AMS Infotainmentស្រលាញ់ប្រុសដូចគ្នា គួរប្រាប់អ្នកផ្ទះថាម៉េច? ប្រលោមលោកខ្លី រឿង ៖ ដរាបណា យើង…! (វគ្គ ១)
ម្តាយរបស់ខ្ញុំមិនចូលចិត្តមនុស្សស្រលាញ់ភេទដូចគ្នាទេ ហើយខ្ញុំលាក់បាំងគាត់មករហូត…!
អំឡុងខែមីនាឆ្នាំមុន (២០១៨) ខ្ញុំនៅចាំច្បាស់ថាមានពេលល្ងាចមួយម៉ាក់របស់ខ្ញុំបានដើរចូលមកក្នុងបន្ទប់ខ្ញុំនិយាយរឿងខ្ញុំគិតតែពីសំងំក្នុងបន្ទប់មិនចុះទៅក្រោមជួយមើលហាងលក់សម្ភារៈសិក្សា រួចក៏ឆ្លៀតរអ៊ូរទាំរឿងខ្ញុំមិនចេះសំអាតរៀបចំទុកដាក់អីវ៉ាន់ឱ្យមានរបៀប មួយថ្ងៃៗរវល់តែចុចទូរស័ព្ទ លេងហ្គេមអត់ប្រយោជន៍ ហើយបើមិនអីចឹងទេដើរលេងមានស្រីដាច់យប់…។ ដើមខែមីនាឆ្នាំនេះ ខ្ញុំចូលមកសំអាតបន្ទប់របស់គាត់ម្តង ទោះបីជាគាត់មិនបានប្រើឱ្យខ្ញុំធ្វើ ទោះបីជាគាត់មិនបានរអ៊ូរទាំដាក់ខ្ញុំក៏ដោយ ហើយបើទោះបីជាចង់លឺក៏លែងបានលឺទៀតដែរ។
ខ្ញុំឈរមើលបរិវេនផ្ទៃបន្ទប់របស់ម៉ាក់ទាំងនឹកស្រណោះមួយសន្ទុះ មុននឹងលើកគំនូរមួយផ្ទាំងដែលគាត់ស្រលាញ់ជាងគេគឺរូបមនុស្សពីរនាក់ជិះទូកក្នុងបរិយាកាសអួរអាប់ ក៏នឹកដល់យប់មួយពេលដែលលោកប៉ាមិននៅផ្ទះ។ យប់នោះ ខ្ញុំឈឺក្បាលខ្លាំងក៏ដើរមករកម៉ាក់នៅបន្ទប់របស់គាត់។ ខ្ញុំឃើញម៉ាក់កំពុងតែអង្គុយបែរខ្នងទល់មុខផ្ទាំងគំនូរនេះក្នុងផ្ទៃបន្ទប់ដែលមានពន្លឺភ្លើងពណ៌ក្រហមស្រាល ដោយគាត់អង្គុយមើលវាយ៉ាងស្ងៀមស្ងាត់ហាក់ដូចជាលង់អារម្មណ៍យ៉ាងជ្រៅ…។ នៅចំហៀងខាងស្តាំដៃគាត់មានក្រដាសរ៉ាមទំហំ A3 មួយសន្លឹកប្រឡាក់ដោយពណ៌ផាត់ទឹកដែលមើលមួយភ្លែតមិនដឹងថាជារូបអ្វីនោះទេ។ ខ្ញុំមិនបានគិតអីវែងឆ្ងាយទេកាលនោះ ហើយក៏ហៅគាត់ដើម្បីប្រាប់ពីអការៈរបស់ខ្ញុំ។ ម៉ាក់ស្រវ៉ាមកសួរនាំនិងស្ទាប់ស្ទង់កំដៅ រកថ្នាំឱ្យខ្ញុំលេប ហើយបើសិនជាមិនបានធូរស្រាលគាត់នឹងនាំខ្ញុំទៅពេទ្យ។ ខ្ញុំគេងនៅក្នុងបន្ទប់ម៉ាក់រហូតដល់បានធូរស្បើយ ស្របពេលដែលគាត់នៅចាំមើលថែខ្ញុំជានិច្ច។ ព្រឹកឡើងខ្ញុំភ្ញាក់ពីដេក ចំពេលគាត់ដើរចូលមក សួរនាំអការៈខ្ញុំដែលបានជាសៈស្បើយរួច គាត់ក៏ប្រាប់ឱ្យខ្ញុំយកគំនូរមនុស្សពីរនាក់ជិះទូកទៅទុកឬតាំងនៅក្នុងបន្ទប់ខ្ញុំវិញ ព្រោះបន្ទប់គាត់ចង្អៀតណាស់…។

គំនូរមួយផ្ទាំងនោះត្រូវបានដាក់តាំងនៅក្នុងបន្ទប់របស់ខ្ញុំរហូតមក ហើយឥឡូវគិតថាយកមកដាក់តាំងក្នុងបន្ទប់របស់ម៉ាក់វិញ តែកំពុងរកកន្លែងណាដែលសក្ដិសម។ បន្ទប់ដែលជាអតីតកម្មសិទ្ធិរបស់ប៉ានិងម៉ាក់ ឥឡូវវាក្លាយជាបន្ទប់ដាក់អីវ៉ាន់របស់ម៉ាក់វិញហើយ។ ខ្ញុំគឺជាអ្នកទទួលខុសត្រូវរៀបចំបន្ទប់នេះ ព្រោះអ្នកផ្ទះរបស់ខ្ញុំមានលោកប៉ា បងប្រុសបងស្រី និងប្អូនស្រីពៅសុទ្ធតែជាអ្នករវល់រឿងការងារនិងរៀនសូត្រ ទំនេរក៏ឆ្លៀតមកជួយសំអាតម្តងម្កាលដែរ។ ខ្ញុំក៏រវល់ដែរក៏ប៉ុន្តែខ្ញុំចាត់ទុកការងារនេះជាអទិភាព ខ្ញុំសប្បាយចិត្តបំផុតពេលបានធ្វើការងារទាំងនេះ ហើយរបស់របរប្រើប្រាស់ជាទីស្រលាញ់របស់ម៉ាក់ខ្ញុំជាអ្នករក្សាវាទុក។ អ្នកស្គាល់ខ្ញុំគ្រប់គ្នាតែងតែនិយាយថាមានតែខ្ញុំម្នាក់គត់ដែលកាត់ទៅខាងម៉ាក់ជាងគេដោយសារខ្ញុំមានចំណង់ចំណូលចិត្តច្រើនខាងផ្នែកសិល្បៈ។ ខ្ញុំចូលចិត្តគូររូប លេងតន្រ្តី ពេលខ្លះដើរក៏រាំងូតទឹកក៏ច្រៀង រៀនខាងឌីសាញក៏រៀងពូកែដែរ ហើយខ្ញុំជំនាញគូរប្លង់នៅក្នុងកុំព្យូទ័រច្រើនជាងគូរលើក្រដាស។
ខ្ញុំកំពុងឈរមើលផ្ទៃជញ្ជាំងក្នុងបន្ទប់ថាតើគួររៀបចំដាក់រូបថតណាខ្លះនៅជ្រុងណា រូបគំនូរនៅខាងណា
“សៀ?”
ពេលនោះក៏លឺសម្លេងលោកប៉ា ស្រែកហៅខ្ញុំពីក្នុងបរិវេនផ្ទះ
“បាទ ប៉ា!”
“ចុះមកញ៉ាំបាយសិន ចាំរៀបចំបន្តទៀត…”
“បាទ!”
ខ្ញុំបាទឈ្មោះ សុក្រ កក្កដា ហៅក្រៅថា សៀ កើតនៅឆ្នាំ១៩៩៦ ជាកូនទី៣ នៅក្នុងគ្រួសារមួយដែលមានឪពុកជាគ្រូបង្រៀន ហើយនៅផ្ទះរកស៊ីបើករោងពុម្ភផង និងលក់សម្ភារៈសិក្សាផងនៅម្តុំវិទ្យាល័យបាក់ទូកបន្តជំនាន់ពីខាងឪពុកតាំងពីដូនតាមក។ ដោយឡែកម៉ាក់របស់ខ្ញុំគឺជាអ្នកខេត្តសៀមរាប ជាកូនស្រីច្បងនៅក្នុងគ្រួសារមួយដែលរកស៊ីលក់វត្ថុអនុស្សាវរីយ៍និងផ្ទាំងគំនូរ។ បើនិយាយពីជំនាញបោះពុម្ភវិញខ្ញុំមានបទពិសោធន៍ច្រើនដែរ ហើយខ្ញុំទើបហ្នឹងរៀបចប់បានមួយជាងឆ្នាំខាងផ្នែកឌីសាញជំនាញគំនូរសារគមនាគមន៍ និយាយឱ្យស្រួលស្តាប់ទៅគឺផ្នែករចនាក្រាហ្វិកហ្នឹងឯង។
ខណៈខ្ញុំចុះពីជាន់លើក្នុងផ្ទះមកកាន់តុញ៉ាំបាយ ដែលមានលោកប៉ា បងស្រីនិងប្អូនស្រីខ្ញុំចូលរួម ប៉ានិយាយប្រាប់កូនៗថា ស្អែកពេលព្រឹកព្រលឹម បងប្រុសធំរបស់ខ្ញុំដែលមានប្រពន្ធបែកផ្ទះផ្សេងតាំងពីឆ្នាំ២០១៥ មកនឹងមកទទួលពួកខ្ញុំទៅសៀមរាបជាមួយគ្នា ដើម្បីធ្វើបុណ្យរំលឹកខួបមួយឆ្នាំឱ្យម៉ាក់។ លឺការសន្ទនានេះហើយ វាធ្វើឱ្យខ្ញុំនឹកដល់គ្រាកាលដែលម៉ាក់នៅមានជីវិត…។
នៅលើបណ្តោយផ្លូវ Charles De Gualle ភ្ជាប់នឹងផ្លូវទៅព្រលានយន្តហោះនៅខេត្តសៀមរាបមានផ្ទះមួយខ្នងក្នុងចំណោមផ្ទះអ្នកស្រុកឯទៀតគឺជាផ្ទះលោកយាយខាងម៉ាក់របស់ពួកយើង។ កាលពីពួកយើងនៅក្មេងៗគ្រួសារយើងឧស្សាហ៍ជុំគ្នាទៅលេងផ្ទះលោកយាយណាស់។ រៀងរាល់រដូវបុណ្យចូលឆ្នាំថ្មីម្តងៗ ខ្ញុំនិងបងប្អូនប្រុសស្រីរួមទាំងប៉ាម៉ាក់តែងរៀបចំអីវ៉ាន់បិទហាងជុំគ្នាមួយថ្ងៃឬពីរថ្ងៃមុនយ៉ាងសប្បាយរីករាយ មុននឹងចេញដំណើរទៅខេត្តសៀមរាប។ នៅទីនោះ ម៉ាក់ក៏មានផ្ទះមួយខ្នងដែលលោកយាយនិងលោកតាបានចែកឱ្យសម្រាប់ពួកយើងពេលទៅស្នាក់នៅដែរ តែភាគច្រើនយើងតែងទៅគេងនៅផ្ទះយាយតាជុំគ្នា។ បងប្អូនសាច់ញាតិឯទៀតបានមកជួបជុំធ្វើបាយម្ហូបញ៉ាំ ដោយម៉ាក់តែងតែធ្វើម្ហូបដូចជាបុកមាន់ ទសប្រហុក ហើយពួកយើងទៅវត្តជុំគ្នាជាដើម។
ម៉ាក់តែងជាអ្នកនាំខ្ញុំ និងបងស្រីទៅដើរលេងតាមប្រាសាទ បើមិនអីចឹងទេ ពួកយើងដើរលេងទៅតាមបណ្តាខេត្តនានាក៏មាន។ មិនថាទៅដើរលេងកន្លែងណាលោកប៉ា បងប្រុសនិងប្អូនស្រីពៅចូលចិត្តតែអង្គុយមួយកន្លែងញ៉ាំអីលេង មិនសូវចូលចិត្តដើរដូចពួកយើងបីនាក់ទេ។ នៅសៀមរាប ម៉ាក់ប្រៀបបីដូចជាអ្នកនាំភ្ញៀវម្នាក់អីចឹងដែរ គាត់ដឹងរឿងរ៉ាវប្រវត្តិសាស្រ្តច្រើនគួរសម ហើយតែងលើកទឹកចិត្តឱ្យពួកយើងខិតខំរៀនពីប្រវត្តិប្រាសាទបុរាណទាំងនោះ។ ម៉ាក់ក៏ចេះគូររូបដែរដូចបានដឹងហើយ តែមិនមែនជាអ្នកជំនាញនិងបានបោះបង់អាជីពនៃក្តីស្រម៉ៃមួយនេះតាំងពីអាយុ ១៩ ពេលរៀបការជាមួយប៉ា។
អនុស្សាវរីយមួយនេះបានចាប់ផ្តើមស្ថិតនៅក្នុងការចង់ចាំរបស់ខ្ញុំតាំងពីខ្ញុំទើបតែអាយុប្រមាណជា ៥ឆ្នាំមកម្ល៉េះ ហើយពេលវេលានោះបានបន្តរហូតដល់ខ្ញុំមានអាយុប្រមាណជា ២០ឆ្នាំ ព្រោះវាបានក្លាយជាឆ្នាំចុងក្រោយដែលពួកយើងលែងបានទៅលេងស្រុកកំណើតរបស់ម៉ាក់ជុំគ្នា។
ការប្រែប្រួលនេះមិនបានទើបតែចាប់ផ្តើមកើតឡើងនៅឆ្នាំហ្នឹងទេ គឺនៅមុនពេលនោះទៅទៀត នៅពេលដែលបងប្រុសធំរបស់ខ្ញុំគាត់បានរៀបការ ហើយពួកគាត់ក៏ចាប់ផ្តើមទៅលេងផ្ទះខាងប្រពន្ធនៅខេត្តកំពង់ចាមរៀងរាល់រដូវបុណ្យទានចាប់តាំងពីពេលនោះមក។ មិនយូរប៉ុន្មានបន្ទាប់ពីបងប្រុសចេញទៅរស់នៅជាលក្ខណៈគ្រួសារថ្មី បងស្រីរបស់ខ្ញុំក៏ទទួលបានអាហាររូបករណ៍ទៅរៀននៅបរទេសពីរឆ្នាំ។ ពួកយើងចាប់ផ្តើមចែកផ្លូវគ្នាដើរ ហើយខ្ញុំនិងម៉ាក់ជាមនុស្សតែពីរនាក់គត់ដែលបន្តទៅលេងសៀមរាបជាមួយគ្នានៅបីឆ្នាំចុងក្រោយ មុនពេលគាត់បានចែកឋានទៅទាំងមិនគួរឱ្យជឿ។ ខ្ញុំនៅមិនទាន់អាចរៀបរាប់ពីទិដ្ឋភាពនោះបានទេ ព្រោះវាបានធ្វើបាបផ្លូវចិត្តរបស់ខ្ញុំខ្លាំងណាស់ក្នុងគ្រានោះ ហើយរបួសមួយនេះក៏នៅមិនទាន់ជាសៈស្បើយនៅឡើយ…
…ខ្ញុំមិនអាចបំភ្លេចបានទេនូវពេលវេលាបីឆ្នាំចុងក្រោយដើរកម្សាន្តជាមួយម៉ាក់ ម៉ាក់តែងនាំខ្ញុំទៅកន្លែងប្លែកៗ ហាក់ដូចជាចង់ចែករំលែកអនុស្សាម្យ៉ាងរបស់គាត់មកដល់ខ្ញុំ ហើយក៏ជាពេលវេលាដែលបណ្តាលឱ្យខ្ញុំបានជួបនឹងមនុស្សប្រុសម្នាក់ផងដែរ…។
ម៉ាក់ជាមនុស្សម្នាក់ដែលយល់ចិត្តខ្ញុំជាងអ្នកណាទាំងអស់មិនថានៅក្នុងគ្រួសារនៅសាលារៀន ឬនៅជុំវិញបរិយាកាសនេះទាំងមូល។ មានគំនូរជាច្រើនដែលម៉ាក់របស់ខ្ញុំបានគូរភាគច្រើនជាគំនូរចំរុះពណ៌យ៉ាងមានអត្ថន័យ គំនូរខ្លះដាក់លក់ ខ្លះក៏រក្សាទុក។ ដូចបានដឹងស្រាប់ម៉ាក់ជាអ្នកឱ្យខ្ញុំរក្សាទុកព្រោះមើលទៅគាត់ហាក់ដូចជាទុកចិត្តខ្ញុំជាងគេយ៉ាងម៉េចមិនដឹងទេ តែគាត់គ្រាន់តែថាគាត់ដឹងថាខ្ញុំស្រលាញ់វា ដូច្នេះខ្ញុំនឹងចេះថែរក្សាការពារវា ព្រោះគាត់ដឹងថាមានគំនូរមួយផ្ទាំងជាកម្មសិទ្ធរបស់ខ្ញុំដែលគ្មានអ្នកណាប៉ះពាល់វាបានវាមានឈ្មោះថា Until…ជាឈ្មោះដែលខ្ញុំគិតថាអ្នកគូរចេះតែដាក់ឱ្យតែបាន។
ទោះបីជាខ្ញុំ និងគាត់រៀងស្និទ្ធស្នាលជាងគេមែន ក៏ប៉ុន្តែខ្ញុំមានរឿងមួយដែលនៅទីបំផុតខ្ញុំមិនអាច មិនមែនមិនអាចទេ គឺបាត់បង់ឱកាសចែករំលែករឿងនេះជាមួយគាត់ ព្រោះខ្ញុំបានដឹងមកថាគាត់មិនចូលចិត្តមនុស្សស្រលាញ់ភេទដូចគ្នាទេ។ គាត់តែងតែបញ្ឈប់គ្រប់គ្នាមិនឱ្យនិយាយពីរឿងនោះ កាលណាប្រធានបទជជែករបស់ពួកយើងនិយាយអំពី LGBTIQ+។ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ កាលពីគាត់នៅមានជីវិត ខ្ញុំគួរណាស់តែហ៊ាននិយាយ ដើម្បីឱ្យដឹងថាតើគាត់នឹងមានប្រតិកម្មបែបណា ហើយខ្ញុំប្រហែលជាមានឱកាសបានជំនៈលើរឿងមួយនេះ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ តើខ្ញុំអាចធ្វើអ្វីបានទៅ ខ្ញុំគួរនិយាយទៅកាន់ដួងវិញ្ញាណរបស់គាត់ថាម៉េច បើខ្ញុំចង់បន្តទំនាក់ទំនងមួយនេះ…? តើគាត់នឹងអធ្យាស្រ័យឱ្យខ្ញុំទេ?
…………………………………….
ខែមីនាឆ្នាំនេះ (២០១៩) បន្ទាប់ពីបញ្ចប់បុណ្យរំលឹកខួបមួយឆ្នាំរបស់គាត់នៅសៀមរាបរួចហើយ ខ្ញុំសម្រេចចិត្តថាបន្តស្នាក់នៅសៀមរាបតែម្នាក់ឯងរហូតដល់ចប់ចូលឆ្នាំខ្មែរ។ ប្អូនស្រីខ្ញុំក៏ចង់នៅបន្តដែរ តែដោយសារវាជាឆ្នាំប្រលងទី១២របស់នាង ទើបប៉ានាំនាងមកភ្នំពេញមុន។ ចំណែកបងប្រុសស្រីរបស់ខ្ញុំក៏ចាកចេញពីសៀមរាបក្នុងថ្ងៃតែមួយជាមួយប៉ាដូចគ្នាដែរ។
…………………………..
រសៀលថ្ងៃនោះ ខ្ញុំក៏ជិះកង់ដើរលេងកម្សាន្តរំសាយអារម្មណ៍ រួចនឹកដល់កន្លែងមួយនៅក្នុងបរិវេនប្រាសាទតាព្រហ្មផ្លូវសំដៅទៅកាន់ដើមស្ពង់ កន្លែងដែលធ្វើឱ្យខ្ញុំបានជួបនឹងមនុស្សប្រុសម្នាក់ដែលខ្ញុំបាននិយាយលើកមុន គឺពួកយើងទាំងពីរបានទាក់ទងគ្នាអស់រយៈពេលប្រហែលមួយឆ្នាំ មុនពេលខ្ញុំសម្រេចចិត្តបោះបង់ទំនាក់ទំនងមួយនេះចោល ដោយសារយល់ឃើញថាវាមិនអាចទៅរួចនោះទេ។ គាត់មានឈ្មោះថា សត្យា អាយុច្រើនជាងខ្ញុំ ៣ឆ្នាំ ជាបុរសមានរូបរាងសង្សារមាឌមាំរាងខ្ពស់ស្រឡះហើយពូកែញញឹមយ៉ាងមានមន្តស្នេហ៍ និងជាមនុស្សស្រលាញ់សិល្បៈដូចជាខ្ញុំដែរ។
ត្រឡប់ទៅកាលពីពីរឆ្នាំមុន (២០១៧) ថ្ងៃនោះក្រោយពីទៅទទួលម៉ាក់មកពីផ្សារវិញជាមួយលោកយាយ ពួកគាត់ក៏នាំគ្នារៀបចំទុកដាក់ត្រៀមទទួលទេវតាឆ្នាំថ្មី និងសម្រាកនៅផ្ទះមិនទៅណាទៀតទេ ខ្ញុំក៏សុំម៉ាក់ដើរលេងហើយមកកាន់ប្រាសាទនេះ។ ពេលខ្ញុំដើរចុះឡើងក៏បានជួបនឹងបងសត្យាជាលើកទី១ ដែលកាលនោះគាត់គឺជាជាងគំនូរដែលគូររូបបណ្តើរលក់គំនូរបណ្តើរ។ នេះជាលើកទី១ដែលខ្ញុំមានអារម្មណ៍ចម្លែក ឃើញសកម្មភាពគាត់អង្គុយគូររូបបានទាក់ទាញចិត្តខ្ញុំតែម្តង ជាអារម្មណ៍ដែលខ្ញុំមិនធ្លាប់មានហើយមិននឹកស្មានថាខ្ញុំមានអារម្មណ៍រំភើបបែបមិនដឹងពន្យល់ថាម៉េច…
…ខ្ញុំមិនមែនជាសុភាពបុរសអីនោះទេ ដើរលេងរាំច្រៀងចូលក្លឹបមានសង្សារជាមនុស្សស្រីពីមុនមករៀងច្រើនគួរសមដែរ តែមិនដែលច្បាស់លាស់ជាមួយនឹងអ្នកណាម្នាក់ទេ ហើយទំនាក់ទំនងបែបនេះ មិនដែលស្ថិតក្នុងបេះដូងរបស់ខ្ញុំជាប់លាប់បានយូរទាល់តែសោះ។
…អ្នកដើរលេងទាំងឡាយ អាចប្រហែលធ្លាប់ជួបគាត់ ឬជាងគំនូរឯទៀតដែរហើយមើលទៅ ហើយគំនូរពួកគាត់ភាគច្រើនមានតែប្រហែលបួនដប់សន្លឹកទំហំធំជាងក្រដាស A3 បន្តិចប៉ុណ្ណោះពេលដាក់លក់ម្តងៗ។ ពេលនោះ ខ្ញុំបានឈរមើលគាត់កំពុងផ្ចង់គូររូបមួយសន្ទុះ ខណៈអ្នកទេសចរប្រុសស្រីឯទៀតក៏ឈប់មើលគាត់មួយភ្លែតដែរ។ មាននារីៗពីរបីនាក់ឈរមើលហើយក៏ដើរហួសទៅតែបកក្រោយមកវិញបន្ទាប់ពីស្រុះស្រួលគ្នាជាមួយមិត្តមកទិញគំនូរពីគាត់។ នៅក្បែរបងសត្យាកាលនោះមានក្មេងស្រីម្នាក់ទៀត អាយុប្រហែលជា១២ ទៅ១៣ឆ្នាំនៅចាំជួយលក់ និងរៀបចំគំនូរឱ្យទៅអតិថិជន នាងមានឈ្មោះថា នីតា ជាប្អូនស្រីបង្កើតរបស់គាត់។ ខ្ញុំចាប់អារម្មណ៍នឹងឥរិយាបថគាត់កាន់តែខ្លាំងនៅពេលឃើញគាត់សន្ទនាជាមួយអ្នកទិញដោយទឹកមុខញញឹម និងព្យាយាមស្តាប់នូវអ្វីដែលអ្នកទិញនិយាយ ដោយគាត់ហាក់ដូចជាមិនមែនលក់គំនូរជាមុខជំនួញដើម្បីរកតែប្រាក់ចំណូលតែមួយមុខទេ តែគាត់ដូចជាកំពុងតែរីករាយជាមួយនឹងការងារមួយនេះយ៉ាងពិតប្រាកដចេញពីចិត្ត និងចង់ចែករំលែកស្នាដៃសិល្បៈរបស់គាត់ទៅកាន់អ្នកដទៃយ៉ាងអីចឹង។ គាត់និយាយទៅកាន់អ្នកទិញជានារីមានមុខមាត់ស្រស់សោភាម្នាក់ដែលសុំចុះថ្លៃគំនូររូបប្រាសាទតាព្រហ្មនាពេលរាត្រីមួយផ្ទាំង ថា
“គំនូរនឹងកាន់តែមានគុណតម្លៃអាស្រ័យលើម្ចាស់គំនូរយល់ពីវា និងចេះថែរក្សាវា។ លុយមិនអាចជាដែនកំណត់គុណតម្លៃវាទេ។ បងដឹងថាប្អូនឯងឱ្យតម្លៃលើគំនូរនេះលើសពីតម្លៃដែលចង់ចំណាយ”
“…ចា៎ បើអីចឹង បង ហិហិ…ចុះថ្លៃឱ្យខ្ញុំបន្តិចទៀតមកណា៎។ ខ្ញុំនេះ មកដើរលេងជុំគ្នាជាមួយពួកម៉ាក plan ច្រើនឆ្នាំហើយបងអើយ ទំរាំបានមកជុំគ្នាម្តង លុយក៏អត់មានច្រើនដែរ បងឯងលក់ទៅបង”
បងសត្យា អស់សំណើចបន្តិចហើយក៏ងក់ក្បាល ពេលនោះនីតាក៏រៀបចំច្រកគំនូរដោយរុំឱ្យមូលដាក់ចូលក្នុងស្មុកធ្វើពីស្លឹកត្នោតប្រគល់ឱ្យនារីនោះ។ នារីនោះទទួលយកគំនូរយ៉ាងរីករាយហើយក៏ដើរទៅមុខបន្តទៀតជាមួយមិត្តភក្តិរបស់នាង…
បន្ទាប់មកកន្លែងលក់របស់គាត់ហ្នឹងអត់មានភ្ញៀវទេ ខ្ញុំចង់ចូលទៅទិញតែអត់ហ៊ានចូលទៅសោះ ដូចឆ្កួតអីចឹង មានអារម្មណ៍ថាខ្លាចគេដឹងថាយើងចាប់អារម្មណ៍គេ ខ្លាចអកប្បកិរិយារបស់យើងហ្នឹងធ្វើឱ្យគេដឹង…ខ្ញុំឈរគិតមួយស្របក់សិនថាគួរធ្វើយ៉ាងម៉េចអីចេស ធ្វើធម្មតាៗទៅមានទៅស្អី!!! តែមានអារម្មណ៍ថាពេលវេលាដើរលឿនមែនទែន។ ពេលនោះក៏មានអ្នកទេសចរបរទេសស្រីប្រុសវ័យចំណាស់ៗពីរនាក់ចូលទៅទិញគំនូររូបប្រាសាទអង្គរវត្តពីគាត់ ហើយទីបំផុតគំនូរនៅសល់តែមួយសន្លឹកគត់ និងគំនូរគាត់កំពុងគូរបង្ហើយមួយផ្ទាំងទៀត។ ក៏ប៉ុន្តែជនបរទេសទាំងពីរក៏ទិញយកមួយផ្ទាំងចុងក្រោយ។ ចប់បណ្តោយ!! រកទៅទិញដែរសិន នៅមួយផ្ទាំងកំពុងគូរហ្នឹងផង!
ពេលខ្ញុំដើរចូលទៅរកគាត់ គាត់បានចាប់ផ្តើមរៀបចំអីវ៉ាន់បាត់ទៅហើយ ហើយរើទាំងផ្ទាំងគំនូរកំពុងគូរហ្នឹងទៀត។ ខ្ញុំប្រញាប់សួរថា
“បង អស់គំនូរនៅ?”
គាត់ងាកមកកាន់ខ្ញុំហើយក៏ញញឹមបែបចូលរួមសោកស្តាយ ថា
“អូ៎ អស់បាត់ហើយ។ អស់បាត់ហើយហ្នឹង!”
សូរស័ព្ទរបស់គាត់ មិនខុសពីខ្ញុំប៉ុន្មាន គាត់បែបមិនមែនអ្នកសៀមរាបទេមើលទៅ?
“លឿនម្ល៉េះ? ខ្ញុំថាចង់ទិញមួយសន្លឹកពីរអី…”
បងសត្យារៀងភាំង ហើយក៏ចាប់ផ្តើមគិត ខ្ញុំឆ្លៀតអើតមើលគំនូរនៅលើក្តារខៀនរបស់គាត់ តែគាត់ប្រញាប់លាក់វាដោយកាយវិកាបិតបាំង។ ខ្ញុំដកខ្លួនវិញទាំងមិនដឹងគិតយ៉ាងម៉េចមានតែដើរចេញ។ ខ្ញុំបម្រុងដើរចេញគាត់ក៏សួរថា
“ចង់ទិញមែន?”
“អ៎ ហ្នឹងហើយ! បាទ!”
“អីចឹង ចាំខ្ញុំនាំទៅកន្លែងបងប្អូនខ្ញុំ គាត់មានលក់ ម៉ាកាណូ (មួយគំនរ)…”
ខ្ញុំនិយាយកាត់
“អត់អីទេបង នៅតាមផ្លូវមានគេលក់ហូរហែដែរ តែខ្ញុំអត់ចង់បានផង”
គាត់ងក់ក្បាលទាំងសោកស្តាយ
“ខ្ញុំមានគំនូរនៅផ្ទះពីរបីសន្លឹកដែរ តែមិនដឹងថាប្រូឯងចូលចិត្តឬក៏អត់?”
“អ៎…តែចុះបងឯងឈប់គូរហើយ?”
“បាទ ខ្ញុំគិតថាវារៀងល្ងាចដែរហើយ គូរក៏អត់ហើយដែរ ណាមួយភ្ញៀវគេ មិនចាំទិញទេ”
“ចុះហ្នឹងរូបអីគេដែរបង?”
“អូ នេះរូបអ្នកទេសចរម្នាក់ ឈរមើលប្រាសាទ ជាមួយម៉ាស៊ីនថត តែគូរមិនទាន់ហើយ”
ខ្ញុំមើលហើយ ឡើងចង់បាន
“បងខ្ញុំចង់បានរូបហ្នឹង បងជួយគូរឱ្យហើយបានអត់?”
“ចុះប្រូឯងអត់ទៅដើរលេងចូលទៅក្នុងទេ?”
“អត់ទេបង”
ខ្ញុំឆ្លើយឡើងស្វ័យប្រវត្តិ ភ្លេចគិតសិន តែជ្រុលនិយាយហើយ និយាយឱ្យចប់ហ្មង
“អ៎ ខ្ញុំ អត់…ខ្ជិលចូល ណាមួយឧស្សាហ៍មកសឹងអី! លើកហ្នឹង មកត្រឹមហ្នឹងក៏បាន”
នៅទីបំផុត ពួកយើងក៏នាំគ្នាមកអង្គុយនៅខាងមុខប្រាសាទទល់មុខច្រកចូលវិញ តែនីតាបានទៅផ្ទះមុន ហើយខ្ញុំរង់ចាំឱ្យគាត់គូរបង្ហើយ ដោយដើរលេងចុះឡើងប្រហែលជាមួយម៉ោង។ វាជារូបគំនូរដ៏ស្រស់ស្អាតហើយផ្ចិតផ្ចង់មួយ ខ្ញុំពិតជាស្រលាញ់គំនូរនេះខ្លាំងណាស់។ គាត់សម្លឹងមើលខ្ញុំដែលសម្លឹងមើលវាដោយទឹកមុខញញឹម ហើយខ្ញុំក៏សួរ
“បង វាថ្លៃប៉ុន្មានដែរ?”
តែគាត់គ្រវីក្បាលទាំងញញឹម
“ខ្ញុំឱ្យប្រូឯងជាកាដូទៅចុះ! មិនចាំបាច់យកលុយអីទេ”
“អត់ទេបង! ខ្ញុំ…បងធ្វើអីចឹង មិនកើតទេ…បងជាអ្នកលក់…”
ខ្ញុំព្យាយាមយកលុយពីកាបូបមួយចំនួនហុចឱ្យគាត់ តែគាត់បែរជាគេចវេសទៅរៀបចំអីវ៉ាន់ ហើយដើរសំដៅទៅច្រកចេញចោលខ្ញុំ។ ខ្ញុំដើរតាមពីក្រោយ ទាំងហុចលុយឱ្យគាត់ដដែលៗ
“បង នេះយកទៅ បងឱ្យខ្ញុំ វាមិនសមទេ”
“បងថា បងឱ្យប្រូឯងជាកាដូ! The time you spend waiting for me is worth it.”
លឺគាត់និយាយយ៉ាងដូច្នោះ ខ្ញុំក៏តបអ្វីលែងចេញ។
មុនពេលដើរដល់ផ្លូវចេញ ពួកយើងបានជជែកគ្នាអំពីរឿងរ៉ាវផ្ទាល់ខ្លួនម្នាក់ៗបន្តិចបន្តូច មិនទាន់លំអិតអីទេ។ គាត់ថាគាត់ចូលចិត្តគូររូប តែវាមិនមែនជាអាជីពចំបងចិញ្ចឹមជីវិតរបស់គាត់នោះទេ។ គាត់គឺជា Freelance writer ផងជា Photojournalist ផង និងជាអ្នកស្រាវជ្រាវ project based លើប្រវត្តិសាស្រ្តខ្មែរផ្នែកសិល្បៈនៅមជ្ឈមណ្ឌលមួយប្រចាំខេត្តសៀមរាបផងដែរ។ គាត់ទើបនឹងរៀនចប់បានពីរឆ្នាំផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ ខ្ញុំសួរគាត់ថាម៉េចបានជាគាត់រៀនជំនាញហ្នឹង តែគាត់គ្រាន់តែនិយាយថាព្រោះគាត់ស្រលាញ់ការងាររបៀបអីចឹងៗ តែក្រោយមកគាត់ក៏រកឃើញថាគាត់ចូលចិត្តសិក្សាអំពីប្រវត្តិមនុស្សជាង និងចូលចិត្តអានសៀវភៅបែបចិត្តសាស្ត្រ។ ហើយក្រោយមកទៀតគាត់ក៏បានរកឃើញថាគាត់ស្រលាញ់ផ្នែកគំនូរខ្លាំងដែរ ព្រោះពេលគូររូបគាត់អាចស្រម៉ៃចេញនូវអ្វីដែលគាត់ចង់ឃើញ ជាពិសេសមនុស្សប្រុស។
ចេញមកដល់តាមផ្លូវ ខ្ញុំក៏ដើរទៅកាន់ចំណតរថយន្ត ចំណែកគាត់ជិះកង់ទៅផ្ទះគាត់ ដែលនៅម្តុំវត្តតាព្រហ្មមានជ័យ។ កាលនោះខ្ញុំចង់ធ្វើអ្វីម្យ៉ាង តែមិនដឹងស្អី ក៏នឹកឃើញបបួលគាត់ញ៉ាំបាយល្ងាចពីរនាក់ ព្រោះមានរឿងចង់ជជែកបន្តិច។ ចេញពីប្រាសាទតាព្រហ្ម ក៏នាំគ្នាមកញ៉ាំបាយនៅភោជនីយដ្ឋានម្តុំត្រង់ផ្លូវបំបែកប្លុក Tnout Restaurant។ នៅទីនោះ ពេលកំពុងញ៉ាំមាន់ដុត ខ្ញុំបានប្រាប់គាត់ថាខ្ញុំក៏ចូលចិត្តគំនូរដែរតែខ្ញុំជំនាញក្រាហ្វិកឌីសាញ ខ្ញុំជាកូនរបស់អ្នកលក់គំនូរសៀមរាបហ្នឹងដែរ។ គាត់ភ្ញាក់ផ្អើល និងអស់សំណើច តែយល់ពីខ្ញុំដោយគាត់និយាយថា
“ប្រូសៀឯងស្រដៀងខ្ញុំដែរ ខ្ញុំដើរទិញគំនូរដែលខ្ញុំស្រលាញ់ពីគេឯងដែរ តែខ្ញុំនៅតែគូរខ្លួនឯងហើយលក់ឱ្យគេ”
“ម៉េចបានបង មកគូរលក់អីចឹង បងលក់កន្លែងហ្នឹងជាប្រចាំ កន្លងមកខ្ញុំអត់ដែលឃើញបងសោះ ឃើញតែគេផ្សេង”
“ការពិតទៅ ដូចខ្ញុំនិយាយអីចឹង ខ្ញុំធ្វើការនៅកន្លែងស្រាវជ្រាវទេ តែខ្ញុំចូលចិត្តបរិយាកាសនេះ របៀបអង្គុយគូររូប ហើយខ្ញុំ ក៏…ចង់ដឹងថា គំនូរខ្ញុំ មានគេចូលចិត្តដែរឬក៏អត់? កន្លងមកខ្ញុំតែងទៅលេង និងគូររូបនៅតាមកន្លែងផ្សេងៗដែរហ្នឹង…។ ហីមួយទៀត ខ្ញុំក៏ចូលចិត្តថតរូបលេងហ្គីតា ចូលចិត្តសរសេររឿងខ្លះៗដែរ និងចូលចិត្ត…”
គាត់និយាយដល់ត្រឹមហ្នឹងក៏ឈប់និយាយសិន ព្រោះរវល់ងាកមកមើលខ្ញុំបេះសាច់ជាប់ឆ្អឹងមាន់។ គាត់បែបគិតថាខ្ញុំអត់បានស្តាប់គាត់ទេ តែខ្ញុំស្តាប់គាត់តើគ្រាន់តែស្តាប់បណ្តើរញ៉ាំបណ្តើរ។ ពេលខ្ញុំចាប់ហែកសាច់មាន់អត់បាន គាត់ក៏ជួយខ្ញុំ និងបេះយកស្លាបមាន់រួចហុចឱ្យខ្ញុំទាំងញញឹម
“អរគុណបង!”
គាត់ក៏បន្តរឿងរ៉ាវរបស់គាត់យ៉ាងជាក់លាក់ថា
“ខ្ញុំចូលចិត្តមនុស្សគ្រប់គ្នាទូទៅ តែខ្ញុំស្រលាញ់ តែមនុស្ស…ប្រុស!”
ខ្ញុំកំពុងខាំមាន់ ថារកទំពាតែទំពាលែងកើត បឹះច្រឡំលេបទាំងមូលងួលងាប់ តែនឹកឃើញភ្ញាក់ស្មារតីឡើងវិញទាន់។ ខ្ញុំងាកមុខចេញ ហើយលួចទំពាទាំងដូចមានអារម្មណ៍ថាយ៉ាងម៉េចមិនដឹង ពិបាកក្នុងខ្លួន និងមិនដឹងតបទៅគាត់វិញថាម៉េច។ ខ្ញុំងាកយឺតៗបែរមកមើលគាត់វិញ តែបែជាឃើញគាត់ធ្វើធម្មតា ទាំងខ្ញុំឯណេះជ្រើមជ្រួលខុសរបៀប។ គាត់ចាក់ភេសជ្ជះចូលកែវទឹកកកបន្ថែម ហើយលើកផឹកក្អឿកៗ…ខ្ញុំក្រឡេកមើលទៅចំបំពង់ករបស់គាត់ ហើយលេបទឹកមាត់ក្អឹក!
បងសត្យាជាមនុស្សនិយាយអ្វីបង្ហាញពីចិត្តបែបត្រង់ៗ មាត់ឆៅបន្តិច ហើយពេលគាត់និយាយភ្នែកទាំងគូររបស់គាត់ឡើងដៀងហ្មង។ ដំបូងឡើយខ្ញុំរៀងភាំងៗភ្ញាក់ផ្អើលដែរ តែដល់ស្គាល់គាត់យូរៗទៅក៏ស៊ាំ។ ខ្ញុំក៏សួរគាត់ថា អីចឹងម៉េចបានជាគាត់គូររូបមនុស្សប្រុសក្នុងគំនូរនេះ គាត់បានឆ្លើយថា គាត់គូររូបមនុស្សដែលគាត់ស្រលាញ់។ បងសត្យាគឺជាមនុស្សម្នាក់ ដែលធ្វើឱ្យខ្ញុំរកឃើញថាខ្ញុំចាប់អារម្មណ៍មនុស្សប្រុសដូចគ្នា។
ខ្ញុំបានសុំធ្វើជាអ្នកចេញលុយថ្លៃបាយមួយពេលនេះ មុននឹងចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ហើយខ្ញុំឆ្លៀតសួរគាត់ថា
“បង! ពេលបងឯងគូរូបមួយសន្លឹកៗ មានគំនិតអី មាន concept អីអត់ ឬក៏បងមើលតាមទេសភាពជាក់ស្តែង!”
“It depends! ពេលខ្លះ បរិយាកាសនៅចំពោះមុខ inspire តែម្តង តែពេលខ្លះតាមអារម្មណ៍ដែលចង់ express និងចង់បង្ហាញពីអ្វីមួយនៅទីនោះ ដែលពេលខ្លះអ្នកទេសចរខ្លះ ពួកគាត់អត់បានចាប់អារម្មណ៍…។ ខ្ញុំគិតថាប្រូឯង យល់ហើយ ប្រូឯងចូលចិត្តគំនូរដែរតើ”
ខ្ញុំងក់ក្បាល រួចក៏សួរបន្ត
“បាទ! ចុះមួយទៀត គំនូរល្បីៗនៅស្រុកគេដូច Mona Lisa, Salvator Mundi, Woman In gold, រូប Olympia អីជាដើមសុទ្ធតែមានឈ្មោះរបស់គេអឹចឹងហ្មង ចុះបងឯងដែលធ្វើអីចឹងអត់?”
បងសត្យា រៀងគិត
“I have some…but I don’t think my painting is a good one! It’s only for me to understand my own feeling ”
ខ្ញុំចង់សួរកាត់គាត់ថា ថាម៉េចបង? ស្តាប់មិនចង់ទាន់ តែអត់ហ៊ានសួរ! គាត់បន្តថា
“មាន តែក៏ដូចជាអត់មាន!”
“ហាក៎! តែបង ចុះ គំនូរបងឯងឱ្យខ្ញុំនេះ បងឯងគូរដោយសារអ្វី ហើយមានឈ្មោះអត់?”
“គូរចេញពីចិត្ត អារម្មណ៍ដែលមានរៀងគិតយូរដែរ។ បើនិយាយពីឈ្មោះ…”
គាត់រៀងគិតសិនដែរ ហើយខ្ញុំកាន់តែចង់ដឹង…
“គំនូរហ្នឹង ខ្ញុំគូរទាំងអត់បានផ្ចិតផ្ចង់ច្បាស់លាស់ ការពិតទៅបងអត់ចង់ឱ្យវាទៅប្រូឯងសោះ ព្រោះបងគូរទាំងអត់មានពេលគ្រប់គ្រាន់…”
“អត់អីទេបង ខ្ញុំចូលចិត្តវាហើយ ខ្ញុំចង់បានគំនូរហ្នឹង!”
“អូខេ!”
ពួកយើងក៏ រៀបហ្នឹងចែកផ្លូវគ្នា តែគាត់ក៏ងាកមកសួរខ្ញុំទាំងមិនអស់ចិត្ត
“ប្រូ បែបជាមនុស្ស ល្អែង…មនុស្សឧស្សាហ៍ ពូកែស្រាវជ្រាវដែរហើយ Olympia វាជាគំនូរបែប erotic មួយណា៎”
ខ្ញុំគ្រវីក្បាលឡើងតតាត់
“អត់ពូកែអីទេបង ខ្ញុំស្គាល់វាតាមមិត្តភក្តិរៀនជាមួយគ្នាទេ ហើយណាមួយម៉ាក់ខ្ញុំក៏ចូលចិត្តគំនូរដែរ គាត់ចេះគូររូបខ្លះដែរ ហើយខ្ញុំក៏ធ្លាប់ search រូបគំនូរនៅប្រទេសផ្សេងៗឱ្យគាត់មើលដែរ…”
“អ៎ វ៉ាវ you’re taking after your mom?”
ខ្ញុំគ្រាន់តែសើចហិហិ ហើយគាត់បន្ត
“ចូលចិត្តជិះកង់ទេ ស្អែកព្រឹកយើងជិះកង់ជាមួយគ្នាទៅ”
“អូ ផ្ទះខ្ញុំ ផ្ទះយាយខ្ញុំមិនដឹងថាមានកង់ហីអត់ផង ចាំមើលខ្ញុំទៅរកមើលសិន!”
“អត់មានក៏បានដែរ ខ្ញុំបងជួយរកឱ្យ តែចង់ដឹងថាចង់ជិះកង់ជាមួយគ្នាអត់!”
“បាទ!”
“សុំ…លេខទូរស័ព្ទមកអីចឹង!!!”
មិនដឹងយ៉ាងម៉េច គ្រាន់តែគាត់ហាមាត់សុំលេខទូរស័ព្ទភ្លាម ខ្ញុំនេះអីក៏រំភើបត្រេកអរខ្លាំងម្ល៉េះ!! ចិត្តវិញនិយាយពីថាចង់ឱ្យគាត់ទាក់ទងមកខ្ញុំឆាប់ៗ ចង់ស្តាប់លឺសម្លេងរបស់គាត់តាមទូរស័ព្ទ ស្រម៉ៃដល់ពេលវេលាថានឹងបានជជែកសាសងគ្នារៀងរាល់យប់…
ចាប់តាំងពីថ្ងៃនោះមក ខ្ញុំនិងគាត់ក៏ណាត់ជួបគ្នាជិះកង់ និងដើរលេងស្ទើតែរៀងរាល់ថ្ងៃ រហូតដល់ចប់ឱកាសបុណ្យចូលឆ្នាំខ្មែរ។ ក្រៅតែពីជិះកង់ដើរលេងជុំវិញបរិវេនទីក្រុង ពួកយើងក៏បាននាំគ្នាដើរលេងតាមកន្លែងនានាដូចជាចាំមើលថ្ងៃរះនៅលើកំពូលភ្នំបាក់ខែង ទៅភ្នំគូលែន ទៅលេងនៅប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងកន្លែងឯទៀតក្នុងខេត្តសៀមរាប។ ចំណែកម៉ាក់ខ្ញុំវិញ សប្បាយចិត្តណាស់ឃើញខ្ញុំចេះក្រោកពីព្រលឹមស្រាងៗជិះកង់ហាត់ប្រាណអីនុះ ហើយគាត់ក៏មិនបានខ្វាយខ្វល់អីច្រើនដែរ ធម្មតា គាត់បណ្តោយឱ្យខ្ញុំដើរលេងតាមចិត្ត គ្រាន់តែពេលខ្លះខ្ញុំត្រូវទៅចូលរួមញ៉ាំបាយល្ងាចនៅខាងក្រៅជាមួយពួកគាត់ នៅចាំតូបម្តងម្កាលនៅផ្លូវទៅប្រាសាទបាយ័ន ក៏ដូចជាជូនម៉ាក់និងលោកយាយទៅផ្សារទិញម្ហូបម្តងម្កាលដែរ។
ព្រឹកមួយនាមួយថ្ងៃបន្ទាប់ពីចប់បុណ្យចូលឆ្នាំ ក្រោយពីមើលថ្ងៃរះជាមួយគ្នា ពួកយើងបណ្តើរកង់ចេញពីភ្នំបណ្តើរ ជជែកគ្នាបណ្តើរ គាត់ក៏ប្រាប់ខ្ញុំថា គាត់បានគិតថាចង់គូររូបមួយសន្លឹកជាកាដូដល់ខ្ញុំ តែមិនទាន់ដឹងថាគូររូបអ្វីសោះ។
“ចុះប្រូឯង ចូលចិត្តគំនូររបៀបម៉េចដែរ?”
“ខ្ញុំ? រូបអ្វីក៏បាន ឱ្យតែបងគូរឱ្យ ខ្ញុំអត់ច្បាស់ថាប្រភេទម៉េចៗដែរទេ”
“បងយល់ តែបងចង់សួរថា របៀបជារូបមនុស្ស ទេសភាព ព្រៃ សត្វអីជាដើមហ្នឹងណា…ហើយពណ៌វា ចូលចិត្តបែបស្រគត់ស្រគម ស-ខ្មៅ ឬក៏ colorful?”
ខ្ញុំក៏គិតបន្តិចសិន
“បែបធម្មជាតិ មានពណ៌ចំរុះ តែមិនច្រើនពណ៌ពេក ក៏រៀងមិនចំពោះពេក របៀប metaphor អីម្យ៉ាង ដែលអត់បង្ហាញឱ្យចំ ហើយមួយទៀត បែប Negative space painting ក៏ខ្ញុំចូលចិត្តដែរ!”
“អូខេ Negative space painting ! I see! ចុះបែប Olympia?”
“Olympia!”
ខ្ញុំអស់សំណើច ហើយក៏នឹកដល់ឈុតមួយក្នុងរឿង Titanic
“ម្យ៉ាងតើបង!”
“ចុះនៅផ្ទះរបស់ប្រូសៀឯង មានលក់គំនូរបែបណាខ្លះ?”
“ច្រើនណាស់បង! បងសាកទៅលេងម្តងទៅ នៅជិតហ្នឹងដែរទេ តែថ្ងៃហ្នឹងបិទតូបបាត់ហើយ”
“ថាម៉េច? បែបអត់ចង់ឱ្យបងទៅមែន?”
“មានឯណា? ដោយសារម៉ាក់ខ្ញុំ អ៊ុំស្រី និងយាយខ្ញុំគាត់រវល់ជុំគ្នាធ្វើអីញ៉ាំនៅផ្ទះអ៊ុំស្រីនៅជិតដំដែកឯណោះ។ បងចង់ទៅមើលក៏បានដែរតើ”
“អូខេ! តែឥឡូវ ទៅផ្ទះបងសិនទៅ ចង់ទៅលេងផ្ទះបងអត់? ចង់ទៅអត់?”
“ចង់ ប៉ុន្តែ!”
គាត់ ឈ្ងោកមុខមកជិតសួរបញ្ជាក់
“ប៉ុន្តែ?”
“ចង់ទៅផ្ទះសិន ខ្ញុំចង់ទៅផ្លាស់ខោអាវ ទម្លាប់ខ្ញុំ ហាត់ប្រាណហើយ ងូតទឹកសិន បានធ្វើអីផ្សេងទៀតកើត។ ទៅផ្ទះគេរបៀបនេះ ខ្ញុំមិនចេះទេ”
“មានទៅផ្ទះគេឯណា ទៅផ្ទះបងតើ!”
“តែ…អើ…”
“អត់អីទេ ទៅក៏បានអត់ក៏បាន តែថាផ្ទះបង អ្នកផ្ទះគេទៅដើរលេងរតនគិរីអត់ទាន់មកវិញទេ”
គាត់សម្លឹងមើលខ្ញុំពីចុងជើងទៅដល់ក្បាល
“ប្រុសដូចគ្នាសោះហ្នឹងណា៎ ធ្វើដូចឯង…នៅផ្ទះបងខ្វះអីខោអាវ…។”
ចប់វគ្គ ១
អានវគ្គ ២ សូមចុចទីនេះ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ
បទយកការណ៍, ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត
• 07/10/2026
ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026
ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 30/10/2026
នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ
កម្ពុជារកឃើញផូស៊ីលឈើបុរាណ ៣ កន្លែងទៀតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 30/10/2026
ថ្មីៗ នេះក្រុមការងារជំនាញនៃការងារកំណាយស្រាវជ្រាវផូស៊ីលឈើបុរាណ ដែលមានអាយុកាលចាប់ពី ១០ម៉ឺនឆ្នាំ ដល់ ២ លានឆ្នាំ បានស្វែងរកឃើញរណ្ដៅសំខាន់ៗចំនួ
ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 30/10/2026
ខេត្តតាកែវ បង្កើតសមិទ្ធផលថ្មីមួយទៀតនៅលើទឹកដីរបស់ខ្លួន។ រូបសំណាក់ «បង្កងទឹកសាប» កំពុងលេចរូបរាងនៅលើទឹកដីនៃខេត្តតាកែវ ថែមទទួលបានការសរសើរ
តារាហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ”The Hunger Games” គ្រងឈុតរចនាដោយកូនខ្មែរ បរទេសសរសើរគ្រប់ៗគ្នា
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 30/10/2026
តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើវេទិកា New
សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 28/10/2026
ជាដំណឹងដ៏រីករាយ ភ្ញៀវខ្មែរ និងបរទេសអាចចូលទស្សនាវត្ថុសិល្បៈបុរាណក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះ
មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 28/10/2026
ថ្មីៗនេះសមាគមចុងភៅកម្ពុជា Cambodia Chefs Association ដណ្ដើមបានមេដាយរហូតដល់ទៅ ១១ គ្រឿង ក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈចម្អិនម្ហូបអន្តរជាតិលើកទី២០
ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 28/10/2026
Esnault Myline/អេសណុល មីលីន ជាក្មេងស្រីម្នាក់ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់សោះ តែគ្រាន់តែដាក់ពាក្យចូលប្រកួត Miss Teen
ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 27/10/2026
បុណ្យបណ្ដែតប្រទីបជាមរតកវប្បធម៌ប្រចាំតំបន់របស់អ្នកស្រុកអង្គរ ដែលធ្វើជារៀងរាល់ឆ្នាំតាំងពីដើមរៀងមក ហើយក៏ក្លាយជាទំនៀមទម្លាប់ជាប់នឹងជីវភា
បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 27/10/2026
ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួនាទីរៀងៗ
កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 27/10/2026
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានគិតគូរដិតដល់ដោយបានប៉ាក់ឌិន ស្បៃប្រណីតរបស់ខ្មែរ ដើម្បីជូនមេដឹកនាំកំពូលមកពីបណ្ដាប្រទេសនានាដែលនឹងបង្ហាញវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០។ ចាប់ពីថ្ងៃទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20e Sommet de la
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ស្ថាបត្យកម្មសកល
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
មេនាំរឿង
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
អូនខ្លាច
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
កម្សាន្តខ្លីៗ
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
រឿងពិត
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
តាមចិត្ត MoMo
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
វនយាត្រា
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កាឡៃម៉ូដ
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
ចង់ដឹងរឿងគេ
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ប្រអប់បៃតង
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
Studio 11
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
អផ្សុក
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
ពិតអត់
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើ...

Esnault Myline/អេសណុល មីលីន ជាក្មេងស្រីម្នាក់ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់សោះ តែគ្រាន់តែដាក់ពាក្យចូលប្រ...

ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួ...

នាថ្ងៃ២៣ ខែតុលា ឆ្នាំ ២០២៦ កន្លង ទៅមហោស្រពភាពយន្តខ្លី ចតុមុខ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពីអ្នកជាប់ពាក់ព័...

ប៉ុន្មានថ្ងៃមកនេះ កេរ្តិ៍ឈ្មោះប្រេនសម្លៀកបំពាក់ កូនខ្មែរ ALmée Couture បានរីកសាយភាយកាន់តែល្បីខ្លាំងបន្ថែមទៀត បន្ទាប់ពីតារាស្រីល្បី...

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មក...

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជាបវរកញ្ញាខ្មែរ ទទួលបានការគាំទ្រខ្លាំងក្នុងសង្គម ត្រៀមបង្កើតប្រវត្តិសាស្ត្រ ដែលអ្នកទាំង ២ នឹងតំណាង...

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

តារាចម្រៀងខ្មែរដែល សុវត្ថិ មុនីនាគ ឬ N.John ដែលជាតារាចម្រៀងប្រកបអាជីពនៅអាមេរិក បាននឹងកំពុងកសាងស្នាដៃបន្ថែមទៀត ដើម្បីបង្ហាញឲ្យពី...
កម្មវិធីពិសេសរបស់ AMS INFOTAINMENT





















ព័ត៌មានសង្ខេប








ព័ត៌មានផ្សេងៗទៀត
មើលទាំងអស់ ➧

































