ផ្ដើមដោយក្រុមចម្រៀងខេប៉ុបជំនាន់ទី១ Fin.K.L គឺជាក្រុមនារីពីប្រទេសកូរ៉េខាងត្បូងដំបូងបង្អស់ដែលបាននាំយកតន្ត្រីខេប៉ុបចូលទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ ១៩៩៩ តាមរយៈនៅក្នុងកម្មវិធីប្រគំតន្ត្រីមិត្តភាពសន្តិភាព ដែលធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាង។ នៅពេលនោះ សមាជិកទាំង ៤នាក់បានឡើងច្រៀងបទ To My Prince បង្កើតជាប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យតន្ត្រីប៉ុបរបស់កូរ៉េខាងត្បូង។
ព្រឹត្តការណ៍ចុងក្រោយបង្អស់ដែលតារាកូរ៉េខាងត្បូងបានទៅច្រៀងនៅក្នុងប្រទេសកូរ៉េខាងជើង គឺនៅពេលដែលក្រុម Red Velvet បានទៅសម្ដែងនៅក្នុងកម្មវិធី Spring Is Coming កាលពីឆ្នាំ ២០១៨។ ជាអកុសល នៅក្នុងកម្មវិធីនេះ Joy មិនបានចូលរួមនោះទេ ដោយមានត្រឹមសមាជិក ៤នាក់ប៉ុណ្ណោះបានទៅសម្ដែងនៅក្នុងប្រទេសកូរ៉េខាងជើងជាមួយនឹងចម្រៀង ២បទ គឺ Red Flavor និង Bad Boy។ អ្វីដែលកាន់តែពិសេសនោះ Spring Is Coming គឹជាកម្មវិធីប្រគំតន្ត្រីសម្ដែងដោយតារាពីប្រទេសកូរ៉េខាងត្បូងដំបូងបង្អស់ ដែលលោកប្រធានាធិបតី Kim Jong-Un និងភរិយាបានចូលរួម។
YB
YB ជាក្រុមចម្រៀងរ៉កទី១ និងជាក្រុមដែលពិសេសជាងគេ បានទៅសម្ដែងនៅក្នុងប្រទេសកូរ៉េខាងជើងរហូតដល់ទៅ ២ដង រួមមានកាលពីឆ្នាំ ២០០២ និងក្នុងកម្មវិធី Spring Is Coming កាលពីឆ្នាំ ២០១៨។ កាលពីឆ្នាំ ២០២២ សមាជិកទាំង ៤នាក់បានបកស្រាយចម្រៀងបទ Morning Dew, Ithaca និងបទបែបប្រជាប្រិយរបស់កូរ៉េគឺ Arirang ដោយការសម្ដែងនេះថែមទាំងបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Korea Central TV របស់កូរ៉េខាងជើងទៀតផង។
ដោយឡែក ក្នុងឱកាសលើកទី ២នេះ YB បានច្រៀងនូវបទ I am a Butterfly, Man is ship Woman is harbor និងបទ 1178 ជាដើម។
Cho Yong-pil
តារាជើងចាស់ Cho Yong-Pil គឺជាអ្នកចម្រៀងម្នាក់ទៀតដែលបានសម្ដែង ២លើកក្នុងប្រទេសកូរ៉េខាងជើង រួមមានក្នុងកម្មវិធីប្រគំតន្ត្រីកាលពីឆ្នាំ ២០០៥ និងកម្មវិធីជាមួយនឹងតារាទាំង ២ក្រុមខាងលើកាលពីឆ្នាំ ២០១៨។ ជាក់ស្ដែង លោកគឺជាតារាមួយរូបដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនរបស់កូរ៉េខាងជើង ដោយលោក Keehyun ផលិតកររបស់ទូរទស្សន៍ SBS បាននិយាយថា នៅពេលដែលពិនិត្យមើលវីដេអូម្ដងទៀត លោកសង្កេតឃើញមានទស្សនិកជនខ្លះលួចច្រើនតាមលោក Cho Yong-Pil យ៉ាងស្ងាត់ៗ សម្រាប់បទដែលពួកគេស្គាល់។
សូមបញ្ជាក់ផងដែរ Spring Is Coming ជាកម្មវិធីមិត្តភាពដ៏ធំមួយរវាងប្រទេសទាំងពីរ និងមានតារាពីកូរ៉េខាងត្បូងជាច្រើនរូបបានទៅសម្ដែង។ ក្រៅពី Red Velvet, YB និង Cho Yong-pil ក៏មាន Seohyun សមាជិក Girls’ Generation, Choi Jin-hee, Lee Sun-hee, Kang San-ae, Baek Ji-Young, Ali និង Jungin បានចូលរួមផងដែរ។