
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។




ប្រាសាទត្នោតជុំ ជាក្រុមប្រាសាទបុរាណខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុង ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ពាក្យថា «ត្នោតជុំ» ជាឈ្មោះភូមិ និងឃុំដែលប្...

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់...

នៅក្នុងដំណាក់កាលវ័យជំទង់ កុមារតែងជួបប្រទះនូវការផ្លាស់ប្តូរទាំងផ្នែករាងកាយ ចិត្តសាស្ត្រ និងអារម្មណ៍ ដែលពេលខ្លះអាចស្តែងចេញមកតាមរយៈអាកប្បកិរិយារឹងរូស ...






















