ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកីឡាជិះទូកក្ដោងនៅកម្ពុជា ក្រុមហ៊ុន Bay of Lights Entertainment និងសហព័ន្ធកីឡាទូកក្តោងកម្ពុជា (CSF) បានអញ្ជើញម្ចាស់ជើងឯកកីឡាជិះទូកក្ដោង Lemmy Teo មកពីប្រទេសសិង្ហបុរី សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃដែលធ្វើឡើងនៅការិយាល័យក្រុមហ៊ុន Bay of Lights ។
Bay of Lights Entertainment និងសហព័ន្ធកីឡាទូកក្តោងកម្ពុជារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទូកក្តោងថ្នាក់ជាតិជាមួយលោកបណ្ឌិត Lemmy Teo
Bay of Lights Entertainment គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ច និងគ្រប់គ្រងទ្រព្យសកម្មឈានមុខគេរបស់កម្ពុជា ដែលជាអ្នកនៅពីក្រោយកន្លែងកម្សាន្តដ៏ពេញនិយមក្នុងខេត្តព្រះសីហនុ Sihanoukville Adventure Club, Nitro Kart Circuit និង Fly Max Reverse Bungee ។ ក្រុមហ៊ុននេះបានដំណើរការកន្លែងកម្សាន្តចម្រុះជាច្រើននៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ក្នុងក្រុងរាម ដែលបានជំរុញកំណើនទេសចរណ៍របស់ខេត្តព្រះសីហនុ តាមរយៈសេវាកម្មពិសេស និងបទពិសោធន៍កម្សាន្តមិនអាចបំភ្លេចបាន។ សម្រាប់ព័ត៌មានលម្អិត និងបន្ថែម សូមចូលទៅកាន់គេហទំព័រ www.bayoflights-entertainment.com