Super Bowl គឺជាកម្មវិធីប្រកួតបាល់ឱបប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ដែលចាប់ផ្ដើមធ្វើឡើងចាប់តាំងតែពីឆ្នាំ ១៩៦៧ និងក្លាយជាជាទីពេញនិយមខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតនៅលើសាកលលោក។
ដោយឡែក ក្រៅតែពីការប្រកួតកីឡា ជារៀងរាល់ឆ្នាំអ្នកនិយមទស្សនាកម្មវិធីថ្នាក់ជាតិមួយនេះក៏ទន្ទឹងរង់ចាំទស្សនាការឡើងសម្ដែងពីសិល្បករចម្រៀងល្បីៗនៅក្នុងវគ្គ Super Bowl Halftime Show ផងដែរ ដោយហេតុថាការសម្ដែងទាំងនេះសុទ្ធសឹងតែមានគុណភាពខ្ពស់ មិនខុសគ្នាពីកម្មវិធីប្រគំតន្ត្រីធំៗនោះទេ។
ក្នុងឈុតពណ៌ក្រហមពេញមួយតួខ្លួន Rihanna បានផ្ដល់ការសម្ដែងដ៏អស្ចារ្យនៅក្នុងកម្មវិធី Super Bowl Halftime Show 2023។ អ្វីដែលធ្វើឱ្យវត្តមានរបស់តារាស្រីរូបនេះកាន់តែមិនអាចបំភ្លេចបាននោះ កឺដោយសារតែម្ចាស់បទ We Found Love រូបនេះ នៅតែអាចសម្ដែងលះល្អ បើទោះបីជាគ្រានោះ ខ្លួនកំពុងងពពោះកូនទី២ក្ដី។
៤. Super Bowl Halftime Show 2022
ការសម្ដែងក្នុងកម្មវិធី Super Bowl Halftime Show 2022 មិនខុសគ្នាពីការប្រគំតន្រ្តីហ៊ីបហបដ៏ធំមួយប្រចាំឆ្នាំនោះទេ។ ជាក់ស្ដែង នៅក្នុងឆ្នាំ ២០២២ កម្មវិធីនេះបានប្រជុំទៅដោយកំពូលតារាហ៊ីបហបសុទ្ធតែម្ដង រួមមាន Eminem, Dr. Dre. Snoop Dogg, Kendrick Lamar និង Mary J. Blige។
៥. Super Bowl Halftime Show 2021
ដ្បិតSuper Bowl Halftime Show 2021 អាចនឹងមិនធំដុំដូចឆ្នាំកន្លងមក ដោយសារការរាតត្បាតជំងឺកូវីដ ១៩ក្ដី The Weekend នៅតែតាំងចិត្តខ្លាំងចំពោះកម្មវិធីមួយនេះ។ ជាក់ស្ដែង សារព័ត៌មាន Independent បានរាយការណ៍ថា The Weekend បានចំណាយលុយផ្ទាល់ខ្លួនជាង ៧លានដុល្លារអាមេរិកសម្រាប់កម្មវិធីនេះ ដែលធ្វើឱ្យការសម្ដែងជារួមទាក់ភ្នែកទស្សនិកជនខ្លាំងមិនធម្មតា។
៦. Super Bowl Halftime Show 2020
Super Bowl 202០ បានធ្វើធ្វើឱ្យទស្សនិកជនកាន់តែរំជួលចិត្តនៅពេលដែលកំពូលតារាចម្រៀងស្រី ២រូប គឺ Shakira និង Jennifer Lopez បានរួមដៃគ្នាឡើងសម្ដែងក្នុងវគ្គ Halftime Show ។ ក្រៅពីនេះ Bad Bunny, J Balvin និង Emme Muniz ក៏បានចូលរួមសម្ដែងជាភ្ញៀវកត្តិយសផងដែរ។
៧. Super Bowl Halftime Show 2019
ដោយមានក្រុម Maroon 5 ជាសិល្បករទោលសម្រាប់ការសម្ដែងប្រចាំ Super Bowl Halftime Show 2019 តារាចម្រៀងប្រចាំក្រុម Adam Levine បានបង្ហើរសំនៀងទៅតាមប្រភេទចម្រៀងប៉ុប និងរ៉កបានយ៉ាងទាក់ទាញ។ យ៉ាងណាមិញ នៅពេលដែល Travis Scott និង Big Boi ដែលជាតារាហ៊ីបហប បានចូលរួមជាភ្ញៀវកិត្តិយសនារាត្រីនោះ តារាទាំងពីរកាន់តែធ្វើឱ្យបរិយាកាសទាំងមូលប្លែកភ្នែក ប្លែកត្រចៀកខ្លាំង តាមរយៈការបញ្ចូលចម្រៀង ៣ប្រភេទចូលគ្នា គឺចម្រៀងប៉ុប រ៉ក និងហ៊ីបហប។
ការសម្ដែងរបស់ Lady Gaga នៅក្នុងកម្មវិធី Super Bowl Halftime Show 2017 គឺជា Iconic មួយដែលមិនអាចបំភ្លេចបាន។ ចាប់ផ្ដើមប្លែកខុសពីសិល្បករដទៃ Lady Gaga បើកឆាកដោយឡើងច្រៀងនៅលើដំបូលរបស់កីឡដ្ឋាន មុននឹងលោតចុះមកលើឆាកតាមខ្សែរ៉ត និងសម្ដែងពេញដោយកម្លាំងតាំងពីចាប់ផ្ដើម រហូតដល់បញ្ចប់ទៅវិញ។
១០. Super Bowl Halftime Show 2016
មន្តស្នេហ៍នៃ Super Bowl Halftime Show 2016 គឺភាពចម្រុះគ្នាទាំងតារាចម្រៀង ប្រភេទតន្រ្ដី និងការតុបតែងឆាកដែលមានពណ៌ជាច្រើន រហូតទស្សនិកជនបានកើតសរសើរថាជា ការសម្ដែងដ៏សប្បាយបំផុតមួយពី Super Bowl Halftime Show ។ ជាក់ស្ដែង នៅក្នុងឆ្នាំនោះ ក្រុម Coldplay បានទទួលតួនាទីជាសិល្បករគោល ព្រមគ្នានឹងភ្ញៀវកិត្តិយស Beyonce និង Bruno Mars៕