តាមរយៈ South China Morning Post ត្រីសមុទ្រដែលធំបំផុតអាចនឹងត្រូវចំណាយប្រាក់ច្រើនជាង ១០០លានយន់ ឬប្រមាណ ១៤លានដុល្លារអាមេរិកក្នុងការចញ្ចឹម និងមើលថែ ស្របពេលដែលត្រីបាឡែនយន្តអាចនឹងត្រូវចំណាយប្រាក់ខ្ទង់លានយន់ ឬបើគិតជាលុយដុល្លារអាមេរិក អាចនឹងមានចំនួនត្រឹមសែនដុល្លារតែប៉ុណ្ណោះ។
បន្ថែមពីទំហំទឹកប្រាក់ដែលមានគម្លាតពីគ្នាច្រើនគួរសម លោក Li Jianping នៃសាកលវិទ្យាល័យ Ocean of China បានឱ្យដឹងថា ត្បិតត្រីបាឡែនពិតដែលរស់នៅដោយធម្មជាតិមានអាយុចន្លោះ ៨០ ទៅ ១៣០ឆ្នាំក៏ពិតមែន តែសម្រាប់ការចញ្ចឹមក្នុងអាងបែបនេះ ពួកវាមិនអាចមានជីវិតលើសពី ៥ឆ្នាំបានទេ។ ព្រឹទ្ធបុរសរូបនេះបានប្រាប់ពីមូលហេតុថា បើទោះបីជា អ្នកមើលថែអាចរក្សាគុណភាពទឹក និងសីតុណ្ហភាពសមស្របក៏ដោយចុះ តែអាងមានទំហំតូចពេកបើប្រៀបធៀបនឹងតម្រូវការរបស់សត្វប្រភេទនេះ។
ដោយសំបុត្រចូលទស្សនាសត្វសមុទ្រនៅទីតាំងខាងលើមានតម្លៃ ២៣០យន់ ឬប្រហែល ៣២ដុល្លារអារមេរិក អតិថិជនជាច្រើនរូបបានខឹងសម្បារនឹងការសម្រេចចិត្តរបស់ Xiaomeisha Sea World ព្រមទាំងមានអ្នកខ្លះទាមទារចង់បានសំណងត្រឡប់មកវិញទៀតផង។