វត្តមានរបស់ Carmen នៅក្នុងវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង គឺជាវត្តមានបែបប្រវត្តិសាស្ត្រ ព្រោះតារាស្រីវ័យ ១៩ឆ្នាំរូបនេះ គឺជាជនជាតិឥណ្ឌូនេស៊ីទី ១ ដែលបានក្លាយជាតារាខេប៉ុបក្រោមផលិតកម្ម SM។ នៅពេលដែលបង្ហាញសមត្ថភាពជាលើកដំបូង នាងបានជ្រើសរើសច្រៀងបទ Best Part មុននឹងគណៈកម្មការសម្រេចជ្រើសរើសធ្វើជាតារាហ្វឹកហាត់នៅក្នុងឆ្នាំ ២០២២។ ក្រៅពីច្រៀង និងរាំ Carmen ក៏មានសមត្ថភាពក្នុងការលេងព្យាណូផងដែរ។
Yuha ឬមានឈ្មោះពេញថា Yu Ha-ram បានកើតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៧ ក្នុងខេត្ត Gangwon-do ប្រទេសកូរ៉េខាងត្បូង។ តារាស្រីដែលមានឈ្មោះហៅក្រៅថា First Love Girl រូបនេះ ក៏ជាសមាជិកមួយរូបទៀតដែលចេះលេងព្យាណូផងដែរ។
ដំណើរដើមទងនៃការចូលហ្វឹកហាត់ជាតារាខេប៉ុបរបស់ Yuha បានចាប់ផ្ដើមនៅពេលដែលបុគ្គលិករបស់ SM ម្នាក់ បានប្រទះឃើញនាងនៅពីមុខសាលាតែម្ដង ហើយនៅពេលបង្ហាញសមត្ថភាព នាងបានជ្រើសរើសច្រៀងបទ Love is an Open Door ពីរឿង Frozen។
STELLA
Kim Da-hyun ឬ STELLA ដើមកំណើតជាជនជាតិកូរ៉េកាត់កាណដា និងបានកើតនៅក្នុងប្រទេសកាណាដា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៧។ មានឈ្មោះហៅក្រៅថា Pink Princess តារាស្រីរូបនេះមានទេពកោសល្យក្នុងវិស័យសិល្បៈតាំងតែពីក្មេង ដោយនាងអាចលេងឧបករណ៍តន្រ្តីជាច្រើន រួមមានហ្គីតា ហ្គីតាបាស និងស្គរ ហើយថែមទាំងមានតួនាទីជាសមាជិកក្រុម Jazz របស់សាលាទៀតផង។
បន្ថែមពីវិស័យតន្ត្រី STELLA ក៏ចូលចិត្តលេងកីឡាផងដែរ ដោយនាងជាសមាជិកម្នាក់របស់ក្លិបជិះស្គីទឹកកក។ នៅពេលតេស្តសមត្ថភាពដើម្បីប្រកួតចូលជាតារាហ្វឹកហាត់ STELLA បានច្រៀងបទ Like A Dream។
Noh Yu-na ឬមានឈ្មោះក្នុងវិស័យសិល្បៈថា A-na ជាតារាកើតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៨ ដែលមកពីខេត្ត Gyeonggi-do។ ឈ្មោះថា A-na នេះ មានបង្កប់អត្ថន័យថា I am an A in everything ឬប្រែថា ខ្ញុំគឺជាមនុស្សកម្រិត A នៅគ្រប់ផ្នែកទាំងអស់។
ធ្លាប់ប្រឡូកការងារក្នុងវិស័យដើរម៉ូដតាំងតែពីក្មេង Ian ឬ Jeong Lee-an បានចូលហ្វឹកហាត់នៅក្នុងផលិត SM បានប្រមាណ ៣ ទៅ៤ឆ្នាំ រួចហើយ ថែមទាំងបានលេចវត្តមាននៅក្នុងវីដេអូគម្រប់ខួប ៣០ ឆ្នាំរបស់ SM Entertainment “The Future” ទៀតផង។ Ian បានកើតនៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ដោយនាងបានច្រៀងបទ Let It Go ពីរឿង Frozen នៅក្នុងវគ្គជម្រុះ។