AMS Infotainmentព្រោះតែចរិតបែបនេះ ទើបអ្នកគាំទ្រហៅ CL ជាមេក្រុមដ៏ល្អឥតខ្ចោះនៅក្នុងវិស័យ K-POP
CL ត្រូវបានគេស្គាល់ថាជាតារាចម្រៀងដ៏ល្បី និងមានឥទ្ធិពលម្នាក់ក្នុងវិស័យខេប៉ុប។ ក្នុងក្រុមចម្រៀង 2NE1 រូបនាងជាអ្នករ៉េប និងអ្នកច្រៀងដ៏ប៉ិនប្រសប់ មិនតែប៉ុណ្ណោះនាងក៏ដើរតួជាមេក្រុមផងដែរ ព្រមទាំងរ៉ាប់រងមើលថែសមាជិកគ្រប់គ្នាប្រៀបដូចជាគ្រួសារតែមួយ។

CL មានឈ្មោះពិត Lee Chaerin នាងកើតនៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៩១ ទីក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូង។ ដោយសារការងាររបស់ឪពុក ទើបនាងត្រូវឡើងចុះបរទេសញឹកញាប់ ដូច្នេះហើយតារាស្រីវ័យ ៣១ ឆ្នាំរូបនេះបានចំណាយពេលវេលាកាលពីក្មេងស្ទើរទាំងអស់ នៅប្រទេសជប៉ុន និងបារាំង។ មុនចូលផលិតកម្ម YG នាងក៏ធ្លាប់ជាអ្នកហ្វឹកហាត់នៅផលិតកម្ម JYP។ ជីវិតរបស់នាងចាប់ផ្ដើមមានពន្លឺ និងទទួលការចាប់អារម្មណ៍ខ្លាំងនៅពេលបង្ហាញខ្លួនជាមួយក្រុម 2NE1 ក្នុងឆ្នាំ ២០០៩។
រូបនាងបានចេញចម្រៀងទោលរបស់ខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៣ មានចំណងជើងថា “The Baddest Female”។ ជាមួយគ្នាដែរ រូបនាងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ និងឈ្នះពានរង្វាន់ “Best Dance Performance-Female Solo” ក្នុងកម្មវិធីពានរង្វាន់ MAMA ឆ្នាំ ២០១៣ ទៀតផង។


កន្លងផុតជិត ២ ឆ្នាំគឺក្នុងឆ្នាំ ២០១៥ CL ក៏បានវិលត្រលប់មកវិញជាមួយចម្រៀងទោលថ្មីមួយបទទៀត “Hello Bitches” និងឆ្នាំ ២០១៦ ចេញបទចម្រៀង “Lifted”។ ចម្រៀងពីរបទនេះធ្វើឱ្យរូបនាងក្លាយជាតារាស្រីខេប៉ុបដំបូងគេដែលបានជាប់ឈ្មោះលើតារាង “Billboard Hot 100”។ ក្រោយចាកចេញពីផលិតកម្ម YG រូបនាងក៏បានចេញអាល់ប៊ុម “In The Name Of Love” ក្នុងឆ្នាំ ២០១៩ ដែលមានចម្រៀងសរុប ៦ បទ។ នៅឆ្នាំ ២០២១ រូបនាងក៏បានចេញអាល់ប៊ុមថ្មីមួយទៀត “Alpha” មានចម្រៀងសរុប ១១ បទក្នុងនោះបទ “Spicy” ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។
បទពិសោធដ៏ក្រាស់ក្រែលក្នុងវិស័យសិល្បៈបានធ្វើឱ្យរូបនាងក្លាយជាតារាចម្រៀងស្រីទោលលេចធ្លោម្នាក់ក្នុងវិស័យខេប៉ុប និងតែងត្រូវបានមហាជនជាច្រើនលើកយកមកនិយាយ។ មិនតែប៉ុណ្ណោះ រូបនាងក៏ត្រូវគេដាក់រហ័ស្សនាមថា ជាតារាស្រីពូកែលេងស្ទីល Fashion ផងដែរ ព្រោះបង្ហាញខ្លួនជាសាធារណៈម្ដងៗ តែងតែនាំអ្វីដែលប្លែកមកជូនមហាជន។


មែនទែនទៅថ្វីបើក្រុម 2NE1 ត្រូវបានរំសាយទៅហើយតាំងពីឆ្នាំ ២០១៦ ប៉ុន្តែក្រុមចម្រៀងនារីមួយនេះនៅតែត្រូវមហាជន និងអ្នកគាំទ្រចាត់ទុកជាក្រុមនារីមានឥទ្ធិពល ដោយសារតែបទចម្រៀងដ៏ទាក់ទាញប្លែក និងគុណភាពខ្ពស់។ ជាក់ស្ដែងទោះបទខ្លះចេញហើយរយៈពេល ១០ ឆ្នាំក៏ស្ដាប់ទៅមិនជិនណាយ និងកន្ត្រាក់អារម្មណ៍ខ្លាំងដដែល។
បើក្រឡេកមកមើល CL វិញមិនត្រឹមតែមានទេពកោសល្យខ្លាំងនោះទេ រូបនាងក៏ត្រូវបានមហាជនលើកឡើងថាជាមេក្រុមដ៏ពូកែម្នាក់ក្នុងវិស័យខេប៉ុប ហើយក្ដីស្រឡាញ់ និងការលះបង់របស់ម្ចាស់បទ “lover like me” ចំពោះសមាជិកក្រុមធ្វើឱ្យអ្នកគាំទ្រគ្រប់គ្នារំជួលចិត្ត មិនសរសើរមិនបានតែម្ដង។

ឆ្នាំ ២០១១ នៅពេលដែលមានការរញ្ជួយដីទ្រង់ទ្រាយធំមួយនៅប្រទេសជប៉ុន CL បានប្រថុយជីវិតឡើងទៅអាគារជាន់ទី ៣៤ ដើម្បីជួយ Sandara Park ដែលជាប់គាំងនៅទីនោះ។ Sandara Park ក៏ធ្លាប់បាននិយាយពីរឿងនេះយ៉ាងលម្អិតក្នុងកម្មវិធី “Incarnation” ប្រាប់ដល់មហាជនពីរឿងរ៉ាវដែល CL មិនខ្លាចស្លាប់ សុខចិត្តប្រថុយរត់ទៅជួយនាង។
កាលពីឆ្នាំ ២០១៥ CL មានឱកាសបានឡើងសម្ដែងទោលលើកម្មវិធី MAMA ប៉ុន្ដែរូបនាងសុខចិត្តសម្ដែងលើឆាកតន្ដ្រីតែមួយបទប៉ុណ្ណោះគឺ “Hello Bitches” និងទុកពេលវេលាមួយចំនួនទៀតសម្រាប់ការសម្ដែងបទចម្រៀងជាក្រុម។ នាងបានអញ្ជើញសមាជិកទាំងបីរូបទៀតឡើងមកលើឆាក និងសម្ដែងរួមគ្នា។ ការសម្ដែងនាពេលនោះធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តខ្លាំង និងមិនអាចបំភ្លេចបានផងដែរ។

នៅពេលដែល Minzy សម្រេចចិត្តចាកចេញពីក្រុម ដើម្បីដេញតាមក្ដីស្រមៃរបស់ខ្លួនក្នុងឆ្នាំ ២០១៦ CL ក៏បានសរសេរបទចម្រៀង “Good Bye” សម្រាប់ជាកាដូជូនដល់ Minzy។ តែក្រោយមកនាងក៏កែខ្លឹមសារបន្ដិចបន្ដួច និងសម្រេចទុកវាជាកាដូជូនដល់ទាំង Minzy និងអ្នកគាំទ្រតែម្ដង។ លើសពីនេះ នៅពេលដែល Minzy ចេញអាល់ប៊ុមទោលរបស់ខ្លួនដំបូងក្នុងឆ្នាំ ២០១៧ CL ក៏បានបង្ហោះសារជូនពរ និងអបអរដល់នាងថែមទៀត។
ជាថ្មីម្ដងទៀតអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបចិត្តស្ទើរហើបជើងផុតពីដីតារាស្រីចម្រៀង និងជាអ្នកនិពន្ធ រូបនេះ គឺនាងត្រូវបានគេអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងសម្ដែងក្នុងកម្មវិធីប្រគំតន្ដ្រីធំប្រចាំឆ្នាំ Coachella កាលពីអំឡុងខែមេសាឆ្នាំ ២០២២។ រូបនាងអាចឡើងច្រៀងតែម្នាក់ឯង ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន ក៏ប៉ុន្ដែនាងបែរជាជ្រើសហៅសមាជិកទាំងបីនាក់មកច្រៀងលើឆាកតន្ដ្រីរួមគ្នាម្ដងទៀត។

បើតាមសម្ដីរបស់ CL ផ្ទាល់រូបនាងជាអ្នកផ្ដើមគំនិតក្នុងការរៀបចំការជួបជុំគ្នាលើឆាកតន្ដ្រី Coachella។ ចំពោះមូលហេតុគឺរូបនាងដឹងថាមហាជន និងអ្នកគាំទ្រ ចង់ឃើញក្រុម 2NE1 ច្រៀងរួមគ្នាម្ដងទៀត ហើយនាងផ្ទាល់ក៏ចង់សម្ដែងជាមួយសមាជិកក្រុមរបស់ខ្លួនទើបព្យាយាមធ្វើរឿងមួយនេះឱ្យកើតឡើង។
CL តែងតែត្រូវសមាជិកក្រុមនិយាយសរសើរជារឿយៗ ពីអត្ដចរិតដ៏ល្អរបស់នាង ដោយរូបនាងមិនអត្មានិយម និងតែងទុកសមាជិកក្នុងក្រុមសំខាន់ខ្លាំង។ ជាពិសេស រូបនាងតែងតែគិតដល់សមាជិកក្រុម និង 2NE1 ស្ទើរគ្រប់ពេលវេលា សូម្បីតែក្នុងបទសម្ភាសន៍ និងអត្ថន័យចម្រៀងមួយចំនួនក៏នាងតែងតែរំលឹកពីពួកគេមិនដែលខាន។


ទន្ទឹមនេះដែរ Sandara Park ធ្លាប់បាននិយាយថា៖ CL ជាមេក្រុមដ៏ល្អបំផុតក្នុងចិត្តរបស់នាង។ រីឯ Park Bom ធ្លាប់បាននិយាយថា៖ ក្រោយជួបរឿងអាស្រូវត្រូវគេចោទថាប្រើប្រាស់គ្រឿងញៀន CL មិនដែលបោះបង់នាងចោលឡើយ ថែមទាំងមើលថែយកចិត្តទុកដាក់ចំពោះនាងទៀត រាល់ពេលនាងភ័យខ្លាច CL តែងតែលើកទឹកចិត្តនាង ហើយនាងពិតជារំភើបចិត្តខ្លាំង។ Park Bom បន្ថែមថា CL យកចិត្តទុកដាក់ជាមួយសមាជិកគ្រប់រូប នាងតែងតែគាំទ្រពួកយើងគ្រប់ពេលវេលា។ បើទោះជាក្រុម 2NE1 រំសាយពិតមែន ប៉ុន្ដែនាងនៅតែខ្វាយខ្វល់ និងទាក់ទងសមាជិកក្នុងក្រុមជានិច្ច។
មូលហេតុទាំងនេះហើយទើប CL ត្រូវក្រុមអ្នកគាំទ្រស្រឡាញ់ចូលចិត្តខ្លាំង និងសរសើរនាងជាមេក្រុមដ៏ល្អឥតខ្ចោះម្នាក់មិនងាយរកបានក្នុងវិស័យខេប៉ុប៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ
បទយកការណ៍, ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត
• 07/10/2026
ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026
ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
ក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះនៃការគាំទ្រប្រកបដោយនិរន្តរភាព
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 07/11/2026
ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន
ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 06/11/2026
ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។
វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 06/11/2026
វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិនបើអ្នកធ្វើ
សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 06/11/2026
ព្រឹត្តិការណ៍ដ៏ធំនៅពេលខាងមុខដែលកម្ពុជានឹងនាំយកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញឲ្យទាំងមហាជនខ្មែរ និងបរទេសបានឃើញពីសម្លៀកបំពាក់ខ្មែរ ដែលអស្ចារ្យ
តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 06/11/2026
តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១
មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 05/11/2026
មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៥ ដែលជាមហោស្រពភាពយន្តខ្លីអន្តរជាតិដំបូងគេ និងតែមួយគត់នៅកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យនូវការប្រារព្ធ
ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរផ្នត់គំនិតយុវជនខ្មែរសម័យថ្មី ឱ្យងាកមកស្វែងយល់ប្រវត្តិសាស្ត្រ និងតម្លៃដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 04/11/2026
បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន
វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 04/11/2026
កាលពីម្សិលមិញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យលោកគ្រូអ្នកគ្រូទាំងអស់ ដកយកទូរសព្ទដៃពីសិស្សសាលា
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ស្ថាបត្យកម្មសកល
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
មេនាំរឿង
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
អូនខ្លាច
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
កម្សាន្តខ្លីៗ
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
រឿងពិត
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
តាមចិត្ត MoMo
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
វនយាត្រា
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កាឡៃម៉ូដ
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
ចង់ដឹងរឿងគេ
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ប្រអប់បៃតង
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
Studio 11
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
អផ្សុក
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
ពិតអត់
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
ព្រឹត្តិការណ៍ដ៏ធំនៅពេលខាងមុខដែលកម្ពុជានឹងនាំយកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញឲ្យទាំងមហាជនខ្មែរ និងបរទេសបានឃើញពីសម្លៀកបំពាក់ខ្មែរ...

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្ន...

មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៥ ដែលជាមហោស្រពភាពយន្តខ្លីអន្តរជាតិដំបូងគេ និងតែមួយគត់នៅកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យនូវក...

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទ...

កូនខ្មែរកាត់បារាំង Mélia Constantin ត្រូវបាន TC Candler ដែលជាវេទិកាកម្សាន្តដ៏ល្បីល្បាញលើពិភពលោក បានជ្រើសរើសឲ្យមានការបោះឆ្នោត ដើម្បីក...

តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើ...

Esnault Myline/អេសណុល មីលីន ជាក្មេងស្រីម្នាក់ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់សោះ តែគ្រាន់តែដាក់ពាក្យចូលប្រ...

ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួ...

នាថ្ងៃ២៣ ខែតុលា ឆ្នាំ ២០២៦ កន្លង ទៅមហោស្រពភាពយន្តខ្លី ចតុមុខ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពីអ្នកជាប់ពាក់ព័...
កម្មវិធីពិសេសរបស់ AMS INFOTAINMENT





















ព័ត៌មានសង្ខេប








ព័ត៌មានផ្សេងៗទៀត
មើលទាំងអស់ ➧

































