បុរសកំពូលជំនាញសមាជិកនៃ GOT 7 ដែលអ្នកគាំទ្រតែងស្គាល់ក្នុងនាមជា អ្នកចម្រៀង rapper អ្នកតែងចម្រៀង និងអ្នកច្នៃម៉ូដសម្លៀកបំពាក់ តែប្រហែលមិនសូវមានអ្នកដឹងថា Jackson Wang ធ្លាប់ប្រឡូកក្នុងវិស័យកីឡានោះទេ។
មិនត្រឹមតែធំធាត់ក្នុងគ្រួសារដែលមានឳពុកម្ដាយជា អត្តពលិកនោះទេ Jackson Wang ក៏ជាអ្នកកីឡាគុនដាវ Sabre Fencer លំដាប់អូឡាំពិកផងដែរ។ ក្នុងនាមជាអ្នកកីឡាជម្រើសជាតិរបស់ហុងកុង លោកធ្លាប់បានទទួលជ័យជម្នះនិងនាំយកពានរង្វាន់មកឱ្យក្រុមជាច្រើនដង រួមទាំងចំណាត់ថ្នាក់លេខ ១ នៅ Asian Junior and Cadet Fencing Championship ឆ្នាំ ២០១១ផងដែរ។ លោកក៏ធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិកយុវជន និងទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យ Stanford សម្រាប់កីឡា Fencing ប៉ុន្តែ Jackson Wang បែរជាបដិសេធនឹងឱកាសមួយនេះ ដើម្បីបន្តអាជីព K-popរបស់លោក។ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះពេលនេះ Jackson Wong បានក្លាយជាសិល្បករលំដាប់ពិភពលោកមួយរូប ដូចដែលយើងស្គាល់សព្វថ្ងៃនេះ។
២. Lee Si-young
សម្រាប់អ្នកដែលធ្លាប់ទស្សនាភាពយន្តភាគរឿង Boys Over Flower របស់កូរ៉េខាងត្បូងប្រហែលជាធ្លាប់ស្គាល់ តារាសម្ដែង Lee Si-young រួចមកហើយ។ ក្រៅពីការងារសម្ដែង តារាស្រីរូបនេះក៏ជាអ្នកប្រដាល់ម្នាក់ដែរ ដោយ Lee Si-young បានចាប់អាម្មណ៍កីឡាប្រភេទនេះនៅពេលដែលនាងហាត់ប្រដាល់ ត្រៀមសម្រាប់ការដើរតួជា អ្នកប្រដាល់ស្រី នៅក្នុងរឿងភាគមួយ។
So Ji-sub ដែលជាតារាសម្ដែងក្នុងរឿង Doctor Lawyer ក៏ធ្លាប់ជាកីឡាករហែលទឹកអាជីពផងដែរ។ តាំងពីកុមារភាពមក លោកបានចូលប្រឡូកក្នុងអាជីពជាកីឡាករហែលទឹក និងបាល់បោះក្នុងទឹក (polo water) ព្រមទាំងធ្លាប់ហ្វឹកហាត់ជាមួយក្រុមហែលទឹកជម្រើសជាតិកូរ៉េទៀតផង។ ក្នុងអំឡុងពេល ១១ឆ្នាំដែលលោកបានហ្វឹកហាត់ លោកក៏ធ្លាប់បានឈ្នះមេដាយសំរឹទ្ធពីការប្រកួតកីឡាជាតិកូរ៉េផងដែរ។
ការចូលប្រឡូកក្នុងវិស័យកម្សាន្តរបស់លោកបានកើតឡើងដោយចៃដន្យ ដោយកាលនោះលោកបានចាប់ផ្ដើមធ្វើជាតារាម៉ូដែលដើម្បីរកប្រាក់ចំណូលទៅបំពេញបំណងរបស់ខ្លួនក្នុងការក្លាយជាកីឡាករហែលទឹក។ លោកមិនដែលគិតស្រមៃសោះឡើយ ថានឹងក្លាយជាតារាល្បី។ តែចុងក្រោយ លោកក៏សម្រេចចិត្តបោះបង់អាជីពអ្នកហែលទឹកចោលដើម្បីបន្តអាជីពជាអ្នកសម្ដែងវិញ ក្រោយពីទទួលបានឱកាសសម្ដែងជាតួអង្គឯកនៅក្នុងរឿង Thousand Years of Love កាលពីឆ្នាំ២០០៣។