ទទួលបានការបោះឆ្នោត ១៣០០០ សំឡេង តារាស្រី Wang Churan ជារឿយៗត្រូវបានគេហៅថា “ប្អូនស្រីទេពអប្សរជំនាន់ថ្មី” ដោយសារតែនាងមានមុខមាត់ស្រដៀងនឹង Liu Yifei ។ ស្នាដៃដ៏គួរឱ្យកត់សម្គាល់របស់នាងរួមមានការសម្ដែងជាតួ Liu Xiyin ក្នុងរឿង Oh My General, តួអ្នកម្នាង Zhang ក្នុងរឿង Serenade of Peaceful Joy, តួ Liu Miantang ក្នុងរឿង Are You the One និងតួ Ruan Liu Zheng ក្នុងរឿង Have a Crush on You។ រឿងថ្មីៗរបស់នាងដែលត្រៀមចេញនាពេលខាងមុខមានដូចជា៖ Cheng He Ti Tong ដែលសម្ដែងជាមួយ Cheng Lei និង Hidden Shadow សម្ដែងជាមួយ Li Hongyi។
ទទួលបានការបោះឆ្នោត ២៤០០០ សំឡេង Sun Qian ត្រូវបានកោតសរសើរចំពោះលក្ខណៈពិសេស និងជំនាញសម្ដែងរបស់នាង ដែលជារឿយៗត្រូវបានគេប្រៀបធៀបទៅនឹងតារាសម្ដែងកូរ៉េខាងត្បូង Jun Ji-hyun ។ ការសម្តែងរបស់នាងបានបង្ហាញពីសក្ដានុពលសម្រាប់ការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យភាពយន្ត។
៥. Meng Ziyi
ទទួលបានការបោះឆ្នោត ៣៦០០០ សំឡេង Meng Ziyi ត្រូវបានគេស្គាល់សម្រាប់ការសម្ដែងក្នុងរឿងភាគបែបបុរាណនិងប្រវត្តិសាស្រ្តជាច្រើន ជាពិសេសការសម្ដែងក្នុងរឿង Blossom ធ្វើឱ្យប្រជាប្រិយភាពរបស់នាងកាន់តែផ្ទុះឡើង ហើយបច្ចុប្បន្ននាងកំពុងថតរឿង Beautiful Lantern Festival។ ស្នាដៃត្រៀមចេញផ្សាយនាពេលខាងមុខរបស់នាងរួមមានរឿង Blossoms of Power ដែលចាប់ដៃគូជាមួយតារាប្រុស He Yu និងរឿង San Xian Lun Hui ចាប់ដៃគូជាមួយ Wang Hongyi ដែលទើបបញ្ចប់ការថតនៅប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ។
៤. Zhang Jingyi
ជាមួយនឹងការបោះឆ្នោត ៤៣០០០ សំឡេង តារាស្រី Zhang Jingyi ត្រូវបានអ្នកគាំទ្រកោតសរសើរចំពោះសម្រស់បែបធម្មជាតិ និងសមត្ថភាពសម្ដែងរបស់នាង។ ក្នុងនាមជាតារាលេចធ្លោម្នាក់ប្រចាំក្រុមហ៊ុន Dongshen Future នាងបានសម្ដែងទាំងភាពយន្តខ្នាតធំ និងរឿងភាគទូរទស្សន៍។ ស្នាដៃគួរឱ្យកត់សម្គាល់របស់នាងរួមមានខ្សែភាពយន្ត Love Will Tear Us Apart, រឿងភាគ Lighter and Princess និងរឿងភាគ Blossoms in Adversity ។ សម្រាប់ស្នាដៃត្រៀមចេញផ្សាយនាពេលខាងមុខរួមមានរឿង Zang Hai Zhuan ដែលចាប់ដៃគូជាមួយតារាប្រុស Xiao Zhan និងរឿង Chasing Dreams ចាប់ដៃគូជាមួយ Chen Zheyuan។
៣. Zhou Ye
ទទួលបានការបោះឆ្នោត ៨១០០០ សំឡេង Zhou Ye ដែលជាកូនសិស្សរបស់ Li Bingbing បានទទួលប្រជាប្រិយភាពទាំងក្នុងខ្សែភាពយន្ត និងរឿងភាគ web series។ ស្នាដៃរបស់នាងរួមមានរឿង Yesterday Once More ដែលសម្ដែងជាមួយ Chen Feiyu និងការសម្ដែងជាតួរងក្នុងភាពយន្ត No More Bets ។ នាងក៏ត្រូវបានគេស្គាល់តាមរយៈរឿងភាគជាច្រើនដូចជា Scent of Time, Everyone Loves Me, និង Love Me Love My Voice។
២. Zhang Ruonan
ទទួលបានការបោះឆ្នោត ៨៦០០០ សំឡេង Zhang Ruonan ត្រូវបានកោតសរសើរសម្រាប់រូបសម្រស់ និងការសម្តែងយ៉ាងចូលតួរបស់នាងនៅក្នុងឈុតកម្សត់ៗ។ រឿងភាគថ្មីរបស់នាង The First Frost ដែលសម្ដែងជាមួយ Bai Jingting បានទទួលការគាំទ្រយ៉ាងខ្លាំងក្លា ខណៈស្នាដៃមុនៗរួមមាន My Love, A Date with the Future, Cry Me a Sad River និង My Boss។
១. Tian Xiwei
Tian Xiwei ទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងបញ្ជីនេះ ពោលគឺរហូតដល់ ៩៤០០០ សំឡេង ខណៈទទួលបានការកោតសរសើរសម្រាប់រូបសម្រស់ដ៏គួរឱ្យស្រលាញ់ និងជំនាញសម្ដែងគួរឱ្យសរសើរ។ នាងទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគបុរាណ New Life Begins ដែលត្រូវបានចាត់ទុកថាជាស្នាដៃដ៏ល្អបំផុតរបស់នាងរហូតមកដល់បច្ចុប្បន្ន។ ស្នាដៃគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមានរឿង Romance on the Farm ដែលសម្ដែងជាមួយ Zeng Shunxi ។ ថ្វីត្បិតតែមានភាពរកាំរកូសខ្លះៗសម្រាប់រឿង Guardians of the Dafeng ដែលនាងសម្ដែងជាមួយ Dylan Wang ក៏ដោយ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែរឹងមាំដដែល។ បច្ចុប្បន្ន អ្នកគាំទ្ររបស់នាងកំពុងរង់ចាំយ៉ាងអន្ទះសាសម្រាប់រឿងភាគ Moonlit Reunion ដែលនាងសម្ដែងជាមួយ Xu Kai ៕