ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា!
កម្មវិធី THE NEXT LEVEL: RAPSTAR តំណាងឱ្យពេលវេលាដ៏សំខាន់មួយសម្រាប់វិស័យតន្ត្រីកម្ពុជា។ ផលិតកម្ម បារមី និង ភ្លើងគប់ ធ្លាប់បាននាំមកនូវកម្មវិធីប្រកួតរ៉េបដំបូងគេនៅកម្ពុជាក្នុងឆ្នាំ ២០២៣ តាមរយៈ ការទិញសិទ្ធិផ្តាច់មុខពីបរទេស ហើយពេលនេះពួកគេបានឈានទៅមុខ ជាមួយនឹងស្នាដៃដ៏ថ្មីស្រឡាងដែលបង្កើតដោយខ្មែរសុទ្ធសាធ ជាកម្មវិធីដែលកសាងឡើងដើម្បីបង្ហាញពីអត្តសញ្ញាណ ស្នាដៃច្នៃប្រឌិត និងមោទនភាពរបស់ខ្មែរ។
យុគសម័យថ្មីនៃវិស័យរ៉េបខ្មែរ
THE NEXT LEVEL: RAPSTAR មិនត្រឹមតែស្វែងរកអ្នករ៉េបដែលពូកែជាងគេនោះទេ តែជាការស្វែងរក កំពូលតារារ៉េបដែលអាចតំណាងឱ្យកម្ពុជានៅលើទីផ្សារសកល។ បេសកកម្មចម្បងរបស់កម្មវិធីគឺស្វែងរក និងលើកកម្ពស់អ្នកមានសមត្ថភាពពិតប្រាកដដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ឆាកអន្តរជាតិ។
បេក្ខជន និងបេក្ខនារីសរុប ៣០ រូបមកពីទូទាំងប្រទេសនឹងចាប់ផ្តើមដំណើររបស់ពួកគេក្នុង វគ្គទី ១ ដោយបង្ហាញសមត្ថភាពប្រលងតាមចង្វាក់ភ្លេង Original ដែលផលិតដោយ ផលិតកម្មបារមី។
“សម្រាប់ខ្ញុំ ការបានចូលរួមដឹកនាំកម្មវិធីដូច THE NEXT LEVEL: RAPSTAR គឺជាមោទនភាពដ៏ធំធេងបំផុត ហើយកាន់តែមានអត្ថន័យ និងពិសេសបន្ទាប់ពីខ្ញុំបានធ្វើការប្រគំតន្ត្រីនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងនាំតន្ត្រីខ្មែរទៅឆាកអន្តរជាតិ។ កម្មវិធីនេះគឺផ្តោតលើការជំរុញយុវជនជំនាន់ក្រោយ ឱ្យបានឡើងទៅកាន់កម្រិតបន្ទាប់។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំដឹងថាកម្ពុជាសម្បូរដោយទេពកោសល្យលំដាប់ពិភពលោក ហើយឥឡូវយើងដល់ពេលដែលត្រូវបង្ហាញគ្រប់គ្នាឱ្យបានឃើញហើយ។
ស្រាបៀរ Tiger (Heineken Group) – ម្ចាស់ឧបត្ថម្ភធំ
“Tiger ជឿជាក់លើសក្តានុពលរបស់ទេពកោសល្យកម្ពុជាជំនាន់ថ្មី។ តាមរយៈកម្មវិធី The Next Level: RapStar យើងមានមោទនភាពក្នុងការបើកទ្វារដើម្បីផ្តល់ឱកាស លើកតម្កើងស្នាដៃច្នៃប្រឌិត និងលើកទឹកចិត្តយ៉ាងពេញទំហឹងដល់ស្មារតីក្លាហានរបស់យុវជនកម្ពុជា។ តន្ត្រីគឺជាកម្លាំងដ៏មានឥទ្ធិពល ហើយ Music Time Is Tiger Time។”
“ក្នុងនាមជាក្រុមហ៊ុន Peace Petroleum Cambodia នៅកម្ពុជា ក្រុមហ៊ុនពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការចូលរួមជួយគាំទ្រកម្មវិធី The Next Level: RapStar។