៣. ឈុតយំរបស់ Kim Soo Hyun៖ តារាសម្ដែងប្រុស Kim Soo Hyun ដែលដើរតួជា Baek Hyun Woo បានសម្ដែងឈុតស្រក់ទឹកភ្នែករហូតដល់ ៤០ ឈុត ឬជាមធ្យមមានឈុតយំប្រហែល ២,៥ ដងក្នុងមួយភាគ ដែលធ្វើឱ្យតួអង្គរបស់គេអាចចាក់មនោសញ្ចេតនាកាន់តែជ្រាលជ្រៅក្នុងចិត្តទស្សនិកជន។
៤. ការលេងម៉ូដរបស់ Kim Ji Won៖ ដើរតួជា Hong Hae In ដែលជាអ្នកលេងម៉ូដនិងម្ចាស់ហាង Queen’s Department Store ទាំងមូល Kim Ji Won បានស្លៀកសម្លៀកបំពាក់សរុបចំនួន ១៦៦ ឈុត ដែលជាមធ្យមមានការផ្លាស់ប្ដូរជាងដប់ឈុតក្នុងមួយភាគ។ នៅក្នុងសេចក្តីប្រកាសរបស់ផលិតកម្ម Kim Ji Won បានចែករំលែកថា៖ “ខ្ញុំបានស្រាវជ្រាវជាច្រើនអំពីការរស់នៅរបស់គ្រួសារ Chaebol (អ្នកមានកំពូលៗនៅកូរ៉េ) និងផ្តោតលើការលេងម៉ូដសម្លៀកបំពាក់ជាពិសេសដើម្បីឱ្យសមជា Hong Hae In ពិតប្រាកដ” ។
៦. ប្រើបច្ចេកវិទ្យា AI បង្កើតឆាក៖ ផ្អែកតាមផលិតករផ្នែករូបភាពនិម្មិតប្រចាំក្រុមហ៊ុន CJ ENM លោក An Hee-soo បានឱ្យដឹងការឈុតឆាកមួយចំនួនក្នុងរឿងនេះដែលអ្នករចនាក្រាហ្វិកមនុស្សពិបាកនឹងធ្វើឱ្យដូចជាពិតៗបានដូចជាឆាកព្រៃមានព្រិលធ្លាក់ ឬរូបភាពទេសភាពអគារខាងក្រៅកញ្ចក់រថយន្តពេលតួអង្គកំពុងបើកបរ សុទ្ធតែត្រូវការប្រើ AI ជាជំនួយ។ បច្ចេកវិទ្យានេះអាចទៅរួចដោយសារតែ CJ ENM ដែលជាក្រុមហ៊ុនមេរបស់ tvN មានស្ទូឌីយោរូបភាពនិម្មិតផ្ទាល់ខ្លួន ដោយស្ទូឌីយោនេះមានឆាកនិម្មិតហៅថា “Virtual Production Stage” ឬ VP Stage ដែលត្រូវបានបំពាក់ដោយអេក្រង់ជាច្រើនរួមទាំងអេក្រង់កោង LED ខ្នាតធំមានអង្កត់ផ្ចិត ២០ ម៉ែត្រ និងកម្ពស់ ៧ ម៉ែត្រ។
ផលិតករ An Hee-soon បានឱ្យដឹងទៀតថាកន្លងមករឿងភាគនិងភាពយន្តជាច្រើនបានប្រើបច្ចេកវិទ្យា Green Screen ដោយឱ្យតួអង្គត្រូវសម្ដែងជាមួយផ្ទៃពណ៌បៃតងរួចទើបបញ្ចូលរូបភាពផ្សេងៗតាមក្រោយ ប៉ុន្តែជាមួយបច្ចេកទេស VP Stage រូបភាពផ្សេងៗនឹងលេចចេញលើផ្ទាំង LED នៅពេលថត ដូច្នេះតួសម្ដែងនឹងងាយស្រួលដាក់អារម្មណ៍ក្នុងការសម្ដែងជាងមុន ហើយការកាត់តក្រោយពេលថតក៏មិនសូវស្មុគស្មាញដូចមុនដែរ។