ក្រុមហ៊ុន Apple បានទាក់ទាញការចាប់អារម្មណ៍គ្រប់គ្នាជាថ្មីជាមួយនឹងការបង្ហាញផលិតផលចុងក្រោយរបស់ខ្លួន ដឹកនាំដោយការអាប់ដេតទ្រង់ទ្រាយធំសម្រាប់ iPhone 17 Series ដែលមានម៉ូដែល Air ស្តើងបំផុត ក៏ដូចជា Apple Watch និង AirPods Pro 3 ដែលមានការកែប្រែទាំងស្រុងនៅក្នុងព្រឹត្តិការណ៍ Apple Event នៅថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2025 (ត្រូវនឹងថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2025 ម៉ោង 12:00 រំលងអាធ្រាត ម៉ោងនៅកម្ពុជា)។
របាយការណ៍ទាំងពី Bloomberg និង The Wall Street Journal បានបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះកំពុងសម្លឹងរកមើលការរក្សាអតិថិជនរបស់ខ្លួននៅលើស្មាតហ្វូនដែលជាអ្នកសាងចំណូលធំបំផុតរបស់ខ្លួន បន្ទាប់ពីមានសញ្ញានៃការថយចុះតម្រូវការក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយ Apple កំពុងប្រឈមមុខនឹងភាពឆ្អែតឆ្អន់នៃទីផ្សារស្មាតហ្វូន និងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងបណ្តាប្រទេសដូចជាប្រទេសចិន ដូច្នេះហើយពួកគេសង្ឃឹមថានឹងធ្វើឱ្យអតិថិជនរំភើបជាមួយនឹងទូរស័ព្ទ iPhone ស៊េរីថ្មីដំបូងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងការប៉ះប៉ូវមុខងារ AI ដែលមិនសូវមានប្រសិទ្ធភាពកន្លងមក បើទោះបីជាមានការព្យាយាមបើកដំណើរការមុខងារជាច្រើនក៏ដោយ។
លោក Tim Cook នាយកប្រតិបត្តិ Apple បាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សព្វផ្សាយនេះថា “iPhone Air គឺជាអ្នកផ្លាស់ប្តូរហ្គេម” ។
ចំណុចសំខាន់ៗ៖ iPhone 17 Series
ក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្តូរទ្រង់ទ្រាយធំសម្រាប់ត្រកូល iPhone ដោយបង្ហាញម៉ូដែលថ្មីចំនួន 4 រួមមាន៖
ក្រៅពីនេះ Apple ក៏បានប្រកាសត្រៀមបញ្ចេញការអាប់ដេត Software Full Version ទាំង iOS 26 និង watchOS 26 សម្រាប់អ្នកប្រើប្រាស់ទូទៅអាចអាប់ដេតបាននៅសប្តាហ៍ក្រោយ។