AMS Infotainmentមកស្គាល់បណ្ដាក្រុមផលិត MV ដែលមានស្នាដៃលេចធ្លោបំផុតនៅក្នុងវិស័យចម្រៀងខេប៉ុប
ក្រៅពីបទចម្រៀងនិងរូបសម្រស់របស់សិល្បករ ចំណុចមួយទៀតដែលជាភាពទាក់ទាញនៅក្នុងបទចម្រៀង ខេប៉ុបនោះគឺ Music Video ។ បើនិយាយពីវិស័យចម្រៀងខេប៉ុបក្នុងកំឡុងពេល ១០ឆ្នាំក្រោយមកនេះ បច្ចេកទេសនៃការផលិត MV គឺជាចំណែកនៃការ Promote ក្រុមចម្រៀងទាំងនោះតែម្ដង។ ជាពិសេសចំនួនអ្នកចូលទស្សនានៅក្នុង Youtube ដែលបំបែកកំណត់ត្រាមកជារឿយៗ។ MV មួយមានចំនួនអ្នកចូលមើល រាប់រយលានដងក្នុងរយៈពេលមិនប៉ុន្មានថ្ងៃចាត់ទុកថាគឺជារឿងធម្មតាបំផុតសម្រាប់ក្រុមដែលឈរនៅលំដាប់ជួរមុខរបស់វិស័យខេប៉ុប។ ទាំងនេះគឺជាមូលហេតុដែលធ្វើឲ្យក្រុមអ្នកផលិតMV របស់ខេប៉ុបទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះMV ដែលពួកគេផលិតឡើងមកមិនមែនបង្ហាញតែក្នុងប្រទេសនោះទេតែត្រូវបានបើកបង្ហាញទូទាំងសកលលោក។
ថ្ងៃនេះ AMS នឹងនាំអារម្មណ៍ប្រិយមិត្តមកទស្សនាអំពី ក្រុម Production K-pop ដែលជាទីចាប់អារម្មណ៍នៅក្នុងពេលបច្ចុប្បន្ននេះ ជាមួយនិង Style ប្រចាំខ្លួនដែលគ្រាន់តែក្រឡេកក៏ដឹងថាក្រុមណាជាអ្នកផលិត។
បើនិយាយពីវិស័យខេប៉ុបសម្រាប់ក្រុមអ្នកផលិត MV ក៏មាន Big 3 ដូចគ្នាក្នុងនោះរួមមាន៖ Zany Bros, Tiger Cave, និង naivE ដែលបានផលិតMV ឲ្យក្រុមចម្រៀងល្បីឈ្មោះជាច្រើនក្រុមមកអស់រយៈពេលជាង១០ឆ្នាំ។ តែបច្ចុប្បន្ននេះមានការផ្លាស់ប្ដូរដោយខាងផលិតកម្មធំៗជាច្រើនបានជ្រើសយកក្រុមអ្នកផលិត MV ដែលមាន Style ប្រចាំខ្លួនឲ្យមកផលិត Mnusic Video ឲ្យ។ ក្រុមដំបូងដែលយើងនឹងលើកយកមកនិយាយនោះគឺ៖
១. Paranoid Paradigm
ក្រុមនេះបានងាកមកផលិត MV ឲ្យផលិតកម្មធំៗជាច្រើនជាពិសេសខាងផលិតកម្ម SM Entertainment ក្នុងនោះមាន MV របស់ EXO, Red velvet, NCT, និង aespa ។ Style ប្រចាំខ្លួនរបស់លោក Paranoid Paradigm គឺការផលិត MV ដែលមាន CG ទំនើបទាន់សម័យប្រៀបដូចជាការឈានទៅរកពិភពលោកនៅក្នុងយុគសម័យថ្មីនាពេលអនាគត។ ក្នុងឆាកនៃ Music Video នីមួយៗយើងនឹងបានឃើញ CG លំដាប់គុណភាពដែលបានផលិតឡើងមកថ្មីទាំងអស់។
២. ក្រុមរបស់លោក Bang jae yeob
មុននេះយើងក៏បាននិយាយពីក្រុមនេះរួចមកហើយពួកគេគឺជាអ្នកដែលផលិត MV ឲ្យផលិតកម្មJYP តាំងពីដើមមករហូតដល់ពេលបច្ចុប្បន្ននេះ។ តែដោយសារតែកត្តាជាច្រើនបានធ្វើឲ្យ JYP ងាកមកឲ្យអ្នកផលិត MV មានស្នាដៃម្នាក់ទៀតជាអ្នកផលិតផលិត Music video ឲ្យវិញគេមានឈ្មោះថា Bang jae yeob ។ សមិទ្ធផលដែលធ្វើឲ្យគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺបទ God’s Menu របស់ក្រុម Stray Kids រួមជាមួយនឹងបទចម្រៀងពីរបទបន្ទាប់មកទៀតរបស់ Stray Kids ក៏សុទ្ធសឹងតែជាស្នាដៃរបស់គេទាំងអស់។ តមកទៀតគឺបទចម្រៀងរបស់ក្រុម God7 និង បទ Mafia in the morning របស់ក្រុម Itzy ។ Style ប្រចាំខ្លួនរបស់ក្រុមនេះគឺជាការបញ្ជូនឆាកមួយទៅឆាកមួយទៀតតភ្ជាប់គ្នាបានយ៉ាងល្អនឹងធ្វើឲ្យអ្នកទស្សនាជក់ចិត្តតាំងពីដើមរហូតដល់ចប់ MV តែម្ដង។
៣. Seo hyun seung
បុគ្គលម្នាក់នេះគឺជាអ្នកដែលនៅពីក្រោយភាពអស្ចារ្យស្ទើរតែគ្រប់ MV ទាំងអស់របស់ផលិតកម្ម YG ក្នុងនោះមានក្រុម BigBang, 2NE1, Winner, Ikon , និង Blackpink ។ អាចនិយាយបានថាបុគ្គលម្នាក់នេះគឺជាអ្នកដែលមានស្នាដៃលេខធ្លោនិងមាន Style ប្រចាំខ្លួនច្បាស់បំផុតនៅក្នុងវិស័យផលិតទាំងការរៀបចំឆាកធំទូលាយ ការលេងភ្លើងពណ៌ឆើតឆាយ ជាពិសេស Style ថតជាមួយយានជំនិះផ្សេងៗគឺពួកគេធ្វើចេញមកបានយ៉ាងល្អឥតខ្ចោះ។
៤. Lum Pens
ជាទូទៅនៅក្នុង Music Video របស់ k-pop តែងតែផ្ដោតទៅលើប្លង់ជិតនិង ការលែង camera ងាកទៅមកឲ្យអ្នកទស្សនាកាន់តែរំភើប។ តែសម្រាប់ Lum Pens គេចូលចិត្តប្រើ Camera នៅនឹងមួយកន្លែង និង ថតយកប្លង់ទូលាយដើម្បីឲ្យទស្សនិកជនបានជ្រួតជ្រាបអារម្មណ៍របស់តួអង្គនៅក្នុងបទចម្រៀងបានយ៉ាងច្បាស់លាស់។ នេះគឺជាមូលហេតុដែលធ្វើឲ្យ Lum pens ក្លាយជាជម្រើសរបស់ផលិតកម្ម Big Hit ក្នុងការផលិតMV ឲ្យ ក្រុម BTS ក្នុងការបញ្ចេញរឿងរ៉ាវរបស់ពួកគេតាំងពី Series Wing រហូតដល់ Love Yourself ។ អាចនិយាយបានថាក្រុមនេះក៏ជាចំណែកមួយនៃភាពជោគជ័យរបស់ក្រុម BTS ក៏ថាបាន។
៥. Woogie Kim ( GDW)
ប្រសិនបើ Lum pene គឺជាអ្នកបញ្ចេញនូវអារម្មណ៍សោកសៅរបស់ BTS ដូចនេះ Woogie Kim គឺជាអ្នកបញ្ចេញអារម្មណ៍ពុះកញ្ជ្រោលរបស់ BTS ដូចគ្នា។ MV របស់ BTS បទញាក់ឡូយៗ កាលីបៗតាំងពីដើមឡើយសុទ្ធសឹងតែជាស្នាដៃរបស់គេទាំងអស់ តែមួយរយៈក្រោយមកនេះគេងាកមកផ្ដោតទៅលើការផលិត MV ឲ្យក្រុមថ្មី Everglow ជំនួសវិញ។ តែមិនថា BTS ឬ Everglow Style សំខាន់ប្រចាំខ្លួនរបស់គេគឺជាការ On Location លើកទ័ពទៅថតនៅទីកន្លែងធំទូលាយជាពិសេសការចាប់ប្លង់ខ្ពស់ពីខាងលើ។
៦. Sunny Visual
ក្រោយពីបានស្គាល់ក្រុមអ្នកផលិត MV ឲ្យផលិតកម្មធំៗរួចអស់ហើយឥឡូវយើងមកស្គាល់ក្រុមអ្នកផលិត MV ឲ្យផលិតកម្មលំដាប់មធ្យមតែបច្ចេកទេសវិញក៏មិនចាញ់គ្នាប៉ុន្មានដែរ។ ក្រុមនេះផលិត MV ឲ្យសិល្បករមកជាច្រើនរួមមាន៖ LABOUM, Lovely, B1A4, Oh My Girl ជាពិសេសគឺMV របស់ Oh My Girl ដែល Sunny Visual បានផលិតMV ឲ្យតាំងពីទើបតែបង្ហាញខ្លួនដំបូងរហូតមកដល់ពេលនេះ។ Style ប្រចាំខ្លួនរបស់ក្រុមនេះគឺការចាប់ប្លង់ Camera ដែលភាពច្នៃប្រឌិតខ្ពស់ និង CG ស្រស់ស្អាតត្រជាក់ភ្នែកសក្ដិសមជាមួយនឹងបុគ្គលិកលក្ខណៈរបស់សិល្បករយ៉ាងខ្លាំង។
៧. Digipedi
ក្រុមនេះពិតជាមិនអាចរំលងបាននោះទេ នេះជាក្រុមដែលប្រឡូកក្នុងវិស័យផលិតMV មកជាយូរ។តែស្នាដៃរបស់គេក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលសាជាថ្មីជាមួយនឹង MV របស់ Loona។ ការលេងភ្លើងនិងពន្លឺដែលមើលទៅមានអាថ៌កំបាំងធ្វើឲ្យ MV កាន់តែមានភាពទាក់ទាញឡើងថែមទៀត។
៨. Rigend Film
ក្រុមនេះក៏កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងពេលនេះ។ជាមួយនឹងការផលិតMV ដែលមានលក្ខណៈ ពិសេសប្រចាំខ្លួនដោយគ្រាន់តែក្រឡេកក៏ដឹងថាជាស្នាដៃរបស់ពួកគេ។ បច្ចេកទេសក្នុងការលេងពន្លឺភ្លឹបភ្លែត កាត់តយ៉ាងឆាប់រហ័ស ដែលជួយទាញយកភាពទាក់ទាញរបស់សិល្បករចេញមកក្រៅបានយ៉ាងល្អឥតខ្ចោះ។ បើសួរទៅកាន់ទស្សនិកជនពី MV ដែលពួកគេចូលចិត្តបំផុតប្រាកដជាមានស្នាដៃរបស់ Rigend Film នៅក្នុងនោះដែរមិនខាន ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ
បទយកការណ៍, ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត
• 07/10/2026
ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026
ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 30/10/2026
នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ
កម្ពុជារកឃើញផូស៊ីលឈើបុរាណ ៣ កន្លែងទៀតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 30/10/2026
ថ្មីៗ នេះក្រុមការងារជំនាញនៃការងារកំណាយស្រាវជ្រាវផូស៊ីលឈើបុរាណ ដែលមានអាយុកាលចាប់ពី ១០ម៉ឺនឆ្នាំ ដល់ ២ លានឆ្នាំ បានស្វែងរកឃើញរណ្ដៅសំខាន់ៗចំនួ
ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 30/10/2026
ខេត្តតាកែវ បង្កើតសមិទ្ធផលថ្មីមួយទៀតនៅលើទឹកដីរបស់ខ្លួន។ រូបសំណាក់ «បង្កងទឹកសាប» កំពុងលេចរូបរាងនៅលើទឹកដីនៃខេត្តតាកែវ ថែមទទួលបានការសរសើរ
តារាហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ”The Hunger Games” គ្រងឈុតរចនាដោយកូនខ្មែរ បរទេសសរសើរគ្រប់ៗគ្នា
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 30/10/2026
តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើវេទិកា New
សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 28/10/2026
ជាដំណឹងដ៏រីករាយ ភ្ញៀវខ្មែរ និងបរទេសអាចចូលទស្សនាវត្ថុសិល្បៈបុរាណក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះ
មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 28/10/2026
ថ្មីៗនេះសមាគមចុងភៅកម្ពុជា Cambodia Chefs Association ដណ្ដើមបានមេដាយរហូតដល់ទៅ ១១ គ្រឿង ក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈចម្អិនម្ហូបអន្តរជាតិលើកទី២០
ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 28/10/2026
Esnault Myline/អេសណុល មីលីន ជាក្មេងស្រីម្នាក់ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់សោះ តែគ្រាន់តែដាក់ពាក្យចូលប្រកួត Miss Teen
ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 27/10/2026
បុណ្យបណ្ដែតប្រទីបជាមរតកវប្បធម៌ប្រចាំតំបន់របស់អ្នកស្រុកអង្គរ ដែលធ្វើជារៀងរាល់ឆ្នាំតាំងពីដើមរៀងមក ហើយក៏ក្លាយជាទំនៀមទម្លាប់ជាប់នឹងជីវភា
បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 27/10/2026
ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួនាទីរៀងៗ
កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 27/10/2026
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានគិតគូរដិតដល់ដោយបានប៉ាក់ឌិន ស្បៃប្រណីតរបស់ខ្មែរ ដើម្បីជូនមេដឹកនាំកំពូលមកពីបណ្ដាប្រទេសនានាដែលនឹងបង្ហាញវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០។ ចាប់ពីថ្ងៃទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20e Sommet de la
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ស្ថាបត្យកម្មសកល
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
មេនាំរឿង
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
អូនខ្លាច
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
កម្សាន្តខ្លីៗ
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
រឿងពិត
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
តាមចិត្ត MoMo
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
វនយាត្រា
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កាឡៃម៉ូដ
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
ចង់ដឹងរឿងគេ
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ប្រអប់បៃតង
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
Studio 11
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
អផ្សុក
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
ពិតអត់
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើ...

Esnault Myline/អេសណុល មីលីន ជាក្មេងស្រីម្នាក់ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់សោះ តែគ្រាន់តែដាក់ពាក្យចូលប្រ...

ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួ...

នាថ្ងៃ២៣ ខែតុលា ឆ្នាំ ២០២៦ កន្លង ទៅមហោស្រពភាពយន្តខ្លី ចតុមុខ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពីអ្នកជាប់ពាក់ព័...

ប៉ុន្មានថ្ងៃមកនេះ កេរ្តិ៍ឈ្មោះប្រេនសម្លៀកបំពាក់ កូនខ្មែរ ALmée Couture បានរីកសាយភាយកាន់តែល្បីខ្លាំងបន្ថែមទៀត បន្ទាប់ពីតារាស្រីល្បី...

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មក...

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជាបវរកញ្ញាខ្មែរ ទទួលបានការគាំទ្រខ្លាំងក្នុងសង្គម ត្រៀមបង្កើតប្រវត្តិសាស្ត្រ ដែលអ្នកទាំង ២ នឹងតំណាង...

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

តារាចម្រៀងខ្មែរដែល សុវត្ថិ មុនីនាគ ឬ N.John ដែលជាតារាចម្រៀងប្រកបអាជីពនៅអាមេរិក បាននឹងកំពុងកសាងស្នាដៃបន្ថែមទៀត ដើម្បីបង្ហាញឲ្យពី...
កម្មវិធីពិសេសរបស់ AMS INFOTAINMENT





















ព័ត៌មានសង្ខេប








ព័ត៌មានផ្សេងៗទៀត
មើលទាំងអស់ ➧

































