Eagle Mountain Sanctuaryគឺជាជាជម្រកទំហំ ៣០ ០០០ ហ្វីតការ៉េរបស់ “ឥន្ទ្រី Bald Eagles ប្រភេទមិនអាចដោះលែងឱ្យមានសេរីភាពបាន” ដែលមានចំនួនតន្រ្ទីច្រើនជាងគេបំផុត គ្រប់គ្រងដោយមូលនិធិ American Eagle Foundation ។ កិច្ចខិតខំរបស់ Dolly Parton ក្នុងការអភិរក្សឥន្ទ្រីនេះ បាននាំមកនូវពានរង្វាន់ Partnership Award ពី U.S. Fish and Wildlife Service ជូនលោកស្រីក្នុងឆ្នាំ ២០០៣។
ជាលទ្ធផល ទឹកប្រាក់បរិច្ចាគនេះបានបង្កើតឱ្យមានមជ្ឈមណ្ឌលវេជ្ជសាស្ត្រ LeConte Medical Center ដែលជាមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជំងឺមហារីកថ្មីក្នុងស្រុក Sevier បើកដំណើរការក្នុងឆ្នាំ ២០១០។ ទន្ទឹមគ្នានឹងមជ្ឈមណ្ឌលសុខភាពស្ត្រី Dolly Parton Center for Women’s Services ផងដែរ។
កម្មវិធីទូរទស្សន៍ Smoky Mountains Rise: A Benefit for the My People Fund ដែលមានគោលបំណងជួយដល់ជនរងគ្រោះកម្រិតខ្លាំងជាងគេនៅទីក្រុង Gatlinburg និង Pigeon Forge បានរៃអង្គាសប្រាក់បានជាង ១៣ លានដុល្លារ ដោយមានវត្តមានសិល្បករជាច្រើនរូបបានចូលរួម។
២០១៦ – មូលនិធិMy People Fund
ដើម្បីបន្តជួយជនរងគ្រោះពីភ្លើងឆេះព្រៃនេះ Dolly Parton បានបង្កើតមូលនិធិ My People Fund ដែលបានផ្តល់ប្រាក់ ១ ០០០ ដុល្លារក្នុង ១ ខែ សម្រាប់រយៈពេល ៦ ខែ ដល់គ្រួសារដែលខូចខាតផ្ទះសម្បែងទាំងស្រុងព្រោះគ្រោះធម្មជាតិ។
បន្ទាប់ពីការចេញផ្សាយអាល់ប៊ុមចម្រៀងកុមារ I Believe in You តារាចម្រៀងចិត្តបុណ្យរូបនេះបានបរិច្ចាគប្រាក់ ១ លានដុល្លារដល់មន្ទីរពេទ្យកុមារ Monroe Carell Jr. Children’s Hospital នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Vanderbilt ដើម្បីជាការអរគុណដល់ក្មួយស្រីរបស់គាត់ដែលធ្លាប់បានទទួលការព្យាបាលជំងឺមហារីកគ្រាប់ឈាមនៅមន្ទីរពេទ្យនេះ។
២០២០ – ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
Parton បានបរិច្ចាគប្រាក់ ១ លានដុល្លារសម្រាប់ការស្រាវជ្រាវវីរុសកូរ៉ូណា នៅសាកលវិទ្យាល័យ Vanderbilt ដែលជួយផ្តល់មូលនិធិដល់ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Moderna។ យោងតាមទិន្នន័យដំបូង វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាព ៩៤.៥ ភាគរយ ប្រឆាំងនឹងជំងឺកូវីដ-១៩។
២០២១ – ការសង្គ្រោះទឹកជំនន់នៅរដ្ឋTennessee
Dolly Parton និងអាជីវកម្មជាច្រើនរបស់លោកស្រីនៅក្នុងតំបន់ Smoky Mountain បានរៃអង្គាសប្រាក់ចំនួន ៧ សែនដុល្លារ ដើម្បីជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅភាគកណ្តាលរដ្ឋ Tennessee។