AMS Infotainmentធ្លាប់ជាក្រុមល្បី តែ Momoland ស្រាប់តែបាត់ខ្លួនពីសិល្បៈព្រោះរឿងធំៗ ៣
Momoland ជាក្រុមចម្រៀងនារីល្បីមួយក្នុងប្រទេសកូរ៉េខាងត្បូងព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រជុំវិញពិភពលោកផងដែរ។ ប្រជាប្រិយរបស់ក្រុមចម្រៀងនារីនេះចាប់ផ្ដើមឡើងស្រើតៗ ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីចេញបទចម្រៀងមានចំណងជើងថា BBoom BBoom ដោយមានអ្នកចុចចូលទស្សនាក្នុងយូធូបដល់ទៅជិត ៦០០ លានដង ខណៈបទចម្រៀង BAAM ចេញក្នុងឆ្នាំ ២០១៩ ក៏ទទួលបានការគាំទ្រមិនធម្មតា និងមានអ្នកមានអ្នកចុចចូលទស្សនាក្នុងយូធូបជាង ២០០ លានដង។

ចំណុចផ្ដើមដំបូងរបស់ក្រុមចម្រៀង Momoland គឺនៅក្នុងឆ្នាំ ២០១៦។ សមាជិកក្រុមនីមួយៗបានចូលប្រកួតក្នុងកម្មវិធីមួយរបស់ Mnet ដែលសហការផលិតដោយ Double Kick Entertainment។ ក្នុងចំណោមអ្នកប្រកួត ១០ នាក់គឺមានតែ ៧ នាក់ប៉ុណ្ណោះបានជាប់ចេញច្រៀងជាផ្លូវការមានដូចជា Hyebin, Yeonwoo, Jane, Nayun, JooE, Ahin និង Nancy។ Momoland បានចេញច្រៀងជាផ្លូវការនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ជាមួយបទចម្រៀងមានចំណងជើងថា Jjan! Koong!។

ក្នុងឆ្នាំ ២០១៧ ក្រុម Momoland ក៏ប្រកាសបន្ថែមសមាជិកចំនួន ២ រូបទៀតគឺ Daisy និង Taeha និងបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា Wonderful Love។ តែក្រុមចម្រៀងនារីមួយនេះហាក់នៅតែមិនទាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងឡើយពីមហាជន និងមានអ្នកចុចទស្សនាវីដេអូចម្រៀងត្រឹម ៨ លានដងប៉ុណ្ណោះ។ ក្នុងឆ្នាំ ២០១៨ ជាឆ្នាំមួយដែលជោគជ័យខ្លាំងសម្រាប់ក្រុមចម្រៀងនារី Momoland បទចម្រៀង BBoom Bboom និង BAMM បានធ្វើឱ្យភាពល្បីល្បាញរបស់ក្រុមនេះហក់ដល់ចំណុចខ្ពស់ខ្លាំងមួយ និងឈ្នះពានរង្វាន់ជាច្រើនរួមទាំងពានរង្វាន់ “Discovery Of The Year” ក្នុងកម្មវិធី MAMA ឆ្នាំ ២០១៨។
កំពុងពេញល្បី និងទទួលបានការគាំទ្រខ្លាំងស្រាប់តែក្នុងឆ្នាំ ២០១៩ សមាជិកចំនួន ២ រូប Yeonwoo និង Taeha របស់ក្រុម Momoland ក៏បានប្រកាសចេញពីក្រុម។ បន្ទាប់មកនៅដើមឆ្នាំ ២០២០ សមាជិកម្នាក់ទៀតគឺ Daisy ក៏បានប្រកាសចេញពីក្រុមទៀត។ ចំពោះមូលហេតុ Yeonwoo សម្រេចចិត្តទៅផ្ដោតលើអាជីពជាតារាសម្ដែងវិញ។ ឯ Daisy ជាប់ពាក់ព័ន្ធរឿងអាស្រូវមានស្នេហា ក៏សម្រេចចិត្តចាកចេញពីក្រុម។ ក្រឡេកទៅមើលសមាជិក Taeha វិញ រូបនាងសម្រេចចិត្តចាកចេញព្រោះចង់ធ្វើអ្វីផ្សេងចុងក្រោយនាងក៏ក្លាយជាតារាយូធូប។



ការចាកចេញរបស់សមាជិកទាំង ៣ ចាប់ផ្ដើមធ្វើឱ្យមហាជនមានភាពងឿងឆ្ងល់ថាមានរឿងអ្វីឱ្យពិតប្រាកដទើបសមាជិកបណ្ដាក់គ្នាចេញជាបន្ដបន្ទាប់ដូច្នេះ។ ស្របពេលដែលសមាជិកនៅសេសសល់ហាក់ដូចជាលែងមានកម្លាំង និងទឹកចិត្តក្នុងការច្រៀងបន្ដ ខណៈប្រជាប្រិយក៏ហាក់មិនល្បីខ្លាំងក្លាដូចកាលពីមុន។ មែនទែនទែនទៅ រឿងធំៗ ចំនួន ៣ ធ្វើឱ្យអ្នកគាំទ្រជឿជាក់ថាជាមូលហេតុធ្វើឱ្យក្រុមចម្រៀងនេះថមថយសកម្មភាពរបស់ខ្លួន និងមិនសូវទទួលបានការគាំទ្រដូចពីមុន។
ក្រុមចម្រៀងនារី Momoland ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនលើកឡើងថាជាតារាគ្មានវិជ្ជាជីវៈ។ ក្នុងឆ្នាំ ២០១៨ Momoland ត្រូវបានក្រុមអ្នកគាំទ្ររិះគន់ដោយសារតែរឿងសើចចំអកដល់ក្រុមចម្រៀងរៀមច្បង BTS។ កំឡុងពេលក្រុម BTS សម្ដែងក្នុងកម្មវិធី MGA សមាជិក Jimin មានបញ្ហាសម្លេងធ្វើឱ្យច្រៀងបែកសម្លេងស្របពេលដែលអ្នកគាំទ្រចាប់បានសមាជិកក្រុមចម្រៀងនារី Momoland សើច និងខ្សឹបខ្សៀវគ្នា។ អ្វីដែលធ្វើឱ្យមហាជនកាន់តែហួសចិត្ត និងកាន់តែមិនសប្បាយចិត្តក្រុមចម្រៀងនារី Momoland គឺមិនឱនគោរពចំពោះរៀមច្បងដែលមានវត្ដមានក្នុងកម្មវិធី MGA ទង្វើនេះត្រូវបានគេចាត់ថាពិតជាឈ្លើយ និងមិនឱ្យតម្លៃដល់សិល្បៈករដែលចាស់ជាងខ្លួន។ ហើយបន្ទាប់ពីនោះ ក្នុងកម្មវិធីទទួលពានរង្វាន់ Melon Music Awards ឆ្នាំ ២០១៨ ក្រុមចម្រៀងនារីមួយនេះក៏ត្រូវបានអ្នកគាំទ្រចោទប្រកាន់ថា សម្លក់សម្លឹងក្រុមនារី BLACKPINK និងធ្វើមុខបែបមិនពេញចិត្តទៀត។ យ៉ាងណាមិញ ក៏មានមតិមួយចំនួនលើកឡើងថាវាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ ក្រុមចម្រៀង Momoland មិនមានកំហុសអ្វីឡើយ។



ក្រៅពីរឿងរ៉ាវដែលត្រូវបានគេចោទថា ជាក្រុមចម្រៀងនារីគ្មានវិជ្ជាជីវៈ ក្រុមចម្រៀងនារី Momoland ក៏ត្រូវបានមហាជនជាច្រើនលើកឡើងថាវក់នឹងស្នេហា មិនចេះបែងចែកពេលវេលាសម្រាប់ការងារ។ សមាជិក ៤ រូបសុទ្ធតែជាប់ពាក់ព័ន្ធរឿងមានស្នេហាដូចជា Hyebin, Daisy, Nancy និង JooE។ Hyebin ត្រូវបានអ្នកគាំទ្រចាប់បានថាលួចមានស្នេហាជាមួយតារាប្រុស Marco អតីតសមាជិកក្រុម UNB ជាលទ្ធផលខាងផលិតកម្ម MLD Entertainment គ្រប់គ្រងក្រុមចម្រៀង Momoland ក៏បានចេញទទួលស្គាល់ថាអ្នកទាំងពីរពិតជាមានស្នេហាពិតមែន។



បន្ទាប់មកក្នុងឆ្នា ២០១៩ សមាជិក Daisy ក៏ត្រូវបានគេសង្ស័យថាកំពុងទាក់ទងជាមួយសមាជិកក្រុមចម្រៀង iKON គឺ Yunhyeong។ ផលិតកម្ម MLD Entertainment ក៏បានចេញទទួលស្គាល់ថាអ្នកទាំងពីរកំពុងមានស្នេហាពិតមែន។ តែអ្វីដែលភ្ញាក់ផ្អើលខាងផលិតកម្ម YG បែរជាចេញមុខបដិសេធទៅវិញ និងលើកឡើងថាអ្នកទាំងពីរត្រឹមជាមិត្តជិតស្និទ្ធ។ ក្នុងឆ្នាំ ២០១៩ ដដែល Nancy ក៏ត្រូវគេចាប់បានថាទៅណាត់ជួបជាមួយសមាជិកក្រុម The Boyz ចំនួន ២ នាក់គឺ Eric និង Q តែផលិតកម្មបានចេញមុខបកស្រាយថា មិនមែនជាការណាត់ជួបស្នេហាអ្វីទេគ្រានតែមិត្តភក្ដិជួបគ្នាប៉ុណ្ណោះ។ ក្រោយមកទៀត អ្នកគាំទ្រក៏បានចាប់សមាជិក Momoland ម្នាក់ទៀតគឺ JooE ដើរតាមផ្លូវកាន់ដៃជាមួយបុរសមិនស្គាល់ម្នាក់ ខណៈផលិតកម្មបាននិយាយថា អ្នកទាំងពីរគ្រាន់តែជាមិត្តដើរទិញអីវ៉ាន់ជាមួយគ្នា។ ក្រោយពីឃើញរឿងអាស្រូវមិនចេះចប់អ្នកលេងអ៊ីនធឺណិតក៏បានលើកឡើងថា Momoland គួរតែរំសាយក្រុមចោល ព្រោះសមាជិកទាំងអស់ផ្ដោតលើរឿងស្នេហាខ្លាំងជាងការងារមាននៅចំពោះមុខ។


ចំណុចមួយផ្សេងទៀតគឺត្រូវបានអ្នកលេងលើកឡើងថាមកពីផលិតកម្ម MLD Entertainment តែម្ដងដែលមិនចេះគ្រប់គ្រងតារា និងមិនសូវមានទំនួលខុសត្រូវព្រមទាំងមិនសូវប្រម៉ូតក្រុមចម្រៀងនារី Momoland។ កាលពីពាក់កណ្ដាលឆ្នាំ ២០២២ អតីតសមាជិកក្រុម Daisy បានទម្លាយថា នាងមិនបានយល់ព្រមក្នុងការចាកចេញពីក្រុមឡើយ តែក្រុមហ៊ុនបានដេញនាងចេញដោយសារពួកគេមិនចង់ទទួលខុសត្រូវ និងបារម្ភខ្លាចបាត់បង់ប្រជាប្រិយរបស់ក្រុម។
ជាមួយគ្នាដែរ ក្នុងកម្មវិធី “The Second World” សមាជិកក្រុម Momoland បានបញ្ចេញពីអារម្មណ៍ពិតរបស់ពួកគេថា បច្ចុប្បន្នពួកគេមានសម្ពាធ និងស្ដ្រេសយ៉ាងខ្លាំងក្រោយពីមានរឿងអាស្រូវ។ ក្នុងនោះ សមាជិក JooE បានលើកឡើងថា នាងមានអារម្មណ៍ខ្លាចខ្លាំងពេលដើរចេញនៅទីសាធារណៈ ចេះតែមិនស្រណុកក្នុងចិត្ត។ សមាជិក HyeBin ក៏បានលើកឡើងថា នាងខ្លាចខ្លាំងក្នុងការឡើងសម្ដែងលើឆាកតន្ដ្រី និងមិនហ៊ានសូម្បីតែបង្ហាញខ្លួនជាសាធារណៈ។

ជាក់ស្ដែង សមាជិកដែលនៅសេសសល់ក្នុងក្រុម ៦ នាក់សុទ្ធតែទទួលសម្ពាធខ្លាំង រហូតដល់ពួកគេបាក់ស្បាតលែងហ៊ានឡើងច្រៀង ឡើងសម្ដែង នេះហើយជាមូលហេតុដែលពួកគេស្រាប់តែលែងសូវចេញបទចម្រៀង និងឡើងសម្ដែង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ
បទយកការណ៍, ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត
• 07/10/2026
ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026
ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
ក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះនៃការគាំទ្រប្រកបដោយនិរន្តរភាព
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 07/11/2026
ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន
ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 06/11/2026
ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។
វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 06/11/2026
វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិនបើអ្នកធ្វើ
សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 06/11/2026
ព្រឹត្តិការណ៍ដ៏ធំនៅពេលខាងមុខដែលកម្ពុជានឹងនាំយកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញឲ្យទាំងមហាជនខ្មែរ និងបរទេសបានឃើញពីសម្លៀកបំពាក់ខ្មែរ ដែលអស្ចារ្យ
តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 06/11/2026
តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១
មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 05/11/2026
មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៥ ដែលជាមហោស្រពភាពយន្តខ្លីអន្តរជាតិដំបូងគេ និងតែមួយគត់នៅកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យនូវការប្រារព្ធ
ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរផ្នត់គំនិតយុវជនខ្មែរសម័យថ្មី ឱ្យងាកមកស្វែងយល់ប្រវត្តិសាស្ត្រ និងតម្លៃដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 04/11/2026
បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន
វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 04/11/2026
កាលពីម្សិលមិញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យលោកគ្រូអ្នកគ្រូទាំងអស់ ដកយកទូរសព្ទដៃពីសិស្សសាលា
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ស្ថាបត្យកម្មសកល
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
មេនាំរឿង
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
អូនខ្លាច
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
កម្សាន្តខ្លីៗ
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
រឿងពិត
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
តាមចិត្ត MoMo
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
វនយាត្រា
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កាឡៃម៉ូដ
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
ចង់ដឹងរឿងគេ
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ប្រអប់បៃតង
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
Studio 11
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
អផ្សុក
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
ពិតអត់
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
ព្រឹត្តិការណ៍ដ៏ធំនៅពេលខាងមុខដែលកម្ពុជានឹងនាំយកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញឲ្យទាំងមហាជនខ្មែរ និងបរទេសបានឃើញពីសម្លៀកបំពាក់ខ្មែរ...

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្ន...

មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៥ ដែលជាមហោស្រពភាពយន្តខ្លីអន្តរជាតិដំបូងគេ និងតែមួយគត់នៅកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យនូវក...

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទ...

កូនខ្មែរកាត់បារាំង Mélia Constantin ត្រូវបាន TC Candler ដែលជាវេទិកាកម្សាន្តដ៏ល្បីល្បាញលើពិភពលោក បានជ្រើសរើសឲ្យមានការបោះឆ្នោត ដើម្បីក...

តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើ...

Esnault Myline/អេសណុល មីលីន ជាក្មេងស្រីម្នាក់ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់សោះ តែគ្រាន់តែដាក់ពាក្យចូលប្រ...

ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួ...

នាថ្ងៃ២៣ ខែតុលា ឆ្នាំ ២០២៦ កន្លង ទៅមហោស្រពភាពយន្តខ្លី ចតុមុខ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពីអ្នកជាប់ពាក់ព័...
កម្មវិធីពិសេសរបស់ AMS INFOTAINMENT





















ព័ត៌មានសង្ខេប








ព័ត៌មានផ្សេងៗទៀត
មើលទាំងអស់ ➧

































