នៅដើមខែកុម្ភៈនេះ របាយការណ៍ Weibo Entertainment White Paper 2025 បានបង្ហាញបញ្ជីឈ្មោះតារាដែលមានប្រជាប្រិយភាពបំផុតក្នុងឆ្នាំ ២០២៥ កន្លងទៅ ដោយយោងតាមទិន្នន័យជាក់ស្តែងអាស្រ័យទៅលើប្រជាប្រិយភាព ឥទ្ធិពល និងតម្លៃពាណិជ្ជកម្មរបស់សិល្បករម្នាក់ៗនៅលើកម្មវិធី Weibo។
១. Xiao Zhan
Xiao Zhan ដែលជាម្ចាស់ជើងឯកឆ្នាំ ២០២៤ នៅតែអាចរក្សាតំណែងយ៉ាងរឹងមាំដូចដើម។ ក្នុងឆ្នាំ ២០២៥ កន្លងទៅ លោកមានស្នាដៃលេចធ្លោក្នុងរឿងភាគ Legend of Zang Hai ដែលផ្ទុះការគាំទ្រខ្លាំង បន្ដដោយភាពយន្តធំៗចំនួន ២ គឺ រឿង The Legend of the Condor Heroes ដែលរកចំណូលបានប្រមាណ ១០៥ លានដុល្លារអាមេរិក និងរឿង Gezhi Town ដែលរកចំណូលបានជាង ៥៧ លានដុល្លារអាមេរិក។
ទោះបីជាគ្មានរឿងថ្មីចាក់ផ្សាយក្នុងឆ្នាំ ២០២៥ និងកំពុងតែមានវិវាទជាមួយនឹងផលិតកម្មចាស់ក៏ពិតមែន ប៉ុន្តែ Ju Jing Yi នៅតែមានប្រជាប្រិយភាពខ្ពស់ ជាប់ឈ្មោះក្នុងចំណាត់ថ្នាក់លេខ ៣លើតារាងនេះ។ ដ្បិតមិនមានស្នាដៃជាភាពយន្ត តែរាល់ពេលលេចមុខចូលរួមក្នុងកម្មវិធីម្ដងៗ នាងនៅតែអាចទាក់ទាញចំណាប់អារម្មណ៍ និងបន្តគ្រឹះអ្នកគាំទ្របានយ៉ាងរឹងមាំ។
៤. Esther Yu
នៅក្នុងឆ្នាំ ២០២៥ Esther Yu មានបញ្ហាចម្រូងចម្រាសជាបន្តបន្ទាប់ ទាំងរឿងផ្ទាល់ខ្លួន និងគ្រួសារ។ ទោះជាយ៉ាងណា ភាពយន្តភាគទាំង ២ រឿងគឺ Ski In to Love និង Speed And Love នៅតែបង្ហាញឥទ្ធិពលជាតារាស្រីជួរមុខរបស់តារាស្រីកើតឆ្នាំ ៩៥ ជាមួយនឹងសន្ទុះការគាំទ្រមិនធ្លាក់ចុះ។
៥. Liu Yuning
ឆ្នាំ ២០២៥ ជាឆ្នាំមាសរបស់ Liu Yuning ។ ក្រៅពីរឿងភាគ ២ រឿងគឺ The Prisoner of Beauty និង A Dream Within A Dream ដែលបង្ហាញពីភាពជោគជ័យក្នុងវិស័យសម្ដែង នៅក្នុងវិស័យចម្រៀងវិញ Liu Yuning ក៏បានរៀបចំការប្រគំតន្ត្រីទេសចរណ៍ដែលលក់សំបុត្រដាច់អស់ក្នុងពេលដ៏ខ្លី ខណៈលោកក៏មមាញឹកនឹងកម្មវិធី The Truth 3 ផងដែរ។
ឆ្នាំ ២០២៥ កន្លងទៅ Dilraba នៅតែបន្តឈ្មោះជាតារាស្រីលំដាប់កំពូលដែលលេចធ្លោទាំងសម្រស់ និងសមត្ថភាព។ នាងមានភាពយន្ត ២ ចាក់ផ្សាយចំនួនរឿងគឺ Sword and Rose និង Love on the Turquoise Land ដែលជាភាពយន្តរសជាតិថ្មីប្លែកពីតារាស្រី។ បន្ថែមពីនេះ Dilraba ក៏បានចូលរួមក្នុងកម្មវិធី The Truth 3 បង្ហាញពីមួយផ្នែកទៀតដែលអ្នកគាំទ្រមិនសូវឃើញក្នុងវ័យ ៣៣ឆ្នាំ ខណៈក្នុងវិស័យបង្ហាញម៉ូដ នាងក៏លេចធ្លោមិនធម្មតា។
៨. Cheng Yi
Cheng Yi រាប់ជាតារាប្រុសជួរមុខដែលមានសមត្ថភាពសម្ដែងមិនធម្មតារបស់ចិន។ ឆ្នាំ ២០២៥ កន្លង លោកបានបង្ហាញខ្លួនក្នុងរឿងភាគ The Vendetta of An, The Journey of Legend និង Sword and Beloved។ ទោះបីជាតួអង្គដែល Cheng Yi សម្ដែង ភាគច្រើននិយមបញ្ចប់ដោយសោកនាដកម្ម និងភាពសោកសៅ ប៉ុន្តែលោកនៅតែគ្រងចិត្តអ្នកទស្សនា និងរក្សាប្រជាប្រិយភាពបានរហូតមក។
៩. Zhang LingHe
តារាប្រុសរះថ្មីម្នាក់ទៀតដែលមានរូបសម្រស់ស្រស់សង្ហា និងសមត្ថភាពសម្តែងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ ២០២៥ គឺ Zhang LingHe។ ឆ្នាំកន្លងទៅ លោកមានស្នាដៃរឿងចាក់ផ្សាយ ២រឿង គឺ The Best Thing និង Our Generation ស្របពេលដែលលោកក៏បានលេចវត្តមាននៅក្នុងកម្មវិធី The Truth 3 ផងដែរ។
១០. Chen Zheyuan
មានស្នាដៃរឿងភាគ ២ រឿងគឺ The White Olive Tree និង Fated Hearts តារាប្រុស Chen Zheyuan ទទួលបានតំណែងលេខ ១០ក្នុងឆ្នាំនេះ។ ក្រៅពីប្រជាប្រិយភាពក្នុងស្រុកកំណើត Chen Zheyuan ក៏ជាតារាប្រុសមួយរូបដែលមានឈ្មោះបោះសំឡេងខ្លាំង ក្នុងចំណោមអ្នកនិយមទស្សនាភាពយន្តចិននៅក្រៅប្រទេសផងដែរ៕