AMS Infotainmentប្រលោមលោកខ្លី រឿង ៖ ដរាបណា យើង...! (វគ្គ ២)
(មិនទាន់អានវគ្គ ១ អាច ចុចអានទីនេះ)
វគ្គ ២
ក្រោយពីបានព្រមព្រៀងគ្នាទៅលេងផ្ទះរបស់បងសត្យា ខ្ញុំ និងគាត់ក៏ជិះកង់បែបប្រណាំងគ្នាផង ជិះលេងផងប្រហែលជាកន្លះម៉ោងកាត់តាមប្រាសាទអង្គរវត្តរហូតមកដល់ទីតាំងផ្ទះដែលស្ថិតនៅម្តុំវត្តតាព្រហ្មមានជ័យ។ បរិយាកាសមានសភាពស្ងប់ស្ងាត់បន្តិចព្រោះមនុស្សម្នាបានចេញទៅដើរលេងអស់ ដោយអ្នកខ្លះមិនទាន់ត្រឡប់មកផ្ទះវិញទេ។ ទុកកង់នៅក្រោមដើមជំពូរួចហើយ បងសត្យាក៏នាំមុខទៅបើកទ្វារផ្ទះដែលសង់ពីថ្មកំពស់ពីរជាន់មានសភាពចាស់បន្តិចជាមួយនឹងទីធ្លាជុំវិញរៀងធំទូលាយគួរសម និងមានរោងសម្រាប់ចតឡាននៅខាងស្តាំដៃ។ ខ្ញុំដើរតាមពីក្រោយគាត់ទាំងសួរថា
“…ហើយចុះ ម៉េចបានបងឯង អត់ទៅលេងរតនគិរីហ្នឹងគេ?”
គាត់ងាកមកមើលមុខខ្ញុំវិញសិនមុននឹងតប
“ដោយសារប្រូឯងហ្នឹង!”
និយាយរួច បងសត្យាសើចចុងមាត់បន្តិចទើបបើកទ្វារលើកដៃជាសញ្ញាអញ្ជើញខ្ញុំឱ្យដើរចូលទៅខាងក្នុងផ្ទះ ខណៈដែលខ្ញុំនៅរៀងភាំងនឹងសម្តីរបស់គាត់នៅឡើយ តែខ្ញុំធ្វើជាមិនចាប់អារម្មណ៍សិនរួចដើរចូលទៅ។ គាត់ដើរតាមពីក្រោយខ្ញុំទាញទ្វារបិទ ហើយដើរវឹងសំដៅទៅកាន់ផ្ទះបាយ
“សម្រាកឱ្យបាត់ ហត់ សិនទៅ ចាំឡើងទៅលើ”
ខ្ញុំអង្គុយចុះលើសាឡុងសម្លឹងមើលជុំវិញក្នុងផ្ទះរបស់គាត់ដែលតាំងសុទ្ធតែចម្លាក់បុរាណនៅក្នុងទូរកញ្ចក់ ក៏មានទូរបិទសញ្ញាលេខបូកសម្រាប់ដាក់ថ្នាំពេទ្យនិងសម្ភារៈវេជ្ជសាស្ត្រខ្លះៗ ទូរសៀវភៅ និងរូបគំនូរបែបសាមញ្ញៗពីរបីផ្ទាំងតាំងលើជញ្ជាំង…។ បងសត្យាប្រាប់ខ្ញុំថា ប៉ារបស់គាត់គឺជាគ្រូពេទ្យ ចំណែកម្តាយគឺជាឱសថការី។ គាត់មានបងប្អូនបីនាក់ ហើយគាត់គឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ ប្អូនប្រុសរបស់គាត់កំពុងរស់នៅទីក្រុងភ្នំពេញជានិស្សិតផ្នែកអាយធីឆ្នាំទីពីរ។ ដោយឡែកផ្ទះនេះ ភាគច្រើនគាត់រស់នៅតែម្នាក់ឯងទេ ដោយសារប៉ាម៉ាក់គាត់បានទិញផ្ទះមួយខ្នងនៅក្នុងបូរីមួយ ហើយបានប្តូរទៅរស់នៅទីនោះ។
បងសត្យា ទើបតែត្រឡប់មករស់នៅខេត្តសៀមរាបវិញបានជិតមួយឆ្នាំ ក្រោយពីប្តូរទៅរៀននិងរស់នៅទីក្រុងភ្នំពេញអស់រយៈពេលប្រហែល ៦ឆ្នាំ។ អីចឹងហើយបានជាសូរសព្ទនៃការនិយាយស្តីរបស់គាត់មិនសូវដូចអ្នកសៀមរាបប៉ុន្មាន។ ដោយសារគាត់រស់នៅម្នាក់ឯង ហេតុនេះខ្ញុំចង់ចេញចូលផ្ទះនេះគឺមិនពិបាកទេ គាត់ចង់នាំអ្នកណាមកក៏អត់សូវមានបញ្ហាអ្វីដែរ។
សម្រាកផឹកទឹកជជែកគ្នារឿងនេះចប់ គាត់ក៏នាំខ្ញុំទៅកាន់បន្ទប់របស់គាត់នៅជាន់ទីពីរដើម្បីងូតទឹកផ្លាស់ខោអាវនឹងអាលបានចុះមកញ៉ាំបាយជាមួយគ្នាវិញ។
វាមិនមែនគ្រាន់តែជាបន្ទប់ដេកមានគ្រែមានទូរខោអាវទូតាំងទូដាក់សៀវភៅអីតែប៉ុណ្ណឹងទេ តែវាជាបន្ទប់ធំជាងគេមួយទំហំស្ទើតែស្មើនឹងបន្ទប់តូចៗធម្មតាពីរទម្លាយចូលគ្នា ព្រោះវាជាកន្លែងសម្រាប់គូររូបផងនិងធ្វើការផងដែរ។ ខ្ញុំសម្លឹងមើលគំនូរច្រើនផ្ទាំងដែលមានទាំងទំហំធំប្រហែលមួយម៉ែត្របួនជ្រុង និងមានទំហំតូចៗតាមថ្នាក់រហូតដល់ទំហំប៉ុនក្រដាស A4។ រូបគំនូរមានចំរុះបែប ក៏ប៉ុន្តែភាគច្រើនជារូបមនុស្សបែប Erotic មិនចំពោះ…។
បងសត្យាអើយ គូររូបម្តងៗមិនដឹងស្រម៉ៃចេញអ្វីខ្លះទេនៀក។ ខ្ញុំគិតទាំងចង់សើចថាអ្វីដែលគាត់ស្រម៉ៃអាចលើសពីអ្វីដែលបានបង្ហាញនៅលើផ្ទាំងក្រណាត់ឬលើក្រដាសទាំងនេះ ព្រោះខ្ញុំក៏អីចឹងដែរ។ ខ្ញុំជឿថា ធម្មតាការស្រម៉ៃរបស់យើង វាតែងតែលើសពីការពិតខ្លះ និងលើសពីអ្វីដែលយើងបង្ហាញ ជួលកាលចង់គូរ ឬសរសេរចេញមកឱ្យអស់ពីចិត្ត តែគិតចុះឡើងក៏សម្រេចថា មិនគួរទេ កុំទាន់អាលសិន។ ខ្ញុំមើលរូបបន្តទៀតរហូតដល់រូបមួយផ្ទាំងទំហំប្រហែលប៉ុនក្រដាស A3 ពីរដងមានពណ៌ចំរុះបែបតែប្រើពណ៌ស្រគត់ស្រគម ជារូបមនុស្សប្រុសឃើញតែពីចំហៀងអង្គុយផ្អែកតុឈើ ជក់បារីរំសាយអារម្មណ៍ ផ្លុំផ្សែងហុយទ្រលោម…
…ចូលដល់បន្ទប់គាត់ហើយ អារម្មណ៍របស់ខ្ញុំក៏នឹកឃើញដល់ម៉ាក់របស់ខ្ញុំតែម្តង។ បងសត្យាមានបុគ្គលិកលក្ខណៈដូចម្តាយខ្ញុំទេដឹង? គាត់ឈរក្បែរខ្ញុំមើលទៅផ្ទៃបន្ទប់របស់គាត់តាមខ្ញុំដែរ រួចក៏ទះស្មាខ្ញុំមុននឹងដើរនាំមុខ។ ខ្ញុំដើរតាមពីក្រោយសំដៅទៅជិតគំនូរមនុស្សប្រុសជក់បារី គាត់ងាកតាមមើលខ្ញុំមុននឹងដើរទៅបើកទូររកមើលខោអាវ។ ខ្ញុំសួរគាត់ទាំងមើលគំនូរដដែល
“បង ហើយចុះ នេះ ជារូបអ្នកណាគេដែរ?”
“គេ!”
គាត់ឆ្លើយកំបុតៗទាំងរវល់រកមើលខោអាវ
“គេ? គេណា?”
“ចង់ដឹងធ្វើអី?”
គាត់ដើរមកកាន់ខ្ញុំរួចបោះខោអាវមួយសម្រាប់ និងកន្សែងពោះគោឱ្យខ្ញុំ ទើបដើរទៅរ៉ូតវាំងននបើកបង្អួចឱ្យស្រលៈបន្ទប់។ ខ្ញុំឈរមើលរូបដដែលទាំងគិតដល់លោកប៉ារបស់ខ្ញុំ ព្រោះមានពេលខ្លះសកម្មភាពរបស់លោកប៉ា ស្រដៀងគ្នានឹងបុរសនៅក្នុងរូបនេះ តែខ្ញុំមិនទាន់ចង់និយាយច្រើនពីរឿងនេះជាមួយបងសត្យាទេ…
“រូបហ្នឹងទំនងដល់ហើយ ប្រាប់បន្តិចមក! ម៉េចបានគូរ ហើយវាមានឈ្មោះអត់?”
“អត់មានទេ! សួរដូចកូនក្មេងអីចឹង!”
គាត់ឆ្លើយខណៈអង្គុយចុះទៅលើពូកច្រត់ដៃទៅក្រោយទាំងញញឹមដាក់ខ្ញុំដែលឈរកាន់ខោអាវតាមសួរ
“មិនគួរសោះ!”
“មិនគួរសោះអី? ទៅងូតទឹកសិនទៅ ក្រែងថាអត់ចេះរស់ដោយអត់ងូតទឹក…?”
ខ្ញុំងក់ក្បាល ហើយបែរខ្នងដើរសំដៅទៅបន្ទប់ទឹក គាត់ក៏ក្រោកឈររួចដើរទៅកាន់តុដាក់សម្ភារៈគំនូរដើម្បីរៀបចំសម្ភារៈគូររូប ដោយយកផ្ទាំងក្រណាត់ពណ៌-ស-មួយផ្ទាំងទៅបំពាក់លើជើងទំរសម្រាប់គូររូប។
ស្របពេលដែលខ្ញុំកំពុងតែងូតទឹកយ៉ាងត្រជាក់ស្រួលខ្លួន ក៏ស្រាប់តែលឺសម្លេងគោះទ្វារដែលអត់បានដាក់គន្លឹះគ្រាន់តែបិទធម្មតា។ កំពុងងូតទឹកស្រាតផងមកគោះទ្វាររកស្អី? គាត់បើកទ្វារបន្តិចហើយអើតក្បាលមើលមកខ្ញុំ ធ្វើឱ្យខ្ញុំប្រញាប់រកកន្លែងឈរបាំងខ្លួនបន្តិច។ ខ្ញុំឃើញគាត់ដោះអាវស្លៀកតែកន្សែង ហើយសួរខ្ញុំថា
“Can you share me?”
“Share what?”
គាត់ប្រើមាត់ចង្អុលទៅកាន់ទឹកផ្កាឈូកដែលកំពុងស្រក់ចុះតិចៗ។ ខ្ញុំដឹងថាគាត់ចង់និយាយពីអី តែធ្វើជាមិនយល់ក៏មិនដឹងឆ្លើយថាម៉េច ព្រោះគាត់ដើរចូលមកបាត់ទៅហើយទាំងសម្លឹងមើលមកខ្ញុំដោយទម្លាក់កែវភ្នែកចុះក្រោមបែបស្រទន់ជាមួយនឹងទឹកមុខស្មើ រួចលូកដៃទៅចាប់ក្បាលរូប៊ីណេផ្កាឈូក រៀបចំបើកទឹក តែសួរសិន
“សុំងូតទឹកដែរមក ខ្ជិលចុះទៅក្រោម បានអត់?”
ចូលមកបាត់ហើយ បានសួរ
“…ប…បានតើ!”
ខ្ញុំខំឆ្លើយទាំងក្នុងខ្លួនចាប់ផ្តើមញាប់ញ័រ គឺញ័រគ្រប់កន្លែងហើយនិងមានអារម្មណ៍ថារងាព្រឺសម្បុរខ្ញាកៗ។ មិនមែនចង់បង្ហាញថាខ្លួនខ្ញុំហ្នឹងស្អាតស្អំបរិសុទ្ធអីនោះទេ ព្រោះថាខ្ញុំក៏ធ្លាប់មានសង្សារជាមនុស្សស្រីដែរ តែជាមួយនឹងបងសត្យា គឺជាលើកទីមួយ…
ក្រឡេកមើលទៅបងសត្យាវិញ គាត់បែរជាមានឬកពារធម្មតាបើកទឹកឱ្យចេញខ្លាំងជាងមុនហើយទាញកន្សែងចេញពីខ្លួនមុននឹងចាក់សាប៊ូមកដុះសំអាតរាងកាយក្នុងអារម្មណ៍ស្រស់ស្រាយ។ ខ្ញុំក៏ប្រញាប់ងូតទឹកឱ្យឆាប់រួចរាល់ដែរ។ ពេលកំពុងឈរងូតទឹកជាមួយគ្នា ដោយស្ងៀមស្ងាត់ពេកលឺតែសម្លេងបើកទឹកធ្វើឱ្យចិត្តខ្ញុំមិនស្រួលសោះ។ ខ្ញុំទម្លាប់តែគ្រហឹមច្រៀងលេងតែឥឡូវមានអារម្មណ៍ថាអៀន ខ្ញុំក៏ក្បង់ទឹកលាងជម្រះមុខរួចធ្វើជានិយាយបន្លប់ស្ថានការដោយសួរគាត់ថា
“ចុះ អើ…មនុស្សប្រុស នៅក្នុងគំនូរដែលឱ្យខ្ញុំថ្ងៃមុនហ្នឹង ជាអ្នកណាគេដែរ?”
“គេដែរ!”
“ទៀតហើយ?”
គាត់យកដៃជូតទឹកចេញពីមុខមាត់ចេញ ហើយងាកមកសួរខ្ញុំ
“សួរធ្វើអី ប្រាប់ទៅ ស្គាល់មែន?”
“អត់ស្គាល់ ចេះតែចង់ដឹងទៅ…”
“ប្រច័ណ្ឌមែន?”
“អត់ទេ!!!”
ខ្ញុំប្រកែកពេញទំហឹងរួចប្រញាប់ងាកចេញទៅងូតទឹកវិញ ទាំងដែលគាត់ឈរស្ងៀមធ្វើឬកឡូយតាមសម្លឹងមើលខ្ញុំហើយសើចហិហិធ្វើមិនដឹង។
“ចង់សួររឿងអី ផ្សេងទៀត អត់?”
ខ្ញុំចង់សួររឿងដទៃទៀតដែរ តែចេះតែគិតថាចាំសួរពេលក្រោយ ហើយពេលហ្នឹងក៏សួរបន្តថា
“ចុះបើសិនដាក់ឈ្មោះ…”
តែខ្ញុំក៏ប្តូរលើកឡើងជាយោបល់វិញ
“ការពិតទៅវាគួរតែមានឈ្មោះ ត្រូវអត់?”
គាត់ក៏គិតបន្តិចទាំងធ្មិកភ្នែក
“ម៉េចបានចូលចិត្តសួរអីដដែលៗអីចឹង? អត់ចេះឆ្ងល់រឿងផ្សេងខ្លះសោះ។ មានក៏បានអត់ក៏បានដែរតើ! តែបើចង់បានឈ្មោះ…”
គាត់គិតបន្តិចសិន រួចសម្លឹងមកកាន់ខ្ញុំទាំងគិតចុះឡើង
“…I’m not sure, it can be something about time, place…or people”
ខ្ញុំគ្រវីក្បាលអស់ចិត្ត ហើយគិតបញ្ចប់ការងូតទឹក តែគាត់នៅគិតបន្តហើយនិយាយថា
“…Until? …You?”
ខ្ញុំស្តាប់ទាំងជ្រួញថ្ងាសរួចចង្អុលខ្លួនឯង
“ចង់ថាខ្ញុំមែន?”
“ហ្នឹងហើយ គំនូរហ្នឹងឈ្មោះថា…Until…ម៉េចដែរ?”
“ឥតន័យ!”
“Why not? ក្រែងចង់លឺឈ្មោះ?”
“និយាយឱ្យតែបានហ្នឹង”
“អត់ទេ បានគិតខ្លះដែរតើ! ព្រោះទើបនឹកឃើញពេលបានជួប ប្រូឯង តែ…ទាល់តែ…”
គាត់និយាយដល់ត្រឹមហ្នឹងក៏ឈប់
“ទាល់តែយ៉ាងម៉េច?”
“ធ្លាប់មានសង្សារប៉ុន្មាននាក់ហើយ? ហីរាល់ថ្ងៃហ្នឹងមានអត់?”
មិនឆ្លើយសំនួរខ្ញុំ បែរជាសួរបកវិញឯណាផ្សេងឯណោះ តែខ្ញុំគ្រវីក្បាលជំនួសចម្លើយ ខ្ជិលនិយាយប្រាប់។ គាត់សម្លឹងមុខខ្ញុំចុះឡើងទាំងញញឹមចេញមក ហើយលើកដៃវែកសក់របស់ខ្ញុំថ្នមៗ
“មានក៏មានទៅ! ហើយ…ចុះ ស្រលាញ់មនុស្សស្រី ហីក៏ប្រុស រាល់ថ្ងៃហ្នឹង?”
ខ្ញុំឱនមុខចុះ គាត់ក៏ឱនមុខតាមមើលខ្ញុំក្នុងន័យតាមសួរមិនចង់ឱ្យខ្ញុំគេចវេស ខ្ញុំក៏និយាយទាំងមិនសូវច្បាស់លាស់
នឹងខ្លួនឯងថា
“…បង…You!”
គាត់រៀងភាំងបន្តិចតែបន្ទាប់មកក៏ញញឹមទាំងដៀងភ្នែកស្រទន់របស់គាត់មើលខ្ញុំចុះឡើង។ ខ្ញុំមិនគេចមុខគាត់ ហើយសម្លឹងបកវិញមុននឹងសួរ
“Do you want me, now?”
“No!”
ឆ្លើយខ្លីហើយគាត់ទាញយកកន្សែងពោះគោទៅជូតខ្លួនរួចដើរចេញពីបន្ទប់ទឹកចោលខ្ញុំបាត់។ ខ្ញុំពិតជាខ្មាស់គេណាស់ នៅមិននៅម៉េចបានទៅសួរគេអីចឹងទៅវិញ លោកអើយចង់បោកក្បាលឱ្យងាប់នៅហ្នឹងកន្លែង…
“ចាំទុកណា៎!”
ខ្ញុំបញ្ចប់ការងូតទឹកស្លៀកពាក់រួចរាល់ទាំងខឹងគាត់ ហើយដើរចេញមកក៏ឃើញគាត់កំពុងតែឈរច្រត់ចង្កេះទាំងសក់នៅសើម បែរខ្នងទល់មុខនឹងផ្ទាំងក្រណាត់ពណ៌-ស សម្រាប់គូររូប។ ខ្ញុំប្រុងដើរទៅកាន់មាត់ទ្វារដើម្បីដើរចេញពីបន្ទប់គិតថាចេះតែដើរទៅរកមើលនេះមើលនោះលេងទេ តែគាត់មកចាប់ទាញដៃខ្ញុំឱ្យទៅឈរមើលក្រណាត់មួយផ្ទាំងនោះជាមួយគ្នា
“ជួយគិតមើលមើស៎ ចង់គូររូបអី?”
“គូរអីគូរទៅ!”
លឺខ្ញុំឆ្លើយហីហីគាត់ងាកមកសម្លឹងមុខខ្ញុំឡើងជិត
“ហើយថីហ្នឹង? ខឹងមែន?”
“អត់ទេ។ មានរឿងអីត្រូវខឹង…”
និយាយហើយខ្ញុំយកដៃស្ទាបពោះព្រោះវាស្រាប់តែកូរ គាត់តាមមើលដៃរបស់ខ្ញុំ
“ញ៉ាំបាយសិនទៅ។ អត់ទាន់ញ៉ាំបាយផង គិតអីម៉េចចេញ!”
គាត់ក៏ដឹកដៃខ្ញុំចុះទៅក្រោម ហើយពួកយើងក៏អង្គុយញ៉ាំបាយជាមួយគ្នាយ៉ាងស្ងៀមស្ងាត់…។ បន្តិចក្រោយមកគាត់ស្រាប់តែចាប់សាច់ត្រីដាក់ចានខ្ញុំ
“ញ៉ាំឱ្យឆ្អែតទៅ…”
“បាទ អរគុណ!”
“ហើយហៅបងថា សត្យាៗ ក៏បានដែរ!”
“បាទ…”
គាត់តាំងចិត្ត ចង់និយាយអ្វី
“និយាយអីចឹង ម៉ាក់របស់សៀ ចូលចិត្តគូររូបដែរមែន?”
“បាទ! តែ វាគ្រាន់តែជាចំណង់ចំណូលចិត្ត គាត់អត់បានចូលរៀនសាលាសិល្បៈអីទេ។ សម័យប៉ាម៉ាក់យើង អត់ដូចឥឡូវទេ…”
“ហ្នឹងហើយ I understand!”
“ខ្ញុំមិនសូវជាច្បាស់ទេ តែពេលឃើញគាត់គូរគំនូរម្តងៗ គាត់ដូចជាតែងតែ គូរនៅពេលស្ងប់ស្ងាត់…”
គាត់ស្តាប់ទាំងគិត ហើយក៏តាំងសួរ
“ចុះ មានដែលឆ្ងល់ ឬសួរគាត់អីអត់? សួរអត់ឈប់ដូចសួរបងអីចឹង…?”
“សួរ! តែគាត់ថាគាត់ចូលចិត្តអីចឹង ហើយខ្ញុំគិតថា yes ដោយសារការចូលចិត្ត។ មកពីគាត់អត់ដែលឆ្លើយលំអិតម្តងណាសោះ បានជាខ្ញុំសួរបងឯង ក្រែងលោថាមានអីមួយដែលអ្នកចូលចិត្តគូរ មានដូចគ្នា…។ តែបើថាខ្ញុំវិញ ខ្ញុំបានតែចូលចិត្តទេ”
“បងគិតថា អាស្រ័យលើបុគ្គល។”
ខ្ញុំយល់ស្របនឹងសម្តីរបស់គាត់។ គាត់សួរវិញថា
“ចុះដែលគិតអត់ ថាម៉េចបានមនុស្សយើង តែងចូលចិត្តធ្វើអីខុសៗគ្នា ពេលពិបាកចិត្ត ឬពេលណាមួយ មានអារម្មណ៍ថាស្តេ្រស ហត់នឿយ អីជាដើម…?”
“វិធីដែលម្នាក់ៗជ្រើសរើសធ្វើ តែងប្រាប់ពីអត្ដចរិក ឬនិស្ស័យរបស់គេ ចំណោះដឹងដែរ…មិនអីចឹង?”
“Yes! តែសាកគិតចេញពីចំណុចហ្នឹងខ្លះមើល! មិនមែនមានតែនិស្ស័យ ឬអត្តចរិកឯណា ដែលដឹកនាំជីវិតយើងរហូតទេ។ នៅមានមនុស្ស បរិយាកាសជុំវិញយើងក៏រួមចំណែកដែរ។”
ខ្ញុំងក់ក្បាល
“ចុះសម្រាប់បងឯងវិញ?”
“តាមបទពិសោធន៍បង គឺអារម្មណ៍របស់បងដែលមានចំពោះរឿងរ៉ាវណាមួយ ហើយបងចង់បង្ហាញពីវា វាជាអារម្មណ៍ពិតរបស់បង។ ក៏ប៉ុន្តែពេលខ្លះមិនប្រាកដថា មានអ្នកស្តាប់យើងហើយយល់ពីយើងទេ ព្រោះអារម្មណ៍មនុស្សអត់ដូចគ្នា ណាមួយវាជាអារម្មណ៍របស់យើង ពេលខ្លះក៏ដូចការពិត ជួបកាលក៏អត់។ មួយទៀត នៅពេលដែលអត់មានអ្នកណាស្តាប់ ការគូររូបហ្នឹងក៏ក្លាយជាវិធីដែលបងត្រូវតែធ្វើ ព្រោះអារម្មណ៍ខ្លះ ពេលខ្លះអត់អាចលាក់ទុកតែក្នុងចិត្តកើត។ ដោយសារបងចូលចិត្តគូរ បើអ្នកផ្សេងគេចូលចិត្តអី គេប្រហែលជាធ្វើតាមចិត្តគេដែរ…”
“ខ្ញុំយល់ថាអីចឹងដែរ!”
“ពេលខ្លះទៀត យើងនិយាយទៅមនុស្សណាម្នាក់ គេស្តាប់ហើយ អាចនឹងវាយតម្លៃយើងខុសបើមិនអីចឹង វាអាចក្លាយជាចំណុចខ្សោយរបស់យើង ហើយគេអាចនឹងយកមកវាយប្រហារយើងវិញ។ តែបើយើងគូរ ឬសរសេរ វាមិនដែលក្បត់យើងទេ បើយើងស្មោះត្រង់នឹងវា វាក៏ដូចគ្នាដែរ…។”
“អីចឹង ចុះអ្នកផ្ទះបង ដឹងថាបង… ស្រលាញ់ មនុស្សប្រុសដូចគ្នាអត់?”
“ចុះសៀវិញ អង្គុយទីនេះទល់មុខបង គិតថា អាច គួរប្រាប់អ្នកណាបានខ្លះដែរហើយនៅ?”
ខ្ញុំឱនមុខចុះបន្តិច
“ចង់ដឹងធ្វើអី បើបងអត់ស្រលាញ់ខ្ញុំផងហ្នឹង!”
“អ្នកណាថា?”
“ចុះ…?”
“I don’t want you! But I want we need each other…”
គាត់និយាយពិតមែនឬ?
…ទម្លាប់ខ្ញុំឱ្យតែញ៉ាំបាយហើយដឹងតែងងុយដេកជាពិសេសគឺថ្ងៃត្រង់ តែនេះម៉ោងទើបតែជាង១០ព្រឹកសោះក៏ងងុយដេកដែរ។ ខ្ញុំដើរសំដៅមកកាន់បន្ទប់សត្យាទាំងស្ងាប ដោយគាត់ដើរតាមខ្ញុំពីក្រោយ
“ងងុយគេងមែន?”
ខ្ញុំគ្រវីក្បាល តែយកដៃទះមាត់ដែលមិនព្រមបាត់ស្ងាបសោះ
“យប់ម៉ិញរវល់ធ្វើអីខ្លះ?”
“គ្មានធ្វើអីផង ដេកលេង តែដេកអត់សូវលក់ មួយរយៈនេះ ដេកអត់សូវលក់សោះ…”
គាត់ដើរសំដៅទៅកាន់គ្រែដេកទាំងរៀបចំភួយខ្នើយ
“គេងអត់សូវលក់ ហើយភ្ញាក់ពីព្រលឹមទៀត គេងមួយស្របក់សិនទៅ…”
គាត់ចាប់ដៃខ្ញុំឱ្យអង្គុយចុះទៅលើគ្រែ ហើយគាត់ឈរទល់មុខខ្ញុំ យកម្រាមជើងរបស់គាត់ប៉ះនឹងម្រាមជើងរបស់ខ្ញុំ។ ខ្ញុំងើបឈរ ហើយសួរវិញថា
“ចុះបង អ៎ សត្យា ធ្វើអីដែរ?”
គាត់សម្លឹងមុខចុះឡើងខ្ញុំទាំងញញឹម ហើយខ្ញុំក៏យកដៃទាំងពីស្រវ៉ាឱបចង្កេះរបស់គាត់វិញ
“ចង់ឱ្យធ្វើអី?”
“…!”
គាត់យកដៃចាប់អាវយឺតដែលខ្ញុំកំពុងពាក់លើកឡើងលើរួចបោះទៅលើកៅអី ហើយនិយាយខ្សិបៗថា
“បងគិតថាចង់ធ្វើឱ្យសៀ គេងលក់ស្រួល…”
មិនទាន់បានតបអ្វីវិញផង គាត់ដាក់ដៃទាំងពីរលើស្មាសងខាងរបស់ខ្ញុំ រួចឈ្ងោកមុខមកថើបខ្ញុំ ងើបមុខលែងរួច…
…ខ្ញុំភ្ញាក់ពីដេកនៅលើគ្រែតែម្នាក់ឯងទាំងមិនដឹងថាបានដេកលក់តាំងពីអង្កាល់ដោយមិនមានសម្លៀកបំពាក់ជាប់ខ្លួន។ ខ្ញុំក្រោកអង្គុយទាំងយកដៃញីភ្នែក ក្រោយមិនចង់រួចដូចថ្ងៃជាន់។ ខ្ញុំឃើញសត្យាកំពុងតែឈរចាក់ពណ៌ផាត់ទឹកដាក់លើចានជ័រប្រើដើម្បីគូរគំនូរ…
“នឹកឃើញថាគូរអីហើយ?”
ខ្ញុំស្រែកសួរពីលើគ្រែទៅទាំងស្ងាប គាត់ក៏ងាកមកទាំងញញឹមងក់ក្បាល
“គេងលក់ស្រួលអត់?”
ខ្ញុំងក់ក្បាលទាំងមានអារម្មណ៍ថាស្រស់ស្រាយ ហើយចុះពីលើគ្រែដើរទៅរកគាត់ហើយបន្តថា
“ប្រាប់មុនបានអត់ថាគូររូបអី?”
“សៀឯងហ្នឹងហើយ!”
“គូររូបខ្ញុំ?”
“បាទ!”
ខ្ញុំយកដៃអេះក្បាលមិនសូវយល់ ក្រោកចុះពីគ្រែយកខោដដែលទុកលើកៅអីមកស្លៀក ចុចទូរស័ព្ទមើលម៉ោង ឃើញថាម៉ោង ១ជាងបាត់ទៅហើយ។ ខ្ញុំក៏ដើរទៅយកទឹកសុទ្ធដាក់នៅលើតុមកបើកផឹក និងថា
“គូរឱ្យស្អាតទៅអីចឹង!”
គាត់លួចញញឹម តែមិនតបវិញទេ។ ខ្ញុំផឹកទឹកបណ្តើរ ដើរមករកគាត់វិញបណ្តើរ
“គូរអត់ស្អាត ខ្ញុំអត់សុខចិត្តទេណា៎”
“គូរបានស្អាត ល្អយ៉ាងណាក៏ដោយ ក៏នៅតែត្រូវការសៀឯងយល់ពីវា!”
ខ្ញុំងក់ក្បាលធ្វើឬកឡូយ ធ្វើជាយល់ច្បាស់នូវអ្វីដែលគាត់និយាយ…
“ចុះកាលណាគូរហើយ?”
គាត់គិតបន្តិចសិន
“ប្រហែលជាបួន ទៅប្រាំខែ ឬអាចទៅដល់មួយឆ្នាំ”
ខ្ញុំលឺហើយឈ្លក់ទឹក
“ម៉េចបានយូរម្ល៉េះ?”
“ក្រែងចង់បានស្អាត?”
“ដឹងហើយ! តែហីចុះគូរលក់ឱ្យគេរាល់ដងហ្នឹងម៉េចវិញ?”
“កំរិតខុសគ្នា! យី ម៉េចនិយាយអីចឹង? ក្រែងយល់ពីសិល្បៈ ពីគំនូរអីដែរតើ?”
“បាទ!! តែទ្រាំគូរដដែលៗបានដល់មួយឆ្នាំដែរ តែបន្តិចហ្នឹងធុញដឹងហី! ស្មានតែងាយណាស់ គូររូបមួយៗ យ៉ាក (ពិបាក) សឹងអី”
នៅពេលលឺខ្ញុំសាកនិយាយបែបអ្នកសៀមរាបទៅកាន់គាត់ គាត់ធ្វើមុខឆ្ងល់ៗ ហើយក៏អស់សំណើចគ្រវីក្បាលហួសចិត្ត
“ឆ្គងណាស់ កុំនិយាយ! ហីកុំយកទម្លាក់ខ្លួនឯងមកដាក់លើគេ…ចង់ដឹងចាំមើលខ្លួនឯងទៅ”
“អូខេ!!!”
គាត់ងាកមកកាន់ខ្ញុំ ចំពេលខ្ញុំធ្វើមុខអឿ។ ខ្ញុំប្រញាប់ប្តូរឥរិយាបថមកជាសមសួនវិញ។ គាត់សើចចុងមាត់ រួចទាញខ្ញុំឱ្យឈរជិត។ ខ្ញុំឈរផ្អែកតុឈើដែលដាក់សម្ភារៈគំនូរ ហើយនៅចំហៀងខាងស្តាំដៃគឺផ្ទាំងក្រណាត់ត្រៀមសម្រាប់គូររូប។ គាត់និយាយថា
“សុំមើលមុខឱ្យច្បាស់បន្តិចទៀតសិន បានគូរចេញមក realistic!”
ខ្ញុំងាកមុខចេញបន្តិច គិតថាគាត់តាមមើលមុខខ្ញុំតាំងពីអង្កាល់ បានជានិយាយថា “បន្តិចទៀតសិន” ហ្នឹង…
“បោក!”
គាត់បានលឺហើយ ចងចិញ្ចើម
“អ្នកណាបោក? បោកស្អីគេ?”
“បងឯងហ្នឹង! មិនដែលឃើញអ្នកណា មកមើលមុខរបៀបហ្នឹងហើយបានទៅគូរទេ”
“ម៉េចថាអត់? ស្រេចលើបុគ្គលតើ គេចង់ប្រើទិកនិកអីក៏បាន ឱ្យតែវា work”
“មានមូលហេតុអី បានជាចង់គូររូបខ្ញុំចុះ?”
“ចង់គូរ!”
“អ៎ ចង់គូរ គូរចឹងហ្មង?”
“ហ្នឹងហើយ…”
ខ្ញុំងាកមុខចេញ តែគាត់ចាប់ចង្កាខ្ញុំឱ្យបែរមុខចំពោះគាត់វិញ
“មើលមិនទាន់ឆ្អែតផង! ចង់ទៅណា? ចង់គូរមួយតួខ្លួន ចឹងសុំមើលទាំងអស់ម្តងទៀត…”
ខ្ញុំលឺហើយនៅស្ងៀមអត់ហ៊ានកំរើក ហើយគាត់នៅរក្សាកែវភ្នែកនឹងធឹងមើលមុខខ្ញុំចុះឡើងដដែល រួចឈ្ងោកមុខកាន់តែជិតទៅៗ ខ្ញុំក៏ថយក្រោយៗលែងទប់លំនឹងជាប់ទាល់តែយកដៃច្រត់លើតុបានកើត។ គាត់វិញឃើញអីចឹងបានចិត្តណាស់ យកដៃទាំងពីរច្រត់លើតុទាំងសងខាងខ្ញុំដែរមុននឹងនិយាយថា
“ម៉េចបានធ្វើមុខដូចកូនមាន់ចាំសំបុកអីចឹង តិចលោបងគូរចេញមកមុខដូចអីចឹង ថាអត់បានប្រាប់!”
និយាយរួចគាត់ក៏ដើរចេញ ទាំងដែលខ្ញុំលឺហើយហួសចិត្តខ្លាំងតែរកពាក្យអ្វីតបមកវិញមិនសមនឹងចិត្តដែលខឹងសោះ! មានកូនមាន់ចាំសំបុកដែរ…?
នៅក្នុងបន្ទប់គាត់ស្ទើតែថាមានសព្វមានគ្រប់រាល់អ្វីដែលទាក់ទងនឹងសិល្បៈ ខ្ញុំដើររុករកមើលនេះមើលនោះ ក៏ប្រទះនឹងឧបករណ៍ចាក់ចម្រៀង Speaker ហើយពេលចុចបើកវាក៏បន្លឺឡើងនូវបទចម្រៀងភាសាអង់គ្លេសមួយបទដោយតាមសាច់ភ្លេងខ្ញុំអាចគិតចេញថាវាជាបទជំនាន់មុន។ ឃ្លាដែលលឺឡើង មិនមែនជាឃ្លាចាប់ផ្តើមនៃបទចម្រៀងនោះទេ…
(…Please don’t let me wait UNTIL the break of day,
Please don’t let morning takes its place…
I won’t change my mind ‘Cause every time I wait love grows…)
គាត់ដើរទៅរកកាសស្តាប់ចម្រៀងនឹងត្រចៀកនៅលើតុជាប់នឹងក្បាលដំណេក ហើយដើរមករកខ្ញុំដែលអង្គុយចុះលើកៅអីទល់មុខទូរសៀវភៅ។ គាត់សួរខ្ញុំថា
“ចង់ស្តាប់កាសវិញអត់?”
“បានតើ!”
នៅពេលគាត់ពាក់កាសនឹងត្រចៀកឱ្យខ្ញុំ ខ្ញុំក៏ឆ្លៀតសួរ
“ធ្លាប់នាំអ្នកណាខ្លះមកបន្ទប់ហ្នឹង?”
គាត់គិតទាំងធ្វើមុខអឿ ហើយមិនតប។ ខ្ញុំសួរទៀតថា
“ធ្លាប់មានសង្សារពីមុនមកអត់ ហើយប៉ុន្មាននាក់?”
“ផ្លូវការ…ប…បួន!”
ខ្ញុំគាំងសួរអីទៀតលែងចង់កើត
“បានន័យថាម៉េច?”
“អត់យល់ពាក្យផ្លូវការ?”
“គេដឹងលឺមែន?”
គាត់ងក់ក្បាល និងចាំស្តាប់ខ្ញុំបន្តសួរ តែខ្ញុំកំពុងភាំង! ហីបើផ្លូវការបួនហើយ ចុះអត់ផ្លូវការវិញ? គាត់ឃើញខ្ញុំមិនសួរអ្វីទៀត ក៏ដើរទៅឈរមើលផ្ទាំងក្រណាត់សម្រាប់គូររូបវិញ…។
ចាប់តាំងពីថ្ងៃនោះមក ពួកយើងតែងតែចំណាយពេលជួបគ្នាទោះបីខ្ញុំត្រូវត្រឡប់មកភ្នំពេញវិញដើម្បីរៀនបញ្ចប់ឆ្នាំទីបួនក៏ដោយ ខ្ញុំតែងតែឆ្លៀតមកសៀមរាបដើម្បីជួបគាត់ និងឆ្លៀតទៅមើលដំណើរការគូររូបរបស់គាត់ ថាតើគាត់គូរបានប៉ុណ្ណាហើយ។ គាត់តែងរកលេសឱ្យខ្ញុំមកមើល ហើយគាត់ដូចជាមិនចង់បញ្ចប់វាឱ្យបានឆាប់ដូចចិត្តខ្ញុំដែលចង់បានសោះ។ ខ្ញុំដឹងថាគាត់មានបំណងអូសក្រឡាពេលវេលាឱ្យកាន់តែយូរ នេះជាល្បិចរបស់គាត់ដើម្បីឱ្យពួកយើងបានជួបគ្នា ខ្ញុំដឹងច្បាស់ តែខ្ញុំពេញចិត្តនឹងចាញ់កលមួយនេះ…។ ខ្ញុំបានសួរគាត់ថា បើសិនជាមានឈ្មោះ តើគំនូរមួយនេះគួរមានឈ្មោះអីដែរ? គាត់ថាចាំគូរចប់ ចាំប្រាប់!
…ចំណែកគាត់វិញទោះបីជារវល់ការងារប៉ុណ្ណោះក៏ដោយ គាត់នៅតែឆ្លៀតមកភ្នំពេញដើម្បីជួបជាមួយខ្ញុំឱ្យទាល់តែបាន ហើយពួកយើងនាំគ្នាដើរលេង ចូលក្លឹប មើលកុន និងធ្វើដំណើរកម្សាន្តនៅកន្លែងផ្សេងៗឆ្ងាយៗបាត់ពីផ្ទះ ក្នុងកាលៈទេសៈដែលខ្ញុំអាចនៅបិទបាំងអ្នកជុំវិញខ្លួនបាន…។
ក៏ប៉ុន្តែអ្វីគ្រប់យ៉ាងមិនឋិតថេរនោះទេ។ នៅដើមឆ្នាំមុន (២០១៨) ខ្ញុំក៏បានចូលធ្វើការងារមួយកន្លែង ធ្វើបានជិតបីខែប៉ាម៉ាក់សុំឱ្យឈប់មកជួយមើលការងារពួកគាត់សិន ទោះបីជាមានបងប្អូនពីរបីនាក់នៅជួយការងារស្រាប់ក៏ដោយ ព្រោះប្អូនស្រីខ្ញុំរវល់រៀន។ ខ្ញុំក៏យល់ព្រម ណាមួយខ្ញុំមិនសូវចូលចិត្តធ្វើការងារឱ្យគេស្រាប់។
ដូចបានដឹងរួចហើយថាម្តាយរបស់ខ្ញុំមិនចូលចិត្តឱ្យយករឿងមនុស្សស្រលាញ់ភេទដូចគ្នាមកនិយាយប៉ុន្មានទេ។ ពួកយើងបានដឹងលឺតាំងពីដើមមក ក៏ប៉ុន្តែបានដឹងជាក់ច្បាស់ហើយលែងសូវហ៊ាននិយាយគឺដោយសារមានថ្ងៃមួយប្អូនស្រីពៅរបស់ខ្ញុំគឺឌីណា នាងស្រាប់តែចូលចិត្តមើលភាពយន្តបែប LGBTIQ+ តាមវេបសាយ streaming បរទេសមិនចេះតិច។ ម៉ាក់ក៏បន្ទោសថាចូលចិត្តតែមើលរឿងអស់ហ្នឹង មើលធ្វើស្អីវាគ្មានប្រយោជន៍អ្វីទេ។ ម៉ាក់ខ្ញុំគាត់តែងបន្ទោសកូនៗជាទូទៅរាល់ពេលដែលពួកយើងវក់នឹងការមើលភាពយន្ត លេងហ្គេមដាច់បាយ ខ្លាចកូនភ្លេចរៀនសូត្រ ជាពិសេសខ្ញុំផ្ទាល់ដែលចូលចិត្តដើរដាច់យប់ តែគាត់សង្កត់ធ្ងន់លើរឿងមួយនេះខ្លាំងជាងគេ។ ក្រៅពីម៉ាក់ សមាជិកផ្សេងទៀតនៅក្នុងគ្រួសារដូចជាមិនសូវខ្វាយខ្វល់អំពីរឿងហ្នឹងឡើយ។
ចំណែកលោកប៉ាវិញ គាត់តែងស្តីប្រដៅណែនាំនិងបន្ទោសក្នុងនាមជាឪពុកម្នាក់លើរាល់កំហុសឬបញ្ហាណាដែលកូនៗបានប្រព្រឹត្ត តែគាត់ដូចជាមិនដែលស្តីបន្ទោសលើរឿងនេះទេ ហើយតែងតែដកខ្លួនចេញពីការជជែក។ គាត់មានទម្លាប់មួយ គឺរាល់ពេលទំនេរពីការបង្រៀននិងការងារនៅផ្ទះ គាត់តែងតែឡើងទៅសម្រាកនៅជាន់លើបង្អស់នៃផ្ទះដែលបានប្រក់ដំបូលតែពាក់កណ្តាលផ្ទៃ។ ផ្ទះរបស់ខ្ញុំមានទំហំប្រហែលផ្ទះល្វែងពីរល្វែង ឬអាចថា ៨ម៉ែត្រគុណនឹង ២០ម៉ែត្រនិងមានកំពស់បីជាន់។ នៅជាន់ក្រោម មួយផ្នែកនៃផ្ទះខណ្ឌសម្រាប់ជាកន្លែងលក់សម្ភារៈសិក្សា ហើយមួយផ្នែកទៀតទទួលសេវាបោះពុម្ភ ឌីសាញ ក្របសៀវភៅ Banner ក្រដាសផ្សព្វផ្សាយជាដើម ។ល។…។
ល្ងាចមួយខ្ញុំបានឡើងទៅរកលោកប៉ាជាមួយនឹងផ្លែស្វាយកែវរមៀតមួយចានយកទៅជូនគាត់ពិសារ។ ខ្ញុំបានឃើញគាត់កំពុងសម្រាននៅលើប៉ៅអ៊ី ជក់បារី ស្តាប់បទចម្រៀងរបស់លោកឈួយ សុភាព។ ចម្រៀងភាគច្រើនជាបទរបស់តារាចម្រៀងរូបនេះ ឬលោកកែវ សារ៉ាត់ជាដើម។ ដាក់កន្ទុយបារីចុះទៅលើចានគោះបារីរួចគាត់ក៏ចាប់យកអាល់ប៊ុមរូបថតចាស់មួយទៅមើល ដែលខ្ញុំចាំបានថាជាបណ្តុំរូបថតសម័យអ៊ុនតាក់ (អំឡុងឆ្នាំ១៩៩០) ជាសម័យដែលគាត់នៅជាយុវវ័យ។ ខ្ញុំដាក់ចានស្វាយលើតុក្បែរគាត់និងប្រាប់គាត់ឱ្យពិសាររួចក៏ចុះមកក្រោមវិញ។ ចំណែកគាត់វិញគ្រាន់តែងក់ក្បាលរួចក៏បែរទៅមើលរូបថតវិញ។ គាត់មិនមែនអង្គុយមើលតែរូបថតមួយមុខទេ ពេលខ្លះគាត់មើលកាសែត ទស្សនាវដ្តីចាស់ថ្មី ឬសៀវភៅនានាទាក់ទងនឹងចំណេះដឹងទូទៅ តែបើសិនជាមានមិត្តភក្តិគាត់មកជជែកលេង ពួកគាត់ទាំងពីរច្បាស់ជាលេងអុកជាមិនខាន។
…មានពេលមួយកាលខ្ញុំជួយរើឥវ៉ាក្នុងបន្ទប់ប៉ាម៉ាក់ នៅក្នុងថតតុមួយ ខ្ញុំបានឃើញមានសុទ្ធតែកាសែតនិងទស្សាវដ្តីចាស់ៗជំនាន់មុន ដែលនៅក្នុងឯកសារទាំងនោះ ខ្លះតែងមានទំព័រសម្រាប់ប្រិយមិត្តណាដែលមានបំណងទាក់ទងគ្នាដើម្បីរាប់អានជាមិត្ត ហើយដាក់លេខទូរស័ព្ទនៅក្នុងឯកសារអស់នោះ។
………………………
ខែកុម្ភៈ ឆ្នាំ២០១៨ នាល្ងាចមួយពេលខ្ញុំកំពុងអង្គុយរៀបចំឯកសារព្រីនចេញរបស់ភ្ញៀវជុំគ្នាជាមួយម៉ាក់និងឌីណា បងសត្យាក៏ទាក់ទងមកខ្ញុំតាមទូរស័ព្ទ។ ពេលនោះខ្ញុំរវល់ក្រោកទៅយកគ្រាប់កិប ប្អូនស្រីខ្ញុំបានឃើញទូរស័ព្ទខ្ញុំរោទិ៍ដោយលោតឈ្មោះថាសត្យា នាងនិយាយលេងថា
“បងសៀ សង្សារបងឯងតេមកហក៎!”
ម៉ាក់ ក៏សួរថា
“អ្នកណាតេមក?”
ម៉ាក់គាត់ចេះតែសួរនាំទូទៅទេ ហើយគាត់បែបគិតថាសង្សារខ្ញុំមែនទែនហើយមើលទៅ និងគិតថាជាមនុស្សស្រីផងក៏មិនដឹង។ បើសិនជាមនុស្សស្រីមែន ខ្ញុំដឹងច្បាស់ថាគាត់នឹងសប្បាយចិត្ត។ ខ្ញុំប្រញាប់ដើរមកចាប់យកទូរស័ព្ទ
“អ្នកណាគេហា៎ អាសៀ?”
ពេលលឺគាត់សួរសំនួរនេះភ្លាម ខ្ញុំភ្ញាក់ព្រើតតែម្តង ហើយមិនដឹងថាឆ្លើយរបៀបម៉េចទេ។ ការពិតខ្ញុំចង់កុហកពួកគាត់ក៏បានដែរ ថាជាពួកម៉ាកមួយមាត់ទៅវាចប់បាត់ទៅហើយ។ តែខ្ញុំនិយាយមិនចេញ ពេលនោះខ្ញុំស្រាប់តែមានអារម្មណ៍មួយសួរខ្លួនឯងថាខ្ញុំកំសាកឬ? ខណៈចិត្តមួយទៀតនឹកដល់អារម្មណ៍របស់បងសត្យា នៅពេលគាត់ដឹងថាខ្ញុំចាត់ទុកគាត់ជាអ្នកណានៅពីក្រោយខ្នងរបស់គាត់ និងនៅចំពោះមុខអ្នកដទៃ? មានមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំតែពីរនាក់ប៉ុណ្ណោះដែលដឹងរឿងខ្ញុំ ជាមនុស្សដែលខ្ញុំទុកចិត្ត ហើយពួកគេជាមនុស្សបើកចំហតាំងពីដើមមក…
ពេលនោះហើយដែលខ្ញុំចាប់ផ្តើមចេះគិតច្រើនជាងមុន ដែលវាធ្វើឱ្យខ្ញុំកើតជំងឺស្ត្រេសដល់ថ្នាក់ពេលខ្លះត្រូវលេបថ្នាំជំនួយការដេក។ តើពួកយើងគិតថានឹងលាក់បាំងគ្រួសាររហូតទៅឬ? តើពួកយើងគួរបន្តទៀត ហើយរហូតដល់ពេលណាទៅ? តើខ្ញុំគួរប្រាប់អ្នកផ្ទះខ្ញុំថាម៉េច? ខ្ញុំចង់អញ្ជើញគាត់មកលេងផ្ទះឱ្យបានម្តងដែរ តែខ្ញុំមិនចង់ប្រាប់អ្នកផ្ទះថាគាត់ជាមិត្តភក្តិទេ តែខ្ញុំមិនអាចប្រាប់អ្នកផ្ទះថាគាត់ត្រូវជាអ្វីនឹងខ្ញុំដែរក្នុងកាលៈទេសៈពេលនោះ។ ខុសពីបងសត្យា គាត់ហាក់ដូចជាបើកចំហរនិងឯករាជ្យជាងខ្ញុំឆ្ងាយណាស់។ ឪពុកម្តាយគាត់បានដឹងរឿងនេះ ទោះបីជាពួកគាត់មិនសូវពេញចិត្តតែពួកគាត់នៅតែផ្តល់សេរីភាពពេញលេញសម្រាប់គាត់។ គាត់ជាអ្នកសម្រេចជោគវាសនានេះដោយខ្លួនឯង។ ខ្ញុំកំពុងស្ថិតនៅក្នុងស្ថានភាពស្រពិកស្រពិល គឺងងឹតឈឹងតែម្តង ហើយអ្វីដែលសំខាន់ខ្ញុំគឺជាមនុស្សម្នាក់ដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់។
ខ្ញុំនៅមិនដឹងថាខ្ញុំចង់បានអ្វី ចង់រស់នៅបែបណា ហើយចង់ក្លាយទៅជាមនុស្សបែបណានោះទេ? ខ្ញុំខ្លាចថានឹងមានវិប្បដិសារី បើខ្ញុំបន្តទាក់ទងគ្នាជាមួយបងសត្យា ហើយខ្លាចមានវិប្បដិសារីបើខ្ញុំបែកគ្នាជាមួយគាត់។
ខ្ញុំមិនបានលើកទូរស័ព្ទទេ គាត់ក៏មិនតេមកជាលើកទីពីរដែរ តែផ្ញើសារមកវិញតាមតេឡេក្រាមដោយសួរនាំទាំងបារម្ភពីខ្ញុំថាតើខ្ញុំសុខសប្បាយឬយ៉ាងម៉េចហើយ? មានការរវល់លើកទូរស័ព្ទមិនបានមែន? គាត់ប្រាប់ថាគាត់នឹកខ្ញុំ ចង់ឃើញមុខរបស់ខ្ញុំ ចង់ញ៉ាំបាយជាមួយខ្ញុំ។ ស្អែកនេះគាត់ទំនេរ តើគាត់អាចមកភ្នំពេញជួបខ្ញុំបានឬក៏អត់? ឬក៏ខ្ញុំចង់ទៅសៀមរាបមើលរូបរបស់ខ្ញុំថាតើគូរបានប៉ុណ្ណាហើយ…។
ខ្ញុំអង្គុយក្នុងបន្ទប់មើលសាររបស់គាត់ទាំងពិបាកចិត្ត។ ខ្ញុំបានត្រឹមតបវិញថា មួយរយៈនេះមានការរវល់បន្តិច ជួនជាត្រូវរើអីវ៉ាន់ក្នុងហាងលក់សៀវភៅដើម្បីឱ្យជាង Décor ម៉ូតថ្មី តាមម៉ូតដែលម៉ាក់ជាអ្នកកម្មង់។ ខ្ញុំមិនបានកុហកទេនេះជាការពិត ម៉ាក់ខ្ញុំពិតជាបានធ្វើការជាមួយខ្ញុំច្រើនខែមកហើយលើការច្នៃប្រឌិតរចនាបថហាងថ្មីនេះមែន…
ពេលនោះម៉ាក់បានដើរចូលមកក្នុងបន្ទប់របស់ខ្ញុំ រួចនិយាយទាំងមើលស្ថានភាពជុំវិញបន្ទប់ថា
“សៀហា៎”
“បាទម៉ាក់?”
ខ្ញុំប្រញាប់ចុចបិទទូរស័ព្ទ
“មានបានទាក់ទងទៅជាង ប្រាប់គេម្តងទៀតនៅ ថាម៉ាក់ដូរពណ៌ជញ្ជាំងវិញ?”
“ប្រាប់តាំងពីថ្ងៃរួចហើយម៉ាក់…”
“អើ…ហី ចាំមើលខែក្រោយមើល៎ ពេលចប់រៀបចំហាងថ្មី សាកហៅពួកម៉ាកជិតស្និទ្ធកូនឯងមកជប់លៀងផ្ទះយើងម្តង។”
“ជប់លៀង?”
“អើ ជប់លៀងនៅផ្ទះជួបជុំជាមួយបងប្អូនយើងពីរបីនាក់ហ្នឹងណា។ ហើយម៉ាក់អត់ដែលសូវឃើញកូនឯង នាំពួកម៉ាកអីនាំអីម្នាក់មកសោះ។ អ្នកណាខ្លះទេ ស្រីណែត អាធារ៉ា អាឡេង អីហ្នឹងសាកបបួលមកលេងមក”
“បាទម៉ាក់ ចាំខ្ញុំហៅពួកម៉ាកខ្ញុំមកក៏បាន តែម៉ាក់ជប់លៀងរបស់ម៉ាក់ឯង ចង់ធ្វើប៉ុណ្ណា? ម៉ាក់ខ្លាចអស់លុយសឹងអីហ្នឹង!”
“ខែបីហ្នឹង ពិសី បងស្រីឯងមកពីស្រុកគេវិញ ម៉ាក់ចង់ធ្វើអីញាំជុំគ្នាម្តង! ម៉ាក់បាននិយាយជាមួយ ណារ៉ា ហើយដែរ”
“អូ៎ មែនតើ! ធ្វើទៅអីចឹង…តែបងរ៉ា បានមកដែរ ប្រពន្ធគាត់មានទំងន់ហ្នឹង?”
“ចាំមើលសិនទៅ”
ម៉ាក់និយាយទាំងងាកមើលទៅគំនរអីវ៉ាន់សិក្សាដូចជាសៀវភៅចាស់ៗ ឯកសាររបស់ខ្ញុំដែលទុកលើការ៉ូជាប់ជញ្ជាំង ហើយដើរទៅរើមើលបន្តិច
“នេះ ស្អីអស់ហ្នឹង កូនឯងម៉េចមិនរើ សៀវភៅណានៅប្រើកើតដាក់រៀបក្នុងទូរឱ្យស្អាតបាតទៅ។ ហើយយកឱ្យ អាយុទ្ធ កូនអ៊ុំស្រីឯងខ្លះទៅនៀក កុំឱ្យវាទិញសៀវភៅដដែលធ្វើអី វារៀនជំនាញដូចកូនឯងដែរតើ!”
“មិនដឹងវាយកហីអត់ទេណា! តែ ចាំទំនេរ ចាំខ្ញុំរើឱ្យ”
“ដឹងអង្គាល់ទំនេរទេ បើរវល់តែចុចទូរស័ព្ទហ្នឹង! ចាំម៉ាក់រើឱ្យវាក៏បាន អាទិត្យហ្នឹងវាថាមកលេងផ្ទះយើង…”
“អត់ទេ!!!”
ខ្ញុំប្រកែកដាច់ខាត
“ចាំខ្ញុំអ្នករើ ម៉ាក់ឯងតែរើហ្នឹងបាត់អីវ៉ាន់ខ្ញុំទៀតឥឡូវហ្នឹង! ហីតិចលោឱ្យវាមកចូលបន្ទប់ខ្ញុំ ពេលខ្ញុំអត់នៅ ម៉ាក់កុំចេះតែឱ្យអ្នកណាចូលផ្តេសផ្តាសពេក!”
“បន្ទប់ឯងលាក់មាសប៉ុន្មានក្រឡ មកធ្វើដូចអាថ៌កំបាំង។”
“ខ្ញុំអត់ចូលចិត្តឱ្យអ្នកណាមករញ៉េរញ៉ៃ។ ម៉ាក់ចាំអត់លើកមុន ប៉ាឱ្យក្មួយគាត់ចូលមកលេងពេញហ្នឹង…ហីគំនូរម៉ាក់ឯងប៉ុន្មានផ្ទាំង កុំតែបានដាក់ស៊ុំដាក់អីទាន់កុំអីវាយកខ្ទេច!”
ខ្ញុំនិងម៉ាក់ក៏សម្លឹងមើលទៅគំនូរដដែលរូបមនុស្សពីរនាក់ជិះទូកដដែលនោះ តែខ្ញុំមិនដែលដឹងថាតើពួកគេជាមនុស្សប្រុសឬស្រី ព្រោះរូបនេះគូរបែបបំភន្តភ្នែក។ រូបគំនូរមនុស្សពីរនាក់ជិះទូកក្នុងផ្ទៃបរិយាកាសរៀងងងឹតបែបមេឃស្រទំអួរអាប់ ឥឡូវត្រូវបានតាំងនៅលើជញ្ជាំងក្នុងបន្ទប់របស់ខ្ញុំតាំងពីម៉ាក់ឱ្យមក
“ម៉ាក់ និយាយអីចឹង ហ្នឹងរូប គូររូបអ្នកណាគេដែរ? ខ្ញុំអត់ដែលដឹងសោះ…ម៉ាក់អត់ដែលប្រាប់សោះហ្មង”
“ម៉ាក់ និងពួកម៉ាកម៉ាក់ចេះតែគូរៗលេងទៅ គ្មានគូរអ្នកណាទេ កាលហ្នឹង ប្រុសស្រីអីអត់សំខាន់អីទេ…”
ខ្ញុំរៀងភាំង លឺគាត់និយាយប្រយោគចុងក្រោយ តែមិនទាន់ហ៊ានសួរតបរឿងនេះ
“អូ៎ មិត្តម្នាក់ណាម៉ាក់ មិត្ត…?”
កំពុងសួរ គាត់ក៏និយាយកាត់
“អើ ទំនេរឱ្យចេះសំអាតបន្ទប់ផង។”
“ខ្ញុំដឹងហើយ…”
“ប្រាប់ទៅឆ្លើយតែអីចឹង! ហ៊ើយ ដឹងស្អីខ្លះទេនៀក!”
“ចាំខ្ញុំរៀប…”
“រៀបចំទៅ ម៉ាក់ទៅមើលរកកំដៅសម្លសិន!”
“បាទ!”
“អ៎ និយាយអីចឹងទំនេរចាំជួយបង្រៀនរូបគីមីអី ឌីណា ផងឆ្នាំក្រោយវាប្រលងហើយ។ ម៉ាក់ចង់ឱ្យកូនស្រីពៅម៉ាក់ប្រឡងបាននិទ្ទេសល្អជាងគេ…”
“ជាងអ្នកណាគេ? ជាងខ្ញុំហ្នឹងអី មិននិយាយឱ្យចំមក ម៉ាក់អើយ!”
ម៉ាក់ក៏អស់សំណើច ខ្ញុំក៏នឹកគិតចង់និយាយរឿងមួយជាមួយគាត់ ហើយគាត់ដឹងថាខ្ញុំចង់និយាយ
“ថី ចង់និយាយអី?”
“…អ…អត់អីទេម៉ាក់!”
ម៉ាក់អស់ចិត្តរួចក៏ដើរចេញទៅ។
ទោះបីជាម៉ាក់ មានពេលខ្លះស្ងៀមស្ងាត់ តែម៉ាក់នៅតែមានប្រាស្រ័យទាក់ទងល្អជាមួយគ្រួសារ និងតែងផ្តល់ភាពកក់ក្តៅដល់កូនៗ។ ចំណែកលោកប៉ាវិញ សកម្មភាពស្ងៀមស្ងាត់របស់គាត់រៀងច្រើនជាងម៉ាក់បន្តិច គាត់និយាយច្រើនដោយរឿងដែរ តែមិនដែលផ្តល់សម្ពាធអ្វីដល់អ្នកផ្ទះឡើយ។ បើនៅសាលារៀនវិញ សិស្សរបស់គាត់តែងតែនិយាយថាលោកគ្រូសម្បត្តិ បង្រៀនម៉ត់ចត់ និងមិនសូវចេះនិយាយលេងសើចប៉ុន្មានទេ…
ខ្ញុំបែរមកបើកឆាតមើលវិញ ព្រោះបងសត្យាបានផ្ញើមកថែមទៀត មិនដឹងស្អីខ្លះ…
មែនហើយ! ខ្ញុំទទួលស្គាល់ថាខ្ញុំជាមនុស្សដែលមានការភ័យខ្លាចច្រើន ព្រោះខ្ញុំតែងគិតថាមកពីខ្សែជីវិតរបស់ខ្ញុំរហូតមកដល់ពេលនេះ មិនទាន់ដែលជួបរឿងលំបាកៗច្រើន ឬខ្លាំងខ្លាដូចឆាកជីវិតអ្នកដទៃខ្លះក៏ថាបាន។ គិតចុះឡើង ការភ័យខ្លាចនេះបានក្លាយជារនាំងបាំងបិទខ្ញុំយ៉ាងមាំ រហូតដល់ធ្វើឱ្យខ្ញុំលែងហ៊ានធ្វើរឿងជាច្រើនដែលខ្ញុំចង់ធ្វើ រឿងខ្លះនិយាយក៏មិនហ៊ាននិយាយ។ ក៏ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំច្បាស់ក្នុងចិត្តខ្លួនឯងថា បើសិនជាមានរឿងអ្វីមួយកើតឡើង ខ្ញុំនឹងអាចទទួលយកបាន ខ្ញុំនឹងហ៊ានតតាំងនឹងរឿងមួយនោះដើម្បីអ្នកផ្ទះរបស់ខ្ញុំ។ លើកលែងតែ…គឺថា អ្វីដែលខ្ញុំនៅតែខ្លាចជាងគេបំផុតគឺការឈឺចាប់ ការឈឺចាប់ដែលម្តាយរបស់ខ្ញុំនឹងទទួលបានបន្ទាប់ពីបានដឹងរឿងរបស់ខ្ញុំ ខ្ញុំពិតជាភ័យខ្លាចនឹងការមើលឃើញទិដ្ឋភាពនេះខ្លាំងណាស់…។
កាលនោះក្រោយពីគិតមួយស្របក់ ខ្ញុំបានសម្រេចចិត្តប្រាប់តាមត្រង់ទៅកាន់បងសត្យាវិញថាកុំអាលជួបគ្នាទៀតអី ព្រោះខ្ញុំមិនទាន់ច្បាស់លាស់នឹងខ្លួនឯងនៅឡើយទេ ហេតុនេះខ្ញុំមិនទាន់ហ៊ានច្បាស់លាស់ជាមួយនឹងអ្នកណាទាំងអស់។ បងសត្យាបានឃើញសាររបស់ខ្ញុំហើយគាត់ភ្ញាក់ផ្អើលណាស់ តែគាត់យល់ពីខ្ញុំគាត់យល់ស្របហើយទុកពេលឱ្យខ្ញុំពិចារណានិងសម្រាកខួរក្បាល កុំចាំបាច់គិតច្រើនពីគាត់អី ហើយគាត់សុំទោស បើសិនជាទង្វើរបស់គាត់នាំឱ្យខ្ញុំមានសម្ពាធ។ យ៉ាងណាគាត់នឹងនៅតែបារម្ភនិងរង់ចាំខ្ញុំជានិច្ច បើសិនជាខ្ញុំចង់ជួបចង់និយាយជាមួយគាត់។ ខ្ញុំដឹងថាគាត់ខូចចិត្តការដែលខ្ញុំស្រាប់តែនិយាយពាក្យថាមិនច្បាស់លាស់ជាមួយនឹងគាត់តែគាត់ព្យាយាមធ្វើដូចជាវាជារឿងធម្មតា។
ប្រហែលជាប៉ុន្មានខែមុន ពេលខ្ញុំឆ្លៀតទៅផ្ទះគាត់នៅសៀមរាបមើលគំនូរដែលគូរបានប្រហែលជា ៤០ភាគរយ គាត់បានឆ្លៀតពេលតាំងចិត្តនិយាយប្រាប់ខ្ញុំអំពីសង្សាចាស់របស់គាត់ថាមានប៉ុន្មាននាក់ ហើយពួកគេតែងសុខៗស្រាប់តែលែងទាក់ទងគាត់ដោយមិនបាននិយាយអ្វីជាសាច់ការថាចប់គ្នា ឬយ៉ាងណាសោះ។ ខ្ញុំនៅចាំទឹកមុខគាត់នៅពេលនោះ វាគឺជាការឈឺចាប់ ហើយខ្ញុំដឹងថាគាត់គឺជាមនុស្សឯកោ ត្រូវការមនុស្សម្នាក់យល់ចិត្តពិតប្រាកដ។
ក៏ប៉ុន្តែ ចាប់តាំងពីថ្ងៃនោះមក ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ ខ្ញុំបែរជាលែងបន្តទាក់ទងជាមួយនឹងគាត់ទៅវិញ។ ខ្ញុំមិនដឹងថាគាត់ឈឺចាប់ដូចជាខ្ញុំដែរឬក៏អត់ទេ តែខ្ញុំពិតជាឈឺចាប់ណាស់ ទាំងមិនដឹងថាហេតុអ្វីក៏វាដល់ថ្នាក់ហ្នឹងទេ។ ដំបូងខ្ញុំគិតថាខ្ញុំឈឺចាប់ដោយសារការបែកបាក់ ហើយមិនយូរទេ ពេលវេលានឹងជួយព្យាបាល…។ ក៏ប៉ុន្តែវាមិនដូចអ្វីដែលខ្ញុំគិតនោះទេ កាន់តែគិតដល់ទឹកមុខរបស់គាត់និយាយពីរឿងខ្លួនគាត់ដែលត្រូវគេបោះបង់ ខ្ញុំកាន់តែខឹងខ្លួនឯង ហើយវាធ្វើឱ្យខ្ញុំកាន់តែឈឺចាប់ស្ទើតែទ្រាំមិនបានម្តងៗ ដែលខ្ញុំប្រើប្រាស់វិធីតែមួយដូចដែលអ្នកផ្សេងធ្លាប់ធ្វើដាក់គាត់ ដែលគាត់បាននិយាយប្រាប់ខ្ញុំថាទង្វើនោះពិតជាធ្វើឱ្យគាត់ឈឺចាប់ និងថាតើហេតុអ្វីមិនព្រមប្រាប់គ្នាមួយមាត់សោះ…
ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំក៏គិតថា ចង់ទាក់ទងទៅគាត់ដើម្បីនិយាយគ្នាម្តង ថាតើពួកយើងនឹងគិតធ្វើយ៉ាងណាបន្ត? ថាតើគួរតែបើកចំហទំនាក់ទំនងរបស់យើងដែរទេ? ខ្ញុំក៏មានគម្រោងសួរយោបល់ពីអ្នកជំនាញផ្លូវចិត្តដែលមិត្តភក្តិរបស់ខ្ញុំបានណែនាំដែរ…។
ក៏ប៉ុន្តែ…គ្រានោះដែរ ចូលដល់ខែមីនា នៅពីរថ្ងៃមុនពេលដែលបងស្រីរបស់ខ្ញុំគាត់ត្រឡប់មកពីស្រុកគេវិញ ពួកយើងមិនបានជប់លៀងទេដោយសារអវត្តមានម្តាយរបស់ខ្ញុំ…។
ចប់វគ្គ ២
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ
បទយកការណ៍, ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត
• 07/10/2026
ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026
ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 30/10/2026
នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ
កម្ពុជារកឃើញផូស៊ីលឈើបុរាណ ៣ កន្លែងទៀតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 30/10/2026
ថ្មីៗ នេះក្រុមការងារជំនាញនៃការងារកំណាយស្រាវជ្រាវផូស៊ីលឈើបុរាណ ដែលមានអាយុកាលចាប់ពី ១០ម៉ឺនឆ្នាំ ដល់ ២ លានឆ្នាំ បានស្វែងរកឃើញរណ្ដៅសំខាន់ៗចំនួ
ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 30/10/2026
ខេត្តតាកែវ បង្កើតសមិទ្ធផលថ្មីមួយទៀតនៅលើទឹកដីរបស់ខ្លួន។ រូបសំណាក់ «បង្កងទឹកសាប» កំពុងលេចរូបរាងនៅលើទឹកដីនៃខេត្តតាកែវ ថែមទទួលបានការសរសើរ
តារាហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ”The Hunger Games” គ្រងឈុតរចនាដោយកូនខ្មែរ បរទេសសរសើរគ្រប់ៗគ្នា
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 30/10/2026
តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើវេទិកា New
សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 28/10/2026
ជាដំណឹងដ៏រីករាយ ភ្ញៀវខ្មែរ និងបរទេសអាចចូលទស្សនាវត្ថុសិល្បៈបុរាណក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះ
មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 28/10/2026
ថ្មីៗនេះសមាគមចុងភៅកម្ពុជា Cambodia Chefs Association ដណ្ដើមបានមេដាយរហូតដល់ទៅ ១១ គ្រឿង ក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈចម្អិនម្ហូបអន្តរជាតិលើកទី២០
ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 28/10/2026
Esnault Myline/អេសណុល មីលីន ជាក្មេងស្រីម្នាក់ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់សោះ តែគ្រាន់តែដាក់ពាក្យចូលប្រកួត Miss Teen
ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 27/10/2026
បុណ្យបណ្ដែតប្រទីបជាមរតកវប្បធម៌ប្រចាំតំបន់របស់អ្នកស្រុកអង្គរ ដែលធ្វើជារៀងរាល់ឆ្នាំតាំងពីដើមរៀងមក ហើយក៏ក្លាយជាទំនៀមទម្លាប់ជាប់នឹងជីវភា
បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 27/10/2026
ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួនាទីរៀងៗ
កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 27/10/2026
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានគិតគូរដិតដល់ដោយបានប៉ាក់ឌិន ស្បៃប្រណីតរបស់ខ្មែរ ដើម្បីជូនមេដឹកនាំកំពូលមកពីបណ្ដាប្រទេសនានាដែលនឹងបង្ហាញវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០។ ចាប់ពីថ្ងៃទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20e Sommet de la
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ស្ថាបត្យកម្មសកល
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
មេនាំរឿង
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
អូនខ្លាច
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
កម្សាន្តខ្លីៗ
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
រឿងពិត
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
តាមចិត្ត MoMo
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
វនយាត្រា
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កាឡៃម៉ូដ
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
ចង់ដឹងរឿងគេ
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ប្រអប់បៃតង
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
Studio 11
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
អផ្សុក
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
ពិតអត់
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើ...

Esnault Myline/អេសណុល មីលីន ជាក្មេងស្រីម្នាក់ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់សោះ តែគ្រាន់តែដាក់ពាក្យចូលប្រ...

ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួ...

នាថ្ងៃ២៣ ខែតុលា ឆ្នាំ ២០២៦ កន្លង ទៅមហោស្រពភាពយន្តខ្លី ចតុមុខ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពីអ្នកជាប់ពាក់ព័...

ប៉ុន្មានថ្ងៃមកនេះ កេរ្តិ៍ឈ្មោះប្រេនសម្លៀកបំពាក់ កូនខ្មែរ ALmée Couture បានរីកសាយភាយកាន់តែល្បីខ្លាំងបន្ថែមទៀត បន្ទាប់ពីតារាស្រីល្បី...

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មក...

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជាបវរកញ្ញាខ្មែរ ទទួលបានការគាំទ្រខ្លាំងក្នុងសង្គម ត្រៀមបង្កើតប្រវត្តិសាស្ត្រ ដែលអ្នកទាំង ២ នឹងតំណាង...

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

តារាចម្រៀងខ្មែរដែល សុវត្ថិ មុនីនាគ ឬ N.John ដែលជាតារាចម្រៀងប្រកបអាជីពនៅអាមេរិក បាននឹងកំពុងកសាងស្នាដៃបន្ថែមទៀត ដើម្បីបង្ហាញឲ្យពី...
កម្មវិធីពិសេសរបស់ AMS INFOTAINMENT





















ព័ត៌មានសង្ខេប








ព័ត៌មានផ្សេងៗទៀត
មើលទាំងអស់ ➧

































