ទន្ទឹមនឹងនោះ ភាពយន្តឯកសារថ្មីរបស់ Jungkook ក៏ធ្វើឱ្យប្រព័ន្ធអ៊ីនធឺណិតរង្គោះរង្គើមិនតិចដែរ។ I Am Still ជាភាពយន្តឯកសារពីដំណើរជីវិតរបស់លោក ៨ខែដែលផលិតអាល់ប៊ុម Golden (2023)។ គ្រាន់តែវីដេអូប្រកាសពី ភាពយន្តឯកសារមួយនេះបង្ហោះភា្លម ក៏ទទួលបានការទស្សនាជាង១.២លានដងរួចទៅហើយ ស្របពេលដែលវីដេអូ trailer ទទួលបានកាទស្សនាជាង ៨សែនដងនៅលើ YouTube។
២. ការចេញអាល់ប៊ុមទោលលើកដំបូង
ការចេញអាល់ប៊ុមទោល “Golden” របស់ Jungkook អ្នកគាំទ្រក៏មិនធ្វើឱ្យ Idol របស់ខ្លួនខកបំណងនោះទេ។ បើយោងតាម Music Report of 2023 របស់ International Federation of the Phonographic Industry អាល់ប៊ុម Golden ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លារហូតក្លាយជាអាល់ប៊ុមលក់ដាច់បំផុតលំដាប់ទី ៧ប្រចាំឆ្នាំ។ ត្បិតអី អាល់ប៊ុមទោលដំបូងរបស់ Jungkook បានចេញលក់ចុងខែវិច្ឆិកាក៏ពិតមែន តែមិនដល់២ខែផង Golden បានលក់ចេញសរុប ២.៧លានបន្ទះរួចទៅហើយ។
គួរបញ្ជាក់ផងដែរថា អាល់ប៊ុម Golden មានបទចម្រៀងចម្រុះបែបដូចជា pop និង R&B សរុប ១១បទ។ បន្ថែមពីនេះ Jungkok ក៏បានរួមការងារជាមួយសិល្បករល្បីៗជាច្រើនរូប ដូចជា Jack Harlow, Major Lazer, Latto និង DJ Snake ផងដែរ។
ថ្វីបើជាសមាជិកដែលមានអាយុតិចជាងគេក៏ពិតមែន តែ Jungkook បានបង្កើតប្រវត្តិសាស្រ្តមួយកាលពីថ្ងៃទី២0 ខែកក្កដា ឆ្នាំ២០២២ ដោយលោកបានក្លាយទៅជាតារាកូរ៉េដំបូងគេដែលឡើងសម្ដែងនៅក្នុងកម្មវិធីបើករបស់ FIFA WORLD CUP នាប្រទេសកាតា។
លោកបានច្រៀងបទេ Dreamers ផលិតដោយ RedOne ជាមួយនឹងតារាប្រចាំប្រទេសកាតា លោក Fahad Al Kubaisi។ មិនអាចប្រកែកបាន វីដេអូការសម្ដែងនោះបានក្លាយទៅជា មួយក្នុងចំណោមវីដេអូទាំង ១០ដែលមានអ្នកទស្សនាច្រើនបំផុតនៅលើ Channel Youtube របស់ FIFA ដោយមានអ្នកទស្សនារហូតដល់ទៅ ៥១លានដង។