បៈខ្មែរទៅស្រុកក្រៅឱ្យបរទេសស្គាល់ទេ ព្រោះសព្វថ្ងៃបរទេសគេកំពុងសិក្សាពីប្រទេសយេីងណាស់ ប្រវត្តិសាស្ត្រដឹងជាងម្ចាស់ប្រទេសទៀត ងាកមកមេីលក្នុងស្រុកឯងវិញផងម្ចាស់ដេីមស្គាល់អ្វីដែលជារបស់ខ្លួនឯងអស់ឬនៅ? បានធ្វេីអ្វីខ្លះសម្រាប់សហគមន៍ខ្លួនឯង សង្គមជាតិខ្លួនឯង? បានធ្វេីអ្វីខ្លះដេីម្បីសិល្បៈរបស់ជាតិខ្លួនឯង? បេីខ្លួនធ្លាក់ខ្លួនក្រ លែងល្បី មិនមានឥទ្ធិពល តេីអាចនៅបន្តថែសិល្បៈហ្នឹងតទៅទៀតបានទេ? #ព្រះកាយច័ន្ទ a very simple artist, but she is my super star»។
ពេលឃើញសារលើកទឹកចិត្តដ៏មានអត្ថន័យនេះ កូនស្រីដែលមានឪពុកជាអ្នកល្ខោនបាសាក់ បានបង្ហាញអារម្មណ៍រំភើបពន់ពេក និងបានចែករំលែកសំណេរនោះ ភ្ជាប់ជាមួយ Caption ថា « Thank you so much admin You made me cry»។