កាលពីថ្ងៃទី ៧ កក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្ពោធជាផ្លូវការនូវរថយន្ត ២ ម៉ូឌែលស្របគ្នាគឺ ALL NEW TOYOTA WIGO 2024 និង ALL NEW TOYOTA YARIS CROSS 2024 ដែលបានធ្វើឡើងនៅ ដឺព្រីមៀរ សេនធ័រ សែនសុខ ក្រោមក្រសែភ្នែកទស្សនិកជន និងអតិថិជនរាប់ពាន់នាក់។
សម្រាប់រថយន្ត All New Toyota Wigo 2024 គឺជារថយន្តប្រភេទ A-Hatchback ដែលទទួលបានការកក់យ៉ាងច្រើនបំផុតតាំងពីពេលបើកកក់ដំបូង។ រថយន្តនេះមកជាមួយតម្លៃត្រឹមតែ 19,900 USDប៉ុណ្ណោះ។
ចំណែកឯរថយន្ត All New Toyota Yaris Cross 2024 គឺជារថយន្ត SUV ខ្នាតកណ្តាល ធំទូលាយ សមរម្យសម្រាប់ប្រើប្រាស់នៅក្នុងក្រុង បំពាក់ជាមួយគ្រោងឆ្អឹងចុងក្រោយ DNGA-Platform ព្រមជាមួយតម្លៃ 37,500 USD។
រថយន្ត SUV ខ្នាតកណ្តាលនេះ ក៏បានបំពាក់មុខងារសុវត្ថិភាពច្រើនសម្បូរបែប រួមមាន ៖ ពោងសុវត្ថិភាព ៦ គ្រាប់អាចការពារបានមួយជុំរថយន្តរួមជាមួយកញ្ចក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense កាម៉េរាថតពេលបើកបរ និង មុខងារទំនើបជាច្រើនទៀតដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបស័គ្គឬគ្រោះថ្នាក់ដែលអាចនឹងកើតមានដោយចៃដន្យ៕