AMS ជឿជាក់ថា ទស្សនិកជនកម្ពុជាភាគច្រើនប្រាកដជាបានស្គាល់ ឬធ្លាប់ទស្សនារឿង Boys Over Flowers ឬនិយមហៅថា F4 រួចមកហើយ។ Boys Over Flowers ឬ F4 ជាភាពយន្ដភាគដែលផ្អែកលើប្រលោមលោករូបភាពរបស់ជប៉ុន ដែលទស្សនិកជនមិនគួររំលង។
Boys Over Flowers ជារឿងដែលរៀបរាប់ពីដំណើរជីវិតក្មេងស្រីធម្មតាម្នាក់ឈ្មោះ Jan Di ដែលធំធាត់ក្នុងគ្រួសារដែលមានជីវភាពកណ្ដាល។ ថ្ងៃមួយ នៅពេលដែលនាងទៅដើរលេងនៅវិទ្យាល័យ Shinhwa ដែលជាសាលាដ៏ល្បីល្បាញសម្រាប់កូនអ្នកមាន នាងបានជួយសង្គ្រោះជីវិតសិស្សម្នាក់ដែលព្យាយាយធ្វើអត្តឃាត ក្រោយពីទទួលបានការគំរាមគំហែងឥតឈប់ឈរ។ តាមរយៈនេះ Jan Di បានទទួលការកោតសរសើរ និងទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាល័យមួយនេះ។
ទន្ទឹមគ្នានឹងឱកាសដ៏ល្អមួយនេះ នាងក៏បានជួបជាមួយនឹងយុវជនមួយក្រុមឈ្មោះ F4 ដែលមាន Gu Jun Pyo ជាមេក្រុម និងជាអ្នកស្នងមរតកពីក្រុមហ៊ុន Shinhwa Group, Yoon Ji Hoo ដែលជាចៅរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង, So Yi Jung ដែលមានគ្រួសារជាម្ចាស់សារមន្ទីសិល្បៈដែលធំបំផុតក្នុងប្រទេសកូរ៉េខាងត្បូង, និង Song Woo Bin ដែលមានគ្រួសារជាម្ចាស់ក្រុមហ៊ុនសំណង់ដ៏ធំបំផុតប្រចាំប្រទេសកូរ៉ាខាងត្បូង។ មិនយូរប៉ុន្មាន Jan Di ក៏បានលង់ស្រឡាញ់ជាមួយនឹងសមាជិកនៃក្រុម F4 តែខណៈនេះ Gu Jun Pyo កំពុងតែព្យាយាមហាមឃាត់ចិត្តពីការលង់ស្រឡាញ់នាង។
អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ Boys Over Flowers នៅតែជាភាពយន្ដដែលនៅជាប់ក្នុងចិត្តរបស់ទស្សនិកជនតាមរយៈភាពកំប្លុកកំប្លែង និងរ៉ូមែនទិកនៃសាច់រឿង បើទោះបីជាគុណភាពនៃការផលិតមិនអាចនឹងប្រៀបធៀបនឹងភាពយន្តភាគកូរ៉េបច្ចុប្បន្ននេះក៏ដោយ។
Be My Boyfriend ជាសាច់រឿងនៃទំនាក់ទំនងក្លែងក្លាយរវាង Oh Ji Na និង Lee Seung Min។ Oh Ji Na គឺជានារីដែលមានប្រជាប្រិយភាពប្រចាំសាលា ដោយសារតែសមត្ថភាព និងភាពឡូយឆាយរបស់នាង។ ជាពិសេស នាងក៏ជា trainee ម្នាក់ដែលត្រៀមខ្លនក្លាយជាតារា K-pop មួយរូប។ ក៏ប៉ុន្តែ ដើម្បីឱ្យនាងជោគជ័យកាន់តែខ្លាំង នាងត្រូវការជំនួយពីសិស្សប្អូនម្នាក់ ដែលមានឈ្មោះថា Lee Seung Min ហើយជំនួយនោះ គឺ ការក្លាយជាមិត្តប្រុសរបស់នាង។
Be My Boyfriend ជារឿងបែបកំប្លែងនិងមនោសញ្ចេតនា ដែលដំណើររឿងមិនស្មុគស្មាញពេក តែអនុញ្ញាត្តឱ្យអ្នកទស្សនារំលឹកអនុស្សាវរីយ៍ពីវិទ្យាល័យរបស់ខ្លួន។
៤. Heirs
សាច់រឿង Heirs ជារ៉ាវរាវរបស់ Kim Tan ដែលមនុស្សគ្រប់គ្នាតែងតែស្រមៃចង់បានជីវិតដូចជាគេ ព្រោះគេជាអ្នកស្នងតំណែងប្រចាំគ្រួសារ។ ផ្ទុយទៅវិញ ជីវិតគេមិនស្រស់ស្អាតដូចនេះទេ។ ដើម្បីតែចង់បានតំណែងនេះ បងប្រុសរបស់ Kim Tan បានបញ្ជូនគាត់ទៅរស់នៅឯសហរដ្ឋអាមេរិក។ ក្នុងគ្រោះមានលាភ នៅអាមេរិក Kim Tan បានជួប និងលង់ស្រឡាញ់ទៅលើ Cha Eun Sang ដោយនាងជាងកូនរបស់អ្នកបម្រើរបស់លោកឯប្រទេសកូរ៉េ។ ខណៈពេលនោះ ស្រាប់តែគូដណ្ដឹងរបស់ Kim Tan បានមកទទួលលោកឱ្យទៅនៅប្រទេសកូរ៉េវិញ ដែលធ្វើឱ្យលោកត្រូវសម្រេចចិត្តរវាង ស្នេហ៍ពិត និងជីវិតពីមុនរបស់លោក។
មិនខុសពី Boy Over Flowers ទេ រឿង Heir នឹងធ្វើឱ្យទស្សនិកជនជក់ចិត្តពីមួយភាគទៅមួយភាគដោយមិនអាចឈប់បាន។
៥. Extraordinary You
Extraordinary You ជារឿងរបស់សិស្សវិទ្យាល័យម្នាក់ឈ្មោះ Eun Dan Oh ដែលកើតក្នុងគ្រួសារអ្នកមាន តែអកុសលនាងបែរជាមានជំងឺបេះដូងតាំងពីកំណើត។ ពីជីវិតធម្មតាៗ នាងស្រាប់តែសង្កេតឃើញពីភាពខុសប្រក្រតីក្នុងការចង់ចាំរបស់នាង។ ខណៈពេលដែលទូទៅ វាអាចជាការបាត់បង់ការចងចាំ តែការពិតនៅពីក្រោយភាពខុសប្រក្រតីនេះ វាមានអ្វីដែលនឹកស្មានមិនដល់។ ការពិតនោះគឺ នាងមិនមែនជាមនុស្សពិតនោះទេ តែនាងជាតួអង្គតុក្កតាក្នុងគេហទំព័រ Webtoon!
Extraordinary You ជាសាច់រឿងមួយប្លែក ជាមួយការសម្ដែងដ៏ល្អពីតួអង្គនីមួយៗក្នុងការតស៊ូដើម្បីបានជីវិតដែលពួកគេចង់បាន។
៦. Pop Out Boy!
Pop Out Boy! ជាភាពយន្តភាគដែលផ្អែកតាមសាច់រឿងប្រលោមលោករូបភាព ដែលនិយាយពីតួអង្គ Han Sun Nyeo។ នាងជាក្មេងស្រីធម្មតាម្នាក់ ដែលចូលចិត្តអាន comic។ ក៏ប៉ុន្តៃ ស្រាប់តែមានរឿងនឹកស្មានមិនដល់មួយកើតឡើងចំពេះនាង ដោយសុខៗស្រាប់តែតួអង្គ Chun Nam Wook ស្រាប់តែលេចចេញមកពីក្នុង Comic។
ខណៈពេលដែល Han Sun Nyeo ព្យាយាមស្វែងរកមូលហេតុដែល Chun Nam Wook អាចលេចចេញពីសៀវភៅនោះបាន នឹងធ្វើយ៉ាងណាដើម្បីឱ្យគេអាចត្រឡប់ទៅពិភពរបស់គេវិញ។
Chun Nam Wook វិញ លោកមានបេសកកម្មតែមួយប៉ុណោ្ណះ គឺឱ្យ Han Sun Nyeo លង់ស្រឡាញ់គេ។
Pop Out Boy! មានដំណើររឿងដែលងាយយល់ និងអាចរីករាយទៅជាមួយនឹងតួអង្គ។ ទស្សនិកជនអាចទស្សនារឿងនេះចប់ត្រឹមរយៈពេលតែមួយល្ងាចប៉ុណ្ណោះ ដោយរឿងនេះមានរយៈពេល ១៥នាទីក្នុងភាគ និងមានត្រឹម ១0ភាគតែប៉ុណ្ណោះ។