ជាមួយគ្នានេះ អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន TADA បានមានប្រសាសន៍ឱ្យដឹងថា៖ «ការពង្រីកខ្លួនរបស់ TADA ស្របទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលគួរតែទទួលបានសេវាកម្មកក់ហៅជិះដ៏ល្អបំផុត ដែលជាការរួមចំណែកជួយឱ្យលំហូរទេសចរណ៍ក្នុងខេត្តតំបន់ទេសចរណ៍ទាំងពីរកាន់តែមានភាពរីកចម្រើន ហើយនេះក៏ជាមោទនភាពរបស់ TADA ដែលបានកសាងទំនុកចិត្តជូនដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មរបស់ខ្លួន ដែលជាសមិទ្ធផលជោគជ័យជំរុញឱ្យ TADA នឹងបន្តវិនិយោគលើការពង្រីកវិសាលភាពឱ្យកាន់តែធំទូលំទូលាយទូទាំងប្រទេសកម្ពុជា ដើម្បីផ្តល់នូវសេវាកម្មដ៏ល្អបំផុតប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា»។
ក្រៅពីរាជធានី-ខេត្តទាំងប្រាំនេះ TADA នឹងសិក្សាទៅលើការបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយនៅតាមបណ្តាខេត្តជាច្រើនទៀត នាពេលអនាគតឆាប់ៗនេះ។ ស្របទៅតាមដំណើរវិវត្តន៍ទៅមុខឥតឈប់ឈរ ក្រុមហ៊ុន TADA បានក្លាយជាចំណែកមួយក្នុងការរុញឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជាគួរឱ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។
ជាការចាប់អារម្មណ៍ដ៏ល្អមួយ ចាប់តាំងពីក្រុមហ៊ុន TADA ចូលមកក្នុងទីផ្សារកម្ពុជានៅឆ្នាំ ២០១៩ មក ក្រុមហ៊ុនបានធ្វើប្រតិបត្តិការទៅលើសេវាកម្មកក់ហៅមធ្យោបាយធ្វើដំណើរ និងអាចទាក់ទាញអ្នកប្រើប្រាស់ជាច្រើននាក់ តាមរយៈការដាក់ដំណើរការកម្មវិធី Zero-commission ride-hailing app របស់ខ្លួន ពោលគឺ ក្រុមហ៊ុនមិនគិតកម្រៃជើងសាពីអ្នកបើកបរ មានន័យថាអ្នកបើកបរ TADA នឹងទទួលបានកម្រៃពេញនៃថ្លៃសេវាធ្វើដំណើររបស់អតិថិជន ដែលនេះក៏ជាផ្នែកមួយក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជាមួយចំណែកផងដែរ។