Crayon Pop ត្រូវបានគេស្គាល់ថាជាតារាចម្រៀងនារីខេប៉ុបមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនឹកស្មានមិនដល់ក្នុងឆ្នាំ ២០១៣ ដោយសារបទចម្រៀង “Bar Bar Bar”។ កំពុងទទួលបានភាពល្បីល្បាញខ្លាំង តែក្រុមហ៊ុន Chrome Entertainment បែរជាមិនអើពើ ឬផ្សព្វផ្សាយក្រុមចម្រៀងមួយនេះឲ្យបានល្អជាងនេះ ធ្វើឲ្យប្រជាប្រិយភាពរបស់ Crayon Pop ធ្លាក់ទៅវិញយ៉ាងឆាប់រហ័ស។ ចុងក្រោយ បានត្រឹមផ្អាកសកម្មភាពលែងបង្ហាញខ្លួនក្នុងវិស័យចម្រៀងខេប៉ុប។
៧.Miss A
Miss A ជាក្រុមចម្រៀងខេប៉ុបនារីដែលមានភាពល្បីល្បាញខ្លាំងផងដែរ។ ដើមហេតុដំបូងនាំឲ្យមានការផ្អាកសកម្មភាពក្រុមគឺក្រោយសមាជិកមិនបន្ដកុងត្រា។ រហូតដល់ឆ្នាំ ២០២០ Fei ដែលជាសមាជិកម្នាក់របស់ Miss A ក៏បានទម្លាយពីរឿងរ៉ាវពីក្រោយ គឺឱកាសការងារមិនស្មើភាពគ្នា។ នាងបានលើកឡើងថា នៅពេលបញ្ចេញមុខដំបូង រូបនាងមិនសូវមានភាពប៉ិនប្រសប់ក្នុងប្រើប្រាស់ភាសា ទើបធ្វើឲ្យនាងខកខានការឡើងកម្មវិធីផ្សេងៗ ខណៈសមាជិកនីមួយទទួលបានការងារតាមរយៈសមត្ថភាពដែលខ្លួនមាន។ បើយោងតាមប្រភពផ្ទៃក្នុង ភាពល្បីល្បាញរបស់ Suzy លេចធ្លោពេក ធ្វើឲ្យផលិតកម្ម JYP ជ្រើសផ្សព្វផ្សាយសកម្មភាពទោលរបស់ Suzy ច្រើនជាងក្រុម។ ភាពល្បីល្បាញរបស់សមាជិក ឡើងខ្ពស់ដាច់គ្នាពេកធ្វើឲ្យមហាជនជឿថា វាជាផ្នែកមួយដែលធ្វើឲ្យក្រុមមួយនេះលែងមានសកម្មភាព។