AMS Infotainmentដើមឆ្នាំនេះ មាស សុខសោភា ជួបទាំងរឿងល្អ និងអាក្រក់ តែល្អច្រើនជាង
តាមរយៈបទសម្ភាសន៍ប្រាប់ AMS កន្លងមកកំពូលតារាចម្រៀងស្រីសំឡេងផ្អែម មាស សុខសោភា បានឲ្យដឹងពីរឿងល្អៗនៅដើមឆ្នាំនេះមានច្រើនយ៉ាង។ ក្នុងនោះតារាស្រីវ័យ ៣៩ ឆ្នាំ ទើបក្លាយជាថៅកែឡេលាបខ្លួន ដែលសម្ពោធកាលពីប៉ុន្មានថ្ងៃមុន កំពុងផ្ទុះខ្លាំងលើទីផ្សារមានទាំងហ្វេន និង មិត្តរួមអាជីពគាំទ្រផលិតផល។
បើទោះជាកំពុងដំណើរការផលិតផលលើទីផ្សាររលូនក៏ពិតមែន តែឆ្នាំនេះដែរ ម្ចាស់បទ “វង្វេងស្នេហ៍” ក៏ប្រទះបញ្ហាធំមួយដែរក្នុងអាជីពសិល្បៈខ្លួន នោះគឺនាងកំពុងមានបញ្ហាបំពង់កធ្ងន់ធ្ងរ (សំឡេង) រហូតមិនដឹងថាអាចនៅបន្តច្រៀងបានទៀត ឬយ៉ាងណានោះទេ ដែលបញ្ហាផ្នែកបំពង់កធ្ងន់ធ្ងរនេះ ធ្វើឲ្យអាជីពចម្រៀងក៏មានការរាំងស្ទះ។ ការប្រកាសឱ្យដឹងពីស្ថានភាពជំងឺនេះ គឺមិនយូរប៉ុន្មានក្រោយពេលនាងប្រាប់ឱ្យដឹងរឿងចប់កុងត្រាជាមួយផលិតកម្ម រាម ហើយងាកមកពង្រឹងផលិតកម្មផ្ទាល់ខ្លួន Camtrax Musicកាលពីចុងខែកុម្ភៈ កន្លងទៅ។
មាស សុខសោភា ទោះបីជួបបញ្ហាសំឡេងក៏នៅតែមានទីផ្សារខ្ពស់ដដែល មិនខនសឺត ច្រៀងតាមរោងមង្គលការធំៗ និងជា BA ផលិតផលឡើយ នាងនៅតែក្ដោបការងារទាំងនោះណែនដដែល។ ជាពិសេសតាំងពីដើមឆ្នាំ២០២៣ នេះ ម្ចាស់បទ “ដោះសា” បានសម្រេចបានជោគជ័យធំមួយទៀត គឺការសម្រកទម្ងន់បាន ១០ គីឡូក្រាមឯណោះ ពោលពីគីឡូដើម ៥៨ មកនៅត្រឹម ៤៨ តែប៉ុណ្ណោះ ហើយការស្លៀកពាក់មានភាពលេចធ្លោជាងមុន បង្ហាញរាងកាន់តែស្វែល ស្បែកភ្លឺថ្លា ស្រស់បំព្រងជាងពីមុន ព្រោះក្លាយជាថៅកែឡេស្រាប់។
ទន្ទឹងនឹងផលិតផលកំពុងបុកចូលទីផ្សារហើយ សោភា ក៏សម្រុកថតប្រម៉ូតផលិតផលខ្លួនឯង ព្រោះថាសម្រស់វ័យក្បែរ ៤០ ឆ្នាំ ឆ្នាំនេះមែន តែបែរជាកាន់តែស្អាតជាងពីមុនខ្លាំង។ រឿងល្អមិនទាន់ចប់ត្រឹមនេះឡើយ កាលពីសប្ដាហ៍មុន កំពូលតារាចម្រៀងពូកែថ្នមសំឡេងរូបនេះក៏ជាម្ចាស់ពាន “សមិទ្ធផលដ៏អស្ចារ្យក្នុងជីវិត” ពី PMA ដែរ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
តារាសម្ដែងអាមេរិក Mckenna Grace បានស្លៀកឈុតរបស់កូនខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់បានបង្ហាញនៅលើ...

Esnault Myline/អេសណុល មីលីន ជាក្មេងស្រីម្នាក់ដែលមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់សោះ តែគ្រាន់តែដាក់ពាក្យចូលប្រ...

ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួ...

នាថ្ងៃ២៣ ខែតុលា ឆ្នាំ ២០២៦ កន្លង ទៅមហោស្រពភាពយន្តខ្លី ចតុមុខ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពីអ្នកជាប់ពាក់ព័...

ប៉ុន្មានថ្ងៃមកនេះ កេរ្តិ៍ឈ្មោះប្រេនសម្លៀកបំពាក់ កូនខ្មែរ ALmée Couture បានរីកសាយភាយកាន់តែល្បីខ្លាំងបន្ថែមទៀត បន្ទាប់ពីតារាស្រីល្បី...

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មក...

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជាបវរកញ្ញាខ្មែរ ទទួលបានការគាំទ្រខ្លាំងក្នុងសង្គម ត្រៀមបង្កើតប្រវត្តិសាស្ត្រ ដែលអ្នកទាំង ២ នឹងតំណាង...

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

តារាចម្រៀងខ្មែរដែល សុវត្ថិ មុនីនាគ ឬ N.John ដែលជាតារាចម្រៀងប្រកបអាជីពនៅអាមេរិក បាននឹងកំពុងកសាងស្នាដៃបន្ថែមទៀត ដើម្បីបង្ហាញឲ្យពី...
កម្មវិធីពិសេសរបស់ AMS INFOTAINMENT





















ព័ត៌មានសង្ខេប








ព័ត៌មានផ្សេងៗទៀត
មើលទាំងអស់ ➧












