តើមានអ្នកគាំទ្ររឿងភាគកូរ៉េខាងត្បូងណាខ្លះដែលនៅចំណាំផ្លូវនេះបាន? ទីតាំងនេះមានឈ្មោះថា Deoksugung Stonewall Walkway ជាទីកន្លែងដែលបានលេខមុខក្នុងរឿងភាគជាច្រើនរឿង ដូចជា Do Do Sol Sol La La Sol, The Beauty Inside, Do You Like Brahms និង Goblin។ ក្រៅពីសម្រស់ដ៏ស្រស់ស្អាត ផ្លូវដើរដែលមានប្រវែង ១១០០ម៉ែត្រក៏ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែរ ដោយទីនេះជាផ្លូវដើរក្នុងរាជវាំង Deoksugung ដែលជារាជវាំងដ៏ធំមួយក្នុងចំណោមរាជវាំងទាំងប្រាំក្នុងទីក្រុងសេអ៊ូល របស់រាជវង្សក្នុងសម័យចូសុន។
២. Gwanghwamun Square
អ្នកគាំទ្រ របស់ Lee Min-ho នឹងធ្លាប់បានឃើញទីតាំងនេះពីមុនប្រាកដណាស់ ព្រោះទីនេះបានលេចមុខនៅក្នុងរឿង The King: Eternal Monarch ជារឿងដំបូងដែល Lee Min-ho ទទួលថតក្រោយពីបញ្ចប់កាតព្វកិច្ចជានាយទាហាន។ មិនត្រឹមតែប៉ុណ្ណោះ Gwanghwamun Square ក៏កន្លែងដែលរដ្ឋាភិបាលទីក្រុងសេអ៊ូល និងក្រុមប្រឹក្សាភាពយន្តទីក្រុងសេអ៊ូលបានចាត់ទុកជា ១ក្នុងចំណោម១០០ទីតាំងសម្រាប់ភាពយន្ត និងរឿងភាគផងដែរ។ អ្វីដែលធ្វើឱ្យ Gwanghwamun Square ក្លាយជាទីតាំងពិសេសជាងទីតាំងដទៃទៀត នោះក៏ដោយសារតែទីនេះជាធ្លាកណ្ដាលមួយដែលផ្សារភ្ជាប់អាគារទំនើប និងទីតាំងប្រវត្តិសាស្រ្តនៃរាជវាំង Gyeongbokgung បានយ៉ាងល្អឥតខ្ចោះ។ ក្រៅពីរឿង The King: Eternal Monarch ទីនេះក៏ធ្លាប់មានវត្តមាននៅក្នុងរឿង The Devil Judge, Memories of the Alhambra និង The Last Empress ផងដែរ។
ប៉មណាំសាន មានកម្ពស់ ២៣៧ម៉ែត្រស្ថិតនៅពីលើភ្នំណាំសាន។ ជាទីកន្លែងដែលពេញនិយមក្នុងរង្វង់អ្នកទេសចរ ដោយសារតែភាពស្រស់ស្អាតនៃទេសភាពនៃទីក្រុងសេអ៊ូល និងទីក្រុងជុំវិញនោះ។ កន្លែងទេសចរណ៍មួយនេះកាន់តែពេញនិយមបន្ថែមទៀត ក្រោយពីមានវត្តមាននៅក្នុងរឿង True Beauty, Hotel Del Luna និង The Legend of the Blue Sea។
៤. Dongdaemun Design Plaza
Dongdaemun Design Plaza (DDP) ជាទីតាំងដ៏លេចធ្លោមួយ ជាមួយស្ថាបត្យកម្មដ៏ប្លែកភ្នែក។ ហេតុដូចនេះហើយបានជាទីនេះជាកន្លែងដែលល្អបំផុតសម្រាប់ឆាកបិទដ៏រ៉ូមែនទិកនៅក្នុងរឿង Vincenzo ដែលសម្ដែងដោយ Song Joong-ki និង Jeon Yeo-bin។ ក្រៅពី ជាទីតាំងសម្រាប់ថតរឿងល្បីៗដូចជា Record of Youth, Love Alarm និង She was Pretty ទីនេះក៏ជាកន្លែងសម្រាប់រៀបចំកម្មវិធីជាច្រើន ដូចជាការដាក់បង្ហាញម៉ូដ និងពិព័រណ៍ស្នាដៃសិល្បៈជាដើម។
៥. The Hyundai Seoul
Hyundai Seoul ជាផ្សារទំនើបដ៏ពេញនិយមសម្រាប់ប្រជាជនកូរ៉េ ប៉ុន្តែក្រោយពីក្លាយជាទីតាំងសម្រាប់ថតនៅក្នុងរឿង K-drama ផ្សារទំនើបដ៏ធំមួយនេះបានផ្សព្វផ្សាយប្រជាប្រិយភាពរបស់ខ្លួនទៅកាន់លំដាប់ពិភពលោកតែម្ដង។ តួយ៉ាង ផ្សារទំនើបមួយនេះបានលេខមុចក្នុងភាពយន្តភាគរឿង Queen of Tears ក្នុងឈ្មោះជា Queens Department Store ដែលគ្រប់គ្រងដោយតួឯក Hong Hae-in សម្ដែងដោយ Kim Ji-won។ បច្ចុប្បន្នទីនេះក្លាយទៅជាទីតាំងដែល Fan រឿង K-drama ជុំវិញពិភពលោកមិនអាចរំលងបាន ព្រោះក្រៅពីទីនេះជាទីប្រជុំទៅដោយហាងទំនិញប្រណិត និងទំនិញស្ទីលកូរ៉េទេ ទីនេះក៏ជាកន្លែងថតរឿងកូរ៉េល្បីៗផងដែរ។