AMS Infotainmentសុទ្ធតែល្អៗមើល! ប្រមូលផ្ដុំកំពូលភាពយន្តទាំង ១០ របស់ឈិនឡុងដែលរកចំណូលបានច្រើនបំផុត
“កុំបណ្តោយឲ្យជោគវាសនាគ្រប់គ្រងយើង យើងត្រូវគ្រប់គ្រងជោគវាសនាដោយខ្លួនឯង” ប្រយោគនេះគឺ Jackie Chan ឬឈិនឡុងបាននិយាយទុក។ ដោយការខិតខំព្យាយាមនៅក្នុងវិស័យខ្សែភាពយន្តអស់រយៈពេលជាង ៦ ទសវត្សរ៍បានធ្វើឲ្យបុរសម្នាក់នេះឡើងមកកាន់លំដាប់តារាជួរមុខនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ ទ្រព្យសម្បត្តិទាំងអស់ដែលលោកមានគឺច្រើនមហាសាលរហូតដល់ទៅ ៤៩០លានដុល្លារ។ កាលពីពាក់កណ្តាលឆ្នាំ ២០២០ Jackie Chan បានជាប់ចំណាត់ថ្នាក់លេខ១០ ជាតារាដែលមានប្រាក់ចំណូលច្រើនបំផុត ដោយប្រាក់ចំណូលដែលរកបានក្នុងឆ្នាំ២០២០ប្រហែលជាង ៤០លានដុល្លារ។ ជាមួយនឹងសមិទ្ធផលសម្តែងជាង ១៤០រឿងពិតជាសក្តិសមហើយដែលធ្វើឲ្យតារារូបនេះមានទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះខ្លាំងដល់ថ្នាក់នេះ។
ថ្ងៃនេះយើងនឹងនាំប្រិយមិត្តទៅទស្សនាខ្សែភាពយន្តរបស់ Jackie Chan ដែលរកចំណូលបានច្រើនបំផុត ចង់ដឹងថាតើមានរឿងអ្វីខ្លះតោះយើងទៅមើលទាំងអស់គ្នា!
លំដាប់ទី ១០ រឿង The Tuxedo ( ២០០២ )
ភាពយន្តនេះជារឿងរ៉ាវរបស់ Jimmy សម្តែងដោយ Jackie Chan អ្នកបើកឡានតាក់ស៊ីដែលបានមកធ្វើជាអ្នកបើកឡានផ្ទាល់ខ្លួនឲ្យសេដ្ឋី Play boy ។ Jimmy បានលួចពាក់ឈុត Tuxedo របស់ចៅហ្វាយ ក្រោយមកទើបគេបានដឹងថាចៅហ្វាយរបស់ខ្លួនគឺជាអ្នកស៊ើបអង្កេតពិសេសដែលមានឈុត Tuxedo នេះជាអាវុធ។ Jimmy ត្រូវបានទទួលភារកិច្ចសំខានដើម្បីជួយសង្គ្រោះមនុស្សលោក បន្ទាប់ពីចៅហ្វាយនាយរបស់គេរងរបួស។ ភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០២ រកចំណូលបានដល់ទៅ ១០៤លានដុល្លារដោយចំណាយដើមទុនក្នុងការផលិតជាង ៦០លានដុល្លារ។
លំដាប់ទី ៩ រឿង Dragon Blade ( ២០១៥ )
ជាប្រភេទខ្សែភាពយន្តបែប Drama action រឿងរ៉ាវរបស់មេទ័ពហួរអាន់ដែលត្រូវមើលថែការពារកុលសម្ព័ន្ធទាំង ៣៦ តែចុងក្រោយគេត្រូវបានគេចោទប្រកាន់រហូតធ្លាក់ខ្លួនទៅជាពួកកម្មករ។ ក្នុងហេតុការណ៍នេះបានធ្វើឲ្យគេបានជួបជាមួយនឹងមេទ័ពលូសៀរហូតរាប់អានជាមិត្តសម្លាញ់ហើយបានចូលទៅមានចំណែកពាក់ព័ន្ធជាមួយនឹងពួករ៉ូមាំង។ នៅពេលដែលមានសត្រូវចូលមកវាយលុក មេទ័ពហួរអាន់បានដឹកនាំទ័ពទាំង ៣៦ កុលសម្ព័ន្ធតតាំងជាមួយសត្រូវកាពារប្រទេស និងស្តាមុខមាត់របស់ខ្លួនដែលធ្លាប់ត្រូវបានគេចោទប្រកាន់ថាជាពួកក្បត់។ ខ្សែភាពយន្តរឿងនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៥ រកចំណូលបានខ្ពស់ខ្លាំងដល់ទៅ ១២២,៦លានដុល្លារនិងចំណាយដើមទុនក្នុងការផលិតត្រឹមតែ ៦៥លានដុល្លារតែប៉ុណ្ណោះ។
លំដាប់ទី ៨ រឿង The Forbidden Kingdom ( ២០០៨ )
នេះក៏ជាខ្សែភាពយន្តមួយទៀតរបស់ Jackie Chan ដែលរកចំណូលបានច្រើនបំផុត។ ខ្សែភាពយន្តនេះប្រមូលផ្តុំទៅដោយតារាសម្តែងជួរមុខជាច្រើន។ ជាមួយនឹងរឿងរ៉ាវរបស់ជេសាន់ បុគ្គលដែលត្រូវបានកំណត់ឲ្យមកគ្រប់គ្រងដំបងទិព្វដែលបាននាំគេឆ្លងទៅកាន់ភពផ្សេងមួយទៀតយ៉ាងអស្ចារ្យ ហើយបានជួបជាមួយនឹង Jackie Chan ។ ជេសាន់បានសុំ Jackie Chan ធ្វើជាគ្រូរបស់ខ្លួន និងចាប់ផ្តើមធ្វើដំណើរផ្សងព្រេងទៅតាមពាក្យទំនាយរបស់ដំបងទិព្វ។ ភាពយន្តនេះចាក់បញ្ចាំងនៅឆ្នាំ ២០០៨ ដោយរកចំណូលបានខ្ពស់ដល់ទៅ ១២៨,៧លានដុល្លាជាមួយនឹងដើមទុនផលិតត្រឹមតែ ៥៥លានដុល្លារ។
លំដាប់ទី ៧ រឿង Skiptrace ( ២០១៦ )
រឿងរ៉ាវរបស់ Banny Chan សម្តែងដោយ Jackie Chan អ្នកស៊ើបអង្កេតជនជាតិហុងកុងដែលកំពុងតែតាមកម្ចាត់មេក្រុមពួកមាហ្វៀ។ នៅពេលដែលក្មួយស្រីរបស់គេត្រូវចូលទៅពាក់ព័ន្ធជាមួយនឹងក្រុមមាហ្វៀទាំងនេះ ហើយនៅអ្នកដែលមានភស្តុតាងដែលអាចយកមកចាប់ខ្លួនមេឃ្លោងមាហ្វៀបានគឺជាអ្នកលេងល្បែងជនជាតិអាមេរិក។ តែគេក៏ត្រូវបានពួកមាហ្វៀចាប់ខ្លួនទៅបាន ទើបធ្វើឲ្យ Jackie Chan ត្រូវចូលទៅជួយរំដោះដើម្បីយកភស្តុតាងពីគេ។ ភាពយន្តនេះចាក់បញ្ចាំងនៅឆ្នាំ ២០១៦ ដែលរកចំណូលបានខ្ពស់ដល់ទៅ ១៣៦,៥លានដុល្លារ និងបានចំណាយដើមទុនផលិតអស់ ៣២លានដុល្លារ។
លំដាប់ទី ៦ រឿង The Foreigner ( ២០១៧ )
ភាពយន្តនេះនិយាយពីគំនុំសងសឹក និងឈានចូលទៅដល់ការបង្កភារវកម្មរបស់ពួក Ice Land។ ឃួន ម្ចាស់ហាងអាហារចិន ដែលសម្តែងដោយ Jackie Chan កូនស្រីរបស់គេត្រូវរងគ្រោះពីការបង្ករភារវកម្មរហូតដល់ស្លាប់។ នៅពេលដែលគេទៅដាក់ពាក្យបណ្តឺងដើម្បីទាមទារភាពយុត្តិធម៌ឲ្យកូនស្រីបែរជាមិនបានទទួលការជួយសង្គ្រោះអ្វីទាំងអស់។ បេះដូងរបស់គេបានបែកខ្ទិចខ្ទីសល់តែគំនុំ ធ្វើឲ្យគេត្រូវចាត់ការដោយខ្លួនឯងជាមួយនឹងពួកភារវករដោយវិធីយ៉ាងកាចសាហាវ។ ភាពយន្តនេះរកចំណូលបានខ្ពស់ដល់ទៅ ១៤៥, ៤លានដុល្លារ និងបានចំណាយដើមទុនក្នុងការផលិតអស់ ៣៥លានដុល្លារ។
លំដាប់ទី ៥ រឿង Rush Hour ( ១៩៩៨ )
នេះជាខ្សែភាពយន្តបែប Action comedy ដែលធ្វើឲ្យ Jackie Chan ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង ដោយបានចាប់គូជាមួយនឹងតារាកប្លែងជនជាតិស្បែកខ្មៅលោក Chris Tucher ។ រឿងរ៉ាវចាប់ផ្តើមឡើងពីប៉ូលីស២នាក់គឺ លោកអធិការ Lee សម្តែងដោយ Jackie Chan និងអ្នកស៊ើបអង្កេត Jam សម្តែងដោយ Chris Tucher។ អ្នកទាំងពីរត្រូវមកសហការជាមួយគ្នានៅពេលដែលពេលវេលាកាន់តែខើចទៅៗក្នុងការចាប់ខ្លួនឧក្រិដ្ឋជន និងជួយជីវិតក្មេងស្រីជនជាតិចិនវ័យ ១១ ឆ្នាំ។ ភាពយន្ត នេះរកចំណូលបានខ្ពស់បំផុតដល់ទៅ ២៤៤,៧លានដុល្លារ និងចំណាយដើមទុនក្នុងការផលិតអស់ចំនួន ៣៣លានដុល្លារ។
លំដាប់ទី ៤ រឿង Kung Fu Yoga ( ២០១៧ )
ជាការបូកបញ្ចូលគ្នារវាងក្បាច់គុណកុងហ្វូ និងយោហ្គារបស់ឥណ្ឌាដែលការពិតនោះគឺជាការដោះដូរនូវវប្បធម៌គ្នាទៅវិញទៅមក។ រឿងរ៉ាវរបស់ Jack សម្តែងដោយ Jackie Chan សាស្រ្តាចារ្យប្រវិត្តវិទ្យា ដែលបានតំរុយពីកំណប់ទ្រព្យមហាសាល។ Jack ត្រូវទៅសហាការជាមួយនឹងសាស្ត្រាចារ្យស្រីរូបស្រស់ជនជាតិឥណ្ឌាដើម្បីស៊ើបរកកំណប់ ដោយពួកគេរកឃើញថាវាត្រូវបានលាក់ទុកនៅក្នុងល្អាងទឹកកកមួយកន្លែង។ ភាពយន្តនេះរកចំណូលបានខ្ពស់រហូតដល់ទៅ ២៥៧,៧លានដុល្លារ និងចំណាយដើមទុនក្នុងការផលិត ៦៥លានដុល្លារ។
លំដាប់ទី ៣ រឿង Rush Hour3 ( ២០០៧ )
ភាពយន្តនេះពិតជាសក្តិសមជាមួយនឹងការវិលត្រឡប់មកវិញម្តងទៀតរបស់ Jackie Chan និង Chris Tucher ដោយពួកគេបានធ្វើឲ្យល្បីកក្រើកសាជាថ្មីជាមួយនឹងខ្សែភាពយន្តរឿងនេះ។ លោកអធិការ Lee មានភារកិច្ចត្រូវតាមអមដំណើរឯកអគ្គរដ្ឋទូតចិនទៅកាន់ទីក្រុង New York ។ តែលោកអគ្គរដ្ឋទូតត្រូវគេលបលួចធ្វើឃាត ហើយកូនស្រីដ៏ស្រស់ស្អាតរបស់លោកត្រូវគេចាប់ខ្លួនទៅ ទើបធ្វើឲ្យលោកអធិការ Lee និងដៃគូត្រូវចេញទៅរកអាថ៌កំបាំងដើម្បីបង្រ្កាបពួកមាហ្វៀនិងជួយរំដោះកូនស្រីលោកអគ្គរដ្ឋទូត។
រឿងនេះរកចំណូលបានយ៉ាងច្រើនមហាសាលដល់ទៅ ២៥៨លានដុល្លារ និងបានចំណាយដើមទុនផលិតយ៉ាងខ្ពស់បំផុតដល់ទៅ ១៤០លានដុល្លារ។
លំដាប់ទី ២ រឿង Rush Hour2 ( ២០០១ )
នៅក្នុងវគ្គ២នេះគឺជាសាច់រឿងតមកពី Rush Hour វគ្គ១ ដែលពួកគេទាំង២ នាក់បានបំបែកសុំណុំរឿងក្តីបាននិងវិលត្រឡប់មកឈប់សម្រាកនៅហុងកុង។ តែថ្ងៃឈប់សម្រាករបស់ពួកគេក៏ត្រូវបានបញ្ចប់ទៅយ៉ាងលឿនដោយសារតែអធិការ Lee មានភារកិច្ចត្រូវបំពេញបន្តទៀត ដែលធ្វើឲ្យពួកគេត្រូវប្រឈមមុខជាមួយនឹងរឿងក្តីដែលធំបំផុតក្នុងជីវិតដោយមិនអាចជៀសបាន។ ព្រោះតែមានការលួចបង្កប់គ្រាប់បែកនៅឯស្ថានទូតអាមេរិកដែលធ្វើឲ្យមន្ត្រីខាងកុងស៊ុល២នាក់ត្រូវស្លាប់បាត់បង់ជីវិត។ ហេតុនេះហើយទើបធ្វើឲ្យទាំងពីរនាក់ត្រូវចេញមកប្រតិបត្តិការម្តងទៀត។
ខ្សែភាពយន្តរឿងនេះរកចំណូលបានខ្ពស់បំផុតដល់ទៅ ៣៤៧,៣លានដុល្លារ និងចំណាយដើមទុនក្នុងការផលិតអស់ចំនួន ៩០ លានដុល្លារ។
លំដាប់ទី ១ រឿង The Karate Kid ( ២០១០ )
នេះជាខ្សែភាពយន្ត Action មួយរឿងទៀតរបស់ Jackie Chan ដែលទទួលបានជោគជ័យយ៉ាងខ្លាំង ជារឿងរ៉ាវរបស់ក្មេងប្រុសវ័យ១២ឆ្នាំ មកពីសហរដ្ឋអាមេរិកដែលត្រូវផ្លាស់ទីមកប្រទេសចិនតាមម្តាយ។ គេបានជួបជាមួយជនពាលនៅសាលារៀនដែលគេចូលសិក្សា ហើយត្រូវបានគេធ្វើបាបជារឿយៗ។ តែសំណាងល្អក៏បានចូលមករកគេ ដោយអ្នកមើលថែអគាឈ្មោះថា ហាន់ សម្តែងដោយ Jackie Chan ចាប់ផ្តើមបង្វិកក្បាច់គុណកុងហ្វូដល់គេ។ ហាន់បានបង្រៀនឲ្យក្មេងប្រុសម្នាក់នេះដឹងថា ក្បាច់គុណកុងហ្វូមិនបានមានត្រឹមតែការវាយតប់ប៉ុណ្ណោះទេ ហើយបានធ្វើឲ្យក្មេងប្រុសយល់ថាការប្រឈមមុខតស៊ូជាមួយនឹងពួកជនពាលអស់នេះគឺជាការប្រឈមមុខដែលសំខាន់បំផុតក្នុងជីវិតរបស់គេ។ រឿងនេះរកចំណូលបានយ៉ាងច្រើនមហាសាលដល់ទៅ ៥៩១លានដុល្លារ ដោយចំណាយដើមទុនក្នុងការផលិតអស់ចំនួន ៤០លានដុល្លារ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ
បទយកការណ៍, ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត
• 07/10/2026
ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026
ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 30/10/2026
នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ
កម្ពុជារកឃើញផូស៊ីលឈើបុរាណ ៣ កន្លែងទៀតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 30/10/2026
ថ្មីៗ នេះក្រុមការងារជំនាញនៃការងារកំណាយស្រាវជ្រាវផូស៊ីលឈើបុរាណ ដែលមានអាយុកាលចាប់ពី ១០ម៉ឺនឆ្នាំ ដល់ ២ លានឆ្នាំ បានស្វែងរកឃើញរណ្ដៅសំខាន់ៗចំនួ
ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 30/10/2026
ខេត្តតាកែវ បង្កើតសមិទ្ធផលថ្មីមួយទៀតនៅលើទឹកដីរបស់ខ្លួន។ រូបសំណាក់ «បង្កងទឹកសាប» កំពុងលេចរូបរាងនៅលើទឹកដីនៃខេត្តតាកែវ ថែមទទួលបានការសរសើរ
តារាហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ”The Hunger Games” គ្រងឈុតរចនាដោយកូនខ្មែរ បរទេសសរសើរគ្រប់ៗគ្នា
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 30/10/2026
តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើវេទិកា New
សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 28/10/2026
ជាដំណឹងដ៏រីករាយ ភ្ញៀវខ្មែរ និងបរទេសអាចចូលទស្សនាវត្ថុសិល្បៈបុរាណក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះ
មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 28/10/2026
ថ្មីៗនេះសមាគមចុងភៅកម្ពុជា Cambodia Chefs Association ដណ្ដើមបានមេដាយរហូតដល់ទៅ ១១ គ្រឿង ក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈចម្អិនម្ហូបអន្តរជាតិលើកទី២០
ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 28/10/2026
Esnault Myline/អេសណុល មីលីន ជាក្មេងស្រីម្នាក់ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់សោះ តែគ្រាន់តែដាក់ពាក្យចូលប្រកួត Miss Teen
ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 27/10/2026
បុណ្យបណ្ដែតប្រទីបជាមរតកវប្បធម៌ប្រចាំតំបន់របស់អ្នកស្រុកអង្គរ ដែលធ្វើជារៀងរាល់ឆ្នាំតាំងពីដើមរៀងមក ហើយក៏ក្លាយជាទំនៀមទម្លាប់ជាប់នឹងជីវភា
បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 27/10/2026
ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួនាទីរៀងៗ
កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 27/10/2026
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានគិតគូរដិតដល់ដោយបានប៉ាក់ឌិន ស្បៃប្រណីតរបស់ខ្មែរ ដើម្បីជូនមេដឹកនាំកំពូលមកពីបណ្ដាប្រទេសនានាដែលនឹងបង្ហាញវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០។ ចាប់ពីថ្ងៃទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20e Sommet de la
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ស្ថាបត្យកម្មសកល
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
មេនាំរឿង
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
អូនខ្លាច
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
កម្សាន្តខ្លីៗ
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
រឿងពិត
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
តាមចិត្ត MoMo
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
វនយាត្រា
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កាឡៃម៉ូដ
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
ចង់ដឹងរឿងគេ
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ប្រអប់បៃតង
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
Studio 11
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
អផ្សុក
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
ពិតអត់
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើ...

Esnault Myline/អេសណុល មីលីន ជាក្មេងស្រីម្នាក់ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់សោះ តែគ្រាន់តែដាក់ពាក្យចូលប្រ...

ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួ...

នាថ្ងៃ២៣ ខែតុលា ឆ្នាំ ២០២៦ កន្លង ទៅមហោស្រពភាពយន្តខ្លី ចតុមុខ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពីអ្នកជាប់ពាក់ព័...

ប៉ុន្មានថ្ងៃមកនេះ កេរ្តិ៍ឈ្មោះប្រេនសម្លៀកបំពាក់ កូនខ្មែរ ALmée Couture បានរីកសាយភាយកាន់តែល្បីខ្លាំងបន្ថែមទៀត បន្ទាប់ពីតារាស្រីល្បី...

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មក...

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជាបវរកញ្ញាខ្មែរ ទទួលបានការគាំទ្រខ្លាំងក្នុងសង្គម ត្រៀមបង្កើតប្រវត្តិសាស្ត្រ ដែលអ្នកទាំង ២ នឹងតំណាង...

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

តារាចម្រៀងខ្មែរដែល សុវត្ថិ មុនីនាគ ឬ N.John ដែលជាតារាចម្រៀងប្រកបអាជីពនៅអាមេរិក បាននឹងកំពុងកសាងស្នាដៃបន្ថែមទៀត ដើម្បីបង្ហាញឲ្យពី...
កម្មវិធីពិសេសរបស់ AMS INFOTAINMENT





















ព័ត៌មានសង្ខេប








ព័ត៌មានផ្សេងៗទៀត
មើលទាំងអស់ ➧

































