ត្បិតខុសគ្នាពីរឿង Squid Game ដែលអ្នកចូលរួមលេងទាំងអស់ត្រូវដោះស្រាយចំណោទរៀងៗខ្លួន តែសម្រាប់ភាពយន្តអាមេរិកដែលផលិតឡើងកាលពីឆ្នាំ ២០១៩ នេះវិញ អ្នកទាំង ៦អ្នកនេះត្រូវរួមដៃគ្នាស្វែងរកគន្លឹះសម្ងាត់ដើម្បីអាចមានជីវិតរស់បាន។
៤. As the Gods Will
As the Gods Will គឺជាភាពយន្តភ័យរន្ធត់បែបអបិយជំនឿរបស់ជប៉ុននិយាយអំពីសិស្សវិទ្យាល័យមួយក្រុមដែលត្រូវបានគេបង្ខំឱ្យប្រកួតប្រជែងក្នុងហ្គេមដ៏សាហាវមួយដើម្បីមានជីវិតរស់។ សាច់រឿងផ្ដោតសំខាន់ទៅលើតួឯក Shun Takahata ដែលបានចូលរួមក្នុងល្បែងនេះជាមួយនឹងមិត្តភ័ក្តិដទៃទៀត។ ខុសពីអ្នកដទៃ Shun Takahata មិនត្រឹមតែមានគោលដៅចង់ឈ្នះព្រោះតែជីវិតរបស់ខ្លួននោះទេ តែគេចង់បកអាក្រាតថាអ្នកណាជាអ្នកដែលនៅពីក្រោយរឿងនេះ។
កន្លងមក អ្នកដែលធ្លាប់ទស្សនាភាពយន្តទាំងពីរនេះ ធ្លាប់បានលើកឡើងពីភាពស្រដៀងគ្នារវាងភាពយន្តទាំង ២រឿង ជាពិសេសនៅត្រង់ល្បែង Red Light Green Light ដែលយើងចំណាំហៅថាល្បែង “កូរៗវ៉ា” តែម្ដង។ ដោយឡែក លោក Hwang Dong-hyuk បានចេញបញ្ជាក់យ៉ាងច្បាស់ថា លោកបានចាប់ផ្ដើមនិពន្ធរឿងរបស់ខ្លួនតាំងតែពីឆ្នាំ ២០០៨មកម៉្លេះ ហើយរឿង As the Gods Will ទើបតែចេញកាលពីឆ្នាំ ២០១៤នេះទេ៕