Aespa បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២០ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងឆ្នាំទី ៤ នៃអាជីពរបស់ពួកគេ។ ក្នុងនាមជាអ្នកតំណាងក្រុមខេប៉ុបជំនាន់ទី ៤ របស់ SM, Aespa ត្រូវបានបង្កើតឡើងដោយស្ថាបនិកក្រុមហ៊ុន Lee Soo Man។ ប៉ុន្តែនៅពេលដែលក្រុមអ្នកដឹកនាំបច្ចុប្បន្នរបស់ SM ដែលដឹកនាំដោយ CEO Lee Sung Soo មានជម្លោះជាមួយអតីត CEO Lee Soo Man សកម្មភាពរបស់សិល្បករ SM ក៏ត្រូវជាប់គាំង ហើយឈ្មោះ aespa ត្រូវបានគេលើកឡើងថាជាសិល្បករដែលរងទុក្ខច្រើនបំផុត។
នាយកប្រតិបត្តិបច្ចុប្បន្នរបស់ SM បានបញ្ជាក់ថា Lee Soo Man កំពុងប្រើប្រាស់ aespa ជាមធ្យោបាយដើម្បីធ្វើអាជីវកម្មខុសច្បាប់។ តាមរយៈវីដេអូ Lee Sung Soo បានចោទប្រកាន់ Lee Soo Man ដោយផ្ទាល់ពីបទឧក្រិដ្ឋជាច្រើនចាប់ពីការបន្លំពន្ធរហូតដល់ពន្យារការត្រលប់មកវិញរបស់ aespa។
ជាពិសេស លោក Lee បាននិយាយថា “ការចេញអាល់ប៊ុមថ្មីរបស់ aespa គ្រោងនឹងចេញនៅកំឡុងថ្ងៃទី ២០ ខែកុម្ភៈ ហើយការប្រគំតន្ត្រីលើកដំបូងរបស់ក្រុមនេះក៏នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះផងដែរ បន្ទាប់ពីប្រហែលមួយសប្តាហ៍ក្រោយ។ ទោះជាយ៉ាងណា មូលហេតុពិតប្រាកដដែលការត្រលប់មកវិញរបស់ aespa ត្រូវបានពន្យារពេលគឺដោយសារតែបទចម្រៀងដែលស្នើសុំដោយ Lee Soo Man មិនស័ក្តិសមសម្រាប់ក្រុម”។
យោងតាម CEO Lee Sung Soo, aespa មិនមែនជាជនរងគ្រោះតែម្នាក់នោះទេ។ Lee Soo Man បានស្នើសុំបញ្ចូលសារទាក់ទងនឹង បរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំងពាក្យមួយអំពីការគ្រប់គ្រងអាជីវកម្មក្នុងបទចម្រៀងរបស់សិល្បករ SM មួយចំនួនដូចជា NCT 127 និង GOT the beat ។
នាយកប្រតិបត្តិ SM បានចែករំលែកថានៅពីក្រោយសារនៃការដាំដើមឈើ ក៏ដូចជាការអំពាវនាវឱ្យអភិវឌ្ឍទីផ្សារថ្មី និងការផ្លាស់ប្តូរវប្បធម៌ គឺ Lee Soo Man មានបំណងចង់ជំរុញអាជីវកម្មកាស៊ីណូ និងអាជីវកម្មអចលនទ្រព្យដែលមិនត្រឹមត្រូវ។
ដោយមើលឃើញពីទិសដៅមិនសមហេតុផលរបស់ Lee Soo Man បុគ្គលិក និងសហ CEO ទាំងអស់បានសម្រេចចិត្តថាការចេញផ្សាយបទចម្រៀងបែបនេះគួរតែត្រូវបានលុបចោលសម្រាប់ជាប្រយោជន៍ដល់ aespa ។ នោះក៏ជាហេតុផលដែលធ្វើឱ្យការវិលវិញរបស់ក្រុមមិនអាចទៅតាមការគ្រោងទុក។
ការប្រកួតប្រជែងយ៉ាងខ្លាំងរបស់ក្រុមចម្រៀងស្រី Gen 4