ក្រោយ Miss Grand Ukraine ប្រកាសដកខ្លួនជាបេក្ខនារីប្រកួត និងរៀបរាប់ពីបញ្ហាកៀបសង្កត់នានាដែលខ្លួនបានជួបនៅកំឡុងពេលប្រកួត លោក Nawat Itsaragrisil បានចេញមុខនិយាយថា នេះគ្រាន់តែជាលេសរបស់នាងតែប៉ុណ្ណោះ។ ដោយឡែក បរវកញ្ញារូបនេះបានឆ្លើយតបវិញថា វាជារឿងដែលគួរឱ្យអស់សំណើច។
កាលពីថ្ងៃទី១៩ ខែតុលានេះ កញ្ញា Kateryna Bilyk ដែលជា Miss Grand Ukraine បានប្រកាសនៅលើគណនី Instagram ផ្ទាល់ខ្លួនថា នាងបានសម្រេចចិត្តបោះបង់សិទ្ធិប្រកួតក្នុងកម្មវិធី Miss Grand International 2024 ដោយហេតុផលនៃការបំពានសិទ្ធិសេរីភាព និងការបង្ខិតបង្ខំនានារហូតប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួន។
ទាក់ទងនឹងការចោទប្រកាន់នាងថា ជាបវរកញ្ញាដែលខ្ជិល Miss Grand Ukraine រូបនេះបានធ្វើការបកស្រាយថា នាងបានខិតខំកសាងខ្លួនឯង ទាំងគ្មានអ្នកឧបត្ថម្ភដើម្បីវេទិកាមួយនេះ ហើយថែមទាំងបានចូលរូមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រសម្រាប់ឈុតហែលទឹកទាំងដែលមិនស្រួលខ្លួនទៀតផង។ នេះឬ ជាប្រភេទបរវកកញ្ញាដែលខ្ជិល និងគ្មានវិជ្ជាជីវៈ។
គួរបញ្ជាក់ផងដែរថា Kateryna Bilyk មិនមែនជាបវរកញ្ញាទីមួយទេដែលបានដកខ្លួនចេញពីកម្មវិធីនេះ។ ជាក់ស្ដែង Miss Grand Cambodia, Miss Grand Hong Kong និង Miss Grand Costa Rica ក៏បានបោះបង់សិទ្ធិដូចគ្នាដែរ៕