AMS Infotainmentចង់មានស្នេហារឹងមាំ រៀនស្រលាញ់ ស្វែងយល់ និងស្គាល់ពីខ្លួនឯងឲ្យច្បាស់សិន
សម្រាប់អ្នក single មានអារម្មណ៍ច្រណែនអ្នកមានគូ ជាពិសេសដល់ថ្ងៃបុណ្យសំខាន់ៗដូចជាគ្រីស្មាស ឆ្លងឆ្នាំ ខួបកំណើត ទិវានៃក្ដីស្រលាញ់ ឬថ្ងៃសិទ្ធនារីជាដើម។ តាមពិតទៅជីវិតរស់នៅក្នុងស្ថានភាពមានគ្រួសារ ឬដៃគូស្នេហា មិនប្រាកដថារីករាយដូចអ្វីដែលយើងឃើញនៅលើបណ្ដាញសង្គមនោះទេ។

ខ្ញុំធ្លាប់ឆ្លងកាត់ការរស់នៅម្នាក់ឯង មានគូស្នេហ៍ ហើយក៏ត្រឡប់មករស់នៅម្នាក់ឯងម្ដងទៀត ទើបដឹងថាជីវិត single មិនអាក្រក់ដូចដែលអ្នកដទៃគិតឡើយ។ កាលពីទើបចេញធ្វើការដំបូង ព្រោះនៅម្នាក់ឯង ស្របពេលអាយុក៏មិនតិចដែរនោះ ទើបអ្នកកន្លែងចូលចិត្តនិយាយបង្អាប់លេង រហូតរំញោចដល់ផ្លូវចិត្ត។
ដំបូងៗគ្មានអារម្មណ៍នឹងសម្ដីគេឡើយ ស្រាប់តែយូរៗទៅក៏រង្គោះរង្គើនឹងសម្ដីអស់ទាំងនោះ ហើយអ្នករួមការងារដែលនៅលីវដូចគ្នាក៏មកក្រវែលញ៉ែញ៉ងមិនឈប់ទៀត ខ្ញុំក៏សម្រេចចិត្តរកសង្សារតែមិនយកអ្នករួមការងារ ព្រោះខ្លាចពេលមានបញ្ហា ប៉ះពាល់ដល់ការងាររាល់ថ្ងៃ និងក្រុមហ៊ុន។
មិនយូរប៉ុន្មានក្រោយតាំងចិត្តថារកសង្សារមួយកុំឲ្យខ្មាសគេ ក៏ដល់ថ្ងៃភ្ជាប់ពាក្យមិត្តភក្ដិកាលរៀននៅសាកលវិទ្យាល័យ។ ខ្ញុំ និងមិត្តដទៃទៀតមានប្រុសស្រី បានទៅចូលរួមតាំងពីព្រឹករហូតដល់កម្មវិធីពេលយប់ផឹកស៊ី ច្រៀង រាំ តាមបែបយុវវ័យ ហើយគ្រានោះបានស្គាល់មិត្តភក្ដិកូនកំលោះមានប្រុសស្រីដូចគ្នា។ ក្នុងចំណោមនោះមានម្នាក់ទាំងមុខមាត់ និងរូបរាងការងារសុទ្ធតែល្អ បានមកជជែកលេង ហើយពួកយើងនិយាយត្រូវគ្នាណាស់។ ម៉ោងជិត ១០ យប់ខ្ញុំក៏សុំខ្លួនមកផ្ទះវិញ ហើយ O ដែលជាមិត្តកូនកំលោះ បានដើរមកសុំ FB និង Line ខ្ញុំ។

ចាប់ពីពេលនោះមកយើងបានស្គាល់គ្នា និងទាក់ទងបែបមិត្តភក្ដិមួយរយៈ ក៏វិវត្តន៍មកជាសង្សារយ៉ាងឆាប់រហ័ស។ ពេលទាក់ទងដំបូងៗពេលយើង ប្រៀបបានស្រមោច និងស្ករ ដោយម្នាក់ៗខំប្រឹងផ្គាប់ចិត្តគ្នា។ ១ ឆ្នាំកន្លងទៅទំនាក់ទំនងយើងក៏ចាប់ផ្ដើមរដាក់រដុប ខ្ញុំទាំងប្រច័ណ្ឌ ហួងហែង និងចង់ឲ្យ O ចាត់ទុកខ្ញុំជាមនុស្សសំខាន់តែម្នាក់ ព្រោះខ្ញុំចាត់ទុកគេជាទី ១។ ខ្ញុំចាប់ផ្ដើមស្រលាញ់គេងប់ងុលខ្លាំង រហូតផ្លាស់ប្ដូរខ្លួនឯងទាំងអស់ពីមនុស្សមិនចូលចិត្ត make up លេងម៉ូដខោអាវច្រើន មិនពាក់ស្បែកជើងកែង ក្លាយជាមនុស្សតែងខ្លួនជាប្រចាំ ខោអាវរឹបរាងឡើងខ្ញង់រាល់ថ្ងៃ ដើម្បីឲ្យគេមើលមកស្អាតជានិច្ច។
ដ្បិតតែរយៈយើងសេពគប់គ្នាខ្ញុំកាន់តែស្អាតមែន ហើយគាត់ក៏ស្រលាញ់ខ្ញុំខ្លាំងដែរ តែបញ្ហា ១ គត់រវាងយើងទាំង ២ គឺការប្រច័ណ្ឌ។ ខ្ញុំដើម្បីមិនឲ្យគាត់ប្រច័ណ្ឌ សុខចិត្តលែងសូវលេងស្និទ្ធស្នាលជាមួយមិត្តភក្ដិទាំងនៅកន្លែងធ្វើការ និងមិត្តនៅខាងក្រៅ ទាំងដែលគាត់មិនបានសុំ។ ផ្ទុយទៅវិញ O មិនបានធ្វើឲ្យខ្ញុំទុកចិត្តឡើយ ពេលខ្លះគេថតរូបជាមួយមិត្តភក្ដិស្រីបង្ហោះលើ FB ទៀត ហើយអ្វីដែលធ្វើឲ្យទំនាក់ទំនងយើងឈានដល់ផ្លូវបំបែក គឺគេបានកុហកខ្ញុំ។
ថ្ងៃមួយនោះ O ប្រាប់ថាមិនបាននាំខ្ញុំទៅញ៉ាំអីនោះទេ ព្រោះត្រូវទៅញ៉ាំអីជាមួយពួកម៉ាកប្រុសៗនៅកន្លែងការងារ ហើយខ្ញុំក៏បានសុំទៅដែរ តែគេថាទៅតែគ្នាប្រុសៗគ្មានស្រីៗ កុំទៅអីល្អជាង។ ខ្ញុំក៏បានបញ្ជាក់គេថា ពិតជាគ្មានស្រីមែនឬ និងប្រាប់ថាកុំឲ្យកុហកឲ្យសោះ ព្រោះឈ្លោះគ្នារឿងនេះច្រើនមកហើយ គេក៏តបថាពិតជាគ្មាន។
អំឡុងពេលគេញ៉ាំអីជាមួយមិត្ត ខ្ញុំក៏បានឆាតនិយាយលេងខ្លះៗឲ្យគេឆាប់ទៅផ្ទះវិញ កុំនៅយប់ពេក កុំផឹកច្រើនពេក ប្រាប់ថានឹកគេ ហើយ O ថាចេញពីញ៉ាំអីគេទិញក្ដាមអប់មីសួរមកផ្ញើខ្ញុំ ឆ្លៀតពេលជួបមុខគ្នាបានបន្តិចដែរ។

ម៉ោងប្រហែល ៩ យប់អំឡុងពេលគេងចាំ O មក សារក្នុងទូរសព្ទក៏បានរោទ៍ឡើង មិត្តរួមថ្នាក់ខ្ញុំបានផ្ញើរូបនៃការជួបជុំគ្នារបស់ O ក្នុងនោះក៏មានស្រី ២ នាក់ដែរ ហើយស្រីម្នាក់ក្នុងចំណោមនោះបានអង្គុយជិតសង្សារខ្លួន និងសួរថា “ម៉េចក៏មិនឃើញទៅជាមួយសង្សារ ឬបែកគ្នាហើយបាន O អង្គុយជិតស្រីផ្សេង?” គ្រាន់តែឃើញរូប និងសំណួរហើយខ្ញុំឡើងគាំងរហូតមិនបានតបសារ បែបនេះឲ្យខ្ញុំគិតយ៉ាងណា។ បន្ទាប់មកខ្ញុំតេទៅគាត់ភ្លែត គាត់ទទួល និងប្រាប់ថា “ជិតដល់ផ្ទះអូនហើយ”។
ចុះពីលើឡានភ្លាមខ្ញុំបង្ហាញរូបមួយសន្លឹកនោះ ហើយសួររាប់សិបសំណួរទៅគាត់ភ្លាម និងហៅ O ថាជាមនុស្សបោកប្រាស់។ យើងបានឈ្លោះគ្នាខ្លាំងណាស់ ដោយនិយាយស្ដាប់គ្នាមិនបានផង គេក៏បកឡានទៅវិញ ហើយខ្ញុំក៏តាំងចិត្តថា លើកនេះបែកគ្នាមែនទែនហើយ។ ចាប់ផ្ដើមដំបូងគឺលុបរូបពីក្នុងទូរសព្ទ ពី FB IG ប្លុក លេខ Telegram Line ហើយប្រមូលរូបថត របស់របរដែលជាប់ពាក់ព័ន្ធ O បោះចោលទាំងយប់ ព្រោះខ្លាចស្អែកឡើងចិត្តមិនដាច់។
ម្ដងនេះខ្ញុំតាំងចិត្តយ៉ាងមោះមុតថានឹងបែក ចំណែកគេវិញក៏មិនទាន់ឃើញមកលួង។ រំលងបានប្រហែល ១ អាទិត្យមិត្តភក្ដិដែលខ្ញុំទៅភ្ជាប់ពាក្យ ទើបជួបសង្សារនោះបានណាត់ទៅញ៉ាំអី ហើយខ្ញុំបញ្ជាក់ថា បើទៅលើសពី ២ នាក់ ខ្ញុំសូមត្រឡប់មកវិញ គេក៏ Ok។ ចេញពីធ្វើការ ខ្ញុំក៏ទៅហាងមួយនៅមាត់ទន្លេនិយាយគ្នាលេង រំលងបានកន្លះម៉ោង នាថ ក៏ចាប់ផ្ដើមនិយាយដល់រឿងថ្ងៃនោះ ហើយបានពន្យល់ថា នារីទាំង ២ ដែលខ្ញុំឃើញក្នុងរូបនោះមិនបានទៅជាមួយឡើយ ពួកគេជាមិត្តចាស់គ្នាស្រាប់ ហើយទៅញ៉ាំអីទីនោះដែរ ឃើញក៏បានជជែកគ្នាលេងមួយសន្ទុះ និងថតរូបទុក ហើយទាំង ២ នាក់ក៏ដើរទៅតុគេវិញ។
នាថ ពន្យល់ថារឿងនេះនាងបានសួរដេញដោលស្វាមី ហើយគេក៏បានបង្ហាញរូបថតពេលជួបជុំគ្នាដំបូងៗ និងអះអាងថាជាការពិត ចំណែករូបដែល សីហា មិត្តម្នាក់ទៀតផ្ញើរូបមកខ្ញុំ គឺគេបាន save ពីស្រីម្នាក់ដែរអង្គុយជិត O ព្រោះជា friend ក្នុង FB នឹងគ្នា ។ ក្រោយស្ដាប់រួច ខ្ញុំសោកស្ដាយ និងដឹងថាព្រោះតែ O មិនខុស ទើបមិនមកលួង ឬសុំទោសខ្ញុំសោះ។
មុនត្រឡប់ទៅវិញ នាថ បានបញ្ជាក់ថា តើឲ្យនាងទៅប្រាប់ O ឲ្យមកសុំទោសដែរឬទេ ខ្ញុំក៏តបថាមិនបាច់ទេ ព្រោះខ្ញុំសម្រេចចិត្តថាបែកគ្នាហើយ គឺដោយសារតែខ្ញុំគិតថា ស្នេហាមួយនេះមិនអាចបន្តទៀតទេ ទាំងឈឺចាប់ក៏ខ្លាំង ខកចិត្តក៏ខ្លាំង ហើយគិតថាខ្លួនឯងគ្មានភាពជឿជាក់លើមនុស្សរបស់ខ្លួន គ្មានគំនិតវែងឆ្ងាយ ជឿអ្វីដែលឃើញប៉ុណ្ណោះ។
ស្អែកឡើងជាថ្ងៃសៅរ៍ O ក៏បានមករកដល់ផ្ទះជួល ដោយសារមិនអាចទាក់ទងតាមទូរសព្ទបាន ទើប O ពឹង នាថ ឲ្យខលហៅខ្ញុំចុះមកក្រោម។ ក្រោយជួបមុខគ្នាខ្ញុំពិតជាទប់ទឹកភ្នែកមិនបាន ១ អាទិត្យនេះ O ប្រែជាស្គម និងស្លេកស្លាំងណាស់ ខ្ញុំខុសខ្លាំងធ្វើបាបមនុស្សជាទីស្រលាញ់របស់ខ្លួនធ្លាក់ក្នុងសភាពបែបនេះ។ ខ្ញុំដឹងថា O មកនេះគឺដើម្បីត្រូវគ្នាវិញ តែខ្ញុំពិតជាមិនអាចធ្វើបាបមនុស្សល្អម្នាក់នេះបានទៀតទេ មានតែដោះលែងឲ្យគេជួបមនុស្សល្អដូចគ្នា។

O ខំនិយាយទាំងញញឹមថា រឿងយល់ច្រឡំបានបកស្រាយអស់ហើយ ម្ដេចក៏ខ្ញុំមិនទាន់ unblock លេខទូរសព្ទគាត់វិញ? តែខ្ញុំបែរជាតបថា នេះជាការជួបមុខគ្នា ដើម្បីសុំបែកជាផ្លូវការ។ ព្រោះខ្ញុំមានអារម្មណ៍ថា ខ្លួនឯងស្រលាញ់ O អស់ពីខ្លួនពេក ធ្វើបាប O ពេក ខ្ញុំមិនចេះស្រលាញ់ខ្លួនឯង គ្រាន់តែរឿងយល់ច្រឡំសោះ ខ្ញុំឈឺចាប់រហូតដល់ធ្វើបាបខ្លួនឯង ប៉ះពាល់ដល់ការងារ ជាពិសេសប៉ះពាល់ដល់ទំនាក់ទំនងជាមួយអ្នកដទៃ។ ពីដើមខ្ញុំជាមនុស្សរួសរាយរាក់ទាក់ ចុះសម្រុងនឹងមនុស្សគ្រប់គ្នា តែក្រោយមកក៏ក្លាយជាមនុស្សមិនសូវនិយាយច្រើន ព្រោះខ្លាចចិត្ត O ហើយថែមទាំងមិនរៀនថ្នាក់អនុបណ្ឌិតតពេលយប់ ដោយយកពេលទៅចាយលើការណាត់ជួប ឬចូលមើលកុន ដើរលេងទៅវិញ។
ខ្ញុំសម្រេចចិត្តនៅម្នាក់ឯង បំពេញក្ដីស្រមៃខ្លួនឯង ស្វែងយល់ខ្លួនឯង និងស្រលាញ់ខ្លួនឯងឲ្យបានច្រើនសិន ទើបអាចបើកបេះដូងទទួលយកស្នេហាម្ដងទៀត។ បន្ទាប់ពីបែកគ្នា ២ ខែខ្ញុំអាចប្រមូលអារម្មណ៍ធ្វើរឿងដែលខ្លួនចង់ ទៅកន្លែងដែលចង់ទៅ ផ្ដោតការងារបានល្អជាងមុន និងចូលរៀនបន្ត ដើម្បីសម្រេចក្ដីស្រមៃចង់ចូលធ្វើការនៅក្រសួងការបរទេស ហើយពេលនោះជាពេលដែលខ្ញុំបានយល់ពីខ្លួនកាន់តែច្បាស់ ព្រមទាំងសម្រួចគោលដៅបានត្រឹមត្រូវ។
ប្រសិនបើមិនទាន់ចេះស្រលាញ់ខ្លួនឯងទេ ស្នេហានឹងធ្វើឲ្យយើងខ្វាក់ភ្នែក ជាមនុស្សអាត្មានិយម និងយកតែចិត្តខ្លួនឯង គ្មានហេតុផល និងចំណាយពេលច្រើនធ្វើរឿងគ្មានបានការ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026
ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រងអាយុជីវិត ដល់សិល្បករខ្មែរ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 02/09/2026
ដោយមើលឃើញពីតម្លៃនៃការលះបង់របស់សិល្បករខ្មែរ ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបន្ថែមការការពារផ្នែកសុវត្ថិភាពបន្តដល់អ្នកថែរក្សា និងបណ្ដុះបណ្ដាលវប្បធម៌ទាំងនោះ
សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់
ព័ត៌មាន, ព័ត៌មានប្លែកៗ, ព្រឹត្តិការណ៍
• 02/09/2026
ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ
ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 02/09/2026
កញ្ញា កែវ ទិត្យផល្លី ដែលជាតារាចម្រៀងវ័យក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និងជាសិស្សប្រឡងបាក់ឌុបឆ្នាំ ២០២៦ បានទៅស្ដាប់ មើលការប្រកាសលទ្ធផលនៅព្រឹកនេះ ដោយតារាវ័យ ១៨ ឆ្នាំរូបនេះទទួលបានបាន
ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 01/09/2026
ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨
បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 31/08/2026
តារាសម្ដែងប្រុស លឹម ជាឡាយ បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ២០ ឆ្នាំហើយ ដោយមានទាំងស្នាដៃថ្មីចាស់ច្រើន ហើយក៏ជាតារាមានបទពិសោធន៍ក្នុង
ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 31/08/2026
កៀកថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុបមែនទែនហើយ ដែលនេះជាការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនថ្ងៃមកហើយ
វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 31/08/2026
ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង
ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុតលើលោក Khaby Lame ថានឹងមកលេងប្រទេសកម្ពុជាឆាប់ៗនេះ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 31/08/2026
Khaby Lame ដែលគ្រប់គ្នាស្គាល់ថាជាតារា TikTok ល្បីបំផុតលើលោក បានជួបជាមួយព្រះនាង នរោត្តម ចេណ្ណា នៅសហរដ្ឋអាមេរិក ហើយគេថែមទាំងអះអាងទៀតថានឹង
រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤
ព័ត៌មាន, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 28/08/2026
នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា
មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 28/08/2026
មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ស្ថាបត្យកម្មសកល
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
មេនាំរឿង
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
អូនខ្លាច
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
កម្សាន្តខ្លីៗ
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
រឿងពិត
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
តាមចិត្ត MoMo
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
វនយាត្រា
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កាឡៃម៉ូដ
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
ចង់ដឹងរឿងគេ
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ប្រអប់បៃតង
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
Studio 11
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
អផ្សុក
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
ពិតអត់
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
កញ្ញា កែវ ទិត្យផល្លី ដែលជាតារាចម្រៀងវ័យក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និងជាសិស្សប្រឡងបាក់ឌុបឆ្នាំ ២០២៦ បានទៅស្ដាប់ មើលការប្រកាស...

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់...

តារាសម្ដែងប្រុស លឹម ជាឡាយ បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ២០ ឆ្នាំហើយ ដោយមានទាំងស្នាដៃថ្មីចាស់ច្រើន ហើយក៏ជាតារាមានបទពិសោ...

កៀកថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុបមែនទែនហើយ ដែលនេះជាការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនថ្ងៃ...

Khaby Lame ដែលគ្រប់គ្នាស្គាល់ថាជាតារា TikTok ល្បីបំផុតលើលោក បានជួបជាមួយព្រះនាង នរោត្តម ចេណ្ណា នៅសហរដ្ឋអាមេរិក ហើយគេថែមទាំងអះអាង...

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលស...

រឿង «ជាតិជាមនុស្សា» របស់អ្នកដឹកនាំ លី ប៉ូឡែន បានជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ ដែលត្រូវបានទស្សនាវដ្ដី Variety ថា ខ្សែភាពយន្តដំបូងរប...

តារាស្រីវ័យក្មេងរបស់ចិន Yang Chaoyue ដែលមកកម្ពុជាក្នុងកម្មវិធី មហោស្រពភាពយន្តអាស៊ីកម្ពុជាលើកទី៤ ដែលទើបបញ្ចប់ថ្មីៗនេះ ហើយនាងក៏ទ...

កាលពីជាង ១ សប្ដាហ៍មុន ព្រះនាង នរោត្តម ជេនណា បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងបានទៅកាន់ទីក្រុងឡុងប៊ិច ហើយលោក Rex Richardson បានទទួល...
កម្មវិធីពិសេសរបស់ AMS INFOTAINMENT





















ព័ត៌មានសង្ខេប








ព័ត៌មានផ្សេងៗទៀត
មើលទាំងអស់ ➧

































