បន្ទាប់ពីចូលរួមប្រកួតកម្មវិធី Universe League បេក្ខភាពចុងក្រោយទាំងប្រាំបួននឹងបង្ហាញខ្លួនជាក្រុម AHOF នៅថ្ងៃទី ១ ខែកក្កដា ក្រោមផលិតកម្ម F&F Entertainment ។ AHOF គឺជាពាក្យកាត់សម្រាប់ “All-time Hall Of Famer”។
Elfs ដែលជាក្រុមអ្នកគាំទ្ររបស់ Super Junior នឹងសប្បាយចិត្តនៅពេលដែលក្រុមសំណព្វខ្លួនបន្តមានភាពរឹងមាំជាច្រើនឆ្នាំមកនេះ។ ចាប់ផ្តើមនៅក្នុងខែសីហា ពួកគេបានប្រកាសដំណើរទេសចរណ៍ ‘Super Show 10’ ដើម្បីអបអរខួប ២០ ឆ្នាំរបស់ខ្លួន ហើយនឹងចេញអាល់ប៊ុម Super Junior 25 ដែលជាអាល់ប៊ុមខ្នាតពេញទី ១២ របស់ពួកគេជាកាដូដល់អ្នកគាំទ្រនៅថ្ងៃទី ៨ ខែកក្កដា។
TWICE
បន្ទាប់ពីការចេញបទចម្រៀងដោយជោគជ័យនៅក្នុងប្រទេសជប៉ុន TWICE នឹងត្រលប់មកប្រទេសកូរ៉េវិញជាមួយនឹងអាល់ប៊ុមខ្នាតពេញទី ៤ មានចំណងជើងថា THIS IS FOR ។ ខណៈអាល់ប៊ុមគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១១ ខែកក្កដា សមាជិកក្រុមក៏នឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេនៅទីក្រុងសេអ៊ូលនៅខែក្រោយផងដែរ។
Jackson បានក្លាយជាតារាចម្រៀងដ៏ទាក់ទាញមួយរូប ហើយអាល់ប៊ុមចុងក្រោយរបស់លោក MAGIC MAN គឺពិតជាបញ្ជាក់ពីប្រជាប្រិយភាពរបស់លោកបានយ៉ាងល្អ។ Jackson នឹងត្រលប់មកវិញជាមួយនឹងអាល់ប៊ុម MAGIC MAN 2 ដោយនឹងចេញអាល់ប៊ុមពេញនៅថ្ងៃទី ១៨ ខែកក្កដា។ សមាជិក GOT7 រូបនេះ និងសមាជិក EXO D.O. ត្រូវបានរំពឹងថានឹងក្លាយជាសិល្បករទោលដ៏ Hot បំផុតប្រចាំខែកក្កដា។
IVE
ក្រុមចម្រៀងស្រីស្អាត IVE នឹងត្រលប់មកឆាកតន្ត្រីវិញជាផ្លូវការនៅថ្ងៃទី ៣០ ខែកក្កដាជាមួយនឹងអាល់ប៊ុម EP ជប៉ុនទី ៣ របស់ពួកគេ។ មានចំណងជើងថា Be Alright អាល់ប៊ុមនេះត្រូវបានគេរំពឹងថានឹងមានបទចម្រៀងអស្ចារ្យចំនួន ៥ បទ។ ទន្ទឹមនោះសមាជិក IVE ទាំងមូលក៏នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រីរ៉ុកជប៉ុន ROCK IN JAPAN នៅខែកញ្ញានេះផងដែរ ៕