ដោយការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនហ្គោល The International Series នៅកម្ពុជា យើងមិនត្រឹមតែបង្ហាញដល់ពិភពលោកអំពីសម្រស់នៃប្រទេសជាតិយើងទេ ប៉ុន្តែថែមទាំងបានជំរុញឱ្យយុវជន និងសហគមន៍ក្នុងស្រុកចូលរួមសកម្មជាមួយវិស័យកីឡាផងដែរ។ ព្រឹត្តិការណ៍នេះនឹងក្លាយជាមូលដ្ឋានសំខាន់មួយសម្រាប់ជំរុញវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ចព្រមទាំងបង្ហាញអំពីវប្បធម៌ដ៏ផូរផង់និងសម្បូរបែប ភ្ជាប់ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅដែលកម្ពុជាផ្តល់ជូន។
ដោយមានអ្នកលេងកីឡាវាយកូនហ្គោល ជើងខ្លាំងពី LIV Golf និង Asian Tour មកចូលរួម នោះកម្ពុជានឹងអាចបង្ហាញមុខមាត់នៅលើឆាកអន្តរជាតិ ហើយអ្នកគាំទ្រទូទាំងពិភពលោកនឹងអាចមើលឃើញនូវគុណភាពដ៏អស្ចារ្យនៃទីលាន និងបរិក្ខារវាយកូនហ្គោលដែលកម្ពុជាមាន។»
លោក Rahul Singh នាយកនៃការរៀបចំព្រឹត្តិការណ៍ប្រកួត International Series បានមានប្រសាសន៍ផងដែរថា៖ «ការបូកបញ្ចូលប្រទេសកម្ពុជាចូលទៅក្នុងតារាងកាលវិភាគនៃការប្រកួត គឺជាជំហានដ៏មានសារៈសំខាន់មួយ ខណៈពេលដែលយើងកំពុងបន្តពង្រីកវិសាលភាពនៃកីឡាវាយកូនហ្គោលយើង ទៅកាន់ទស្សនិកជនគោលដៅថ្មីៗ។ តាមរយៈព្រឹត្តិការណ៍នេះ យើងបានផ្ដល់នូវឱកាសក្នុងការជម្រុះរកអ្នកមានថ្វីដៃនៅក្នុងតំបន់ ក៏ដូចជាពង្រឹងវិស័យវាយកូនហ្គោលជាសកល ដោយការអភិវឌ្ឍសមត្ថភាពក្នុងការលេងកីឡាប្រភេទនេះ ឱ្យចាក់ឬសជ្រៅទៅក្នុងទីផ្សារតែម្ដង។
ជាមួយគ្នានេះ លោក Cho Minn Thant, ស្នងការ និងជានាយកប្រតិបត្តនៃក្លឹបវាយកូនហ្គោលប្រចាំតំបន់អាស៊ីបានបន្ថែមថា ៖ «នេះគឺជាថ្ងៃដ៏សំខាន់ សម្រាប់ការប្រកួតជម្រុះក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជា ជាប្រទេសដែលយើងបានភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។»
ក្នុងរយៈពេលបួនរដូវកាលចុងក្រោយនេះ ព្រឹត្តិការណ៍ផ្សេងៗរបស់ The International Series បានផ្ដល់នូវប្រាក់រង្វាន់យ៉ាងខ្ពស់ និងបើកផ្លូវដ៏ច្បាស់លាស់សម្រាប់ការឆ្ពោះទៅ LIV Golf League។
សម្រាប់ព័ត៌មានបន្ថែមអំពី The International Series សូមចូលទៅកាន់គេហទំព័រ www.internationalseries.com។