បើមិនលើកយករឿងយើងអាស្រូវដែល Yang Mi ធ្លាប់មានកន្លងមកទេនោះ បច្ចុប្បន្នអ្នកគាំទ្រច្រើនរិះគន់ តារាស្រីរូបនេះទៅលើសមត្ថភាពសម្ដែង និងការប្រកបការងារដែលខ្វះវិជ្ជាជីវៈរបស់នាង។ ត្បិតសមត្ថភាពនៅមានកម្រិត តារាស្រីវ័យ ៣៨ឆ្នាំរូបនេះនៅតែមិនចង់កែសម្រួលឱ្យរឿង និងកម្មវិធីរបស់នាងមានគុណភាពល្អប្រសើរជាងមុនទេ តែផ្ទុយមកវិញនាងនៅតែបន្តផលិតជារឿយៗដែលនាំឱ្យប៉ះពាល់ដល់គុណភាពនៃការផលិតរបស់គម្រោងទាំងមូលតែម្ដង។
ទន្ទឹមគ្នានឹងការរិះគន់ដែលកើតឡើងក្នុងរយៈពេលយូរឆ្នាំមកហើយ Yang Mi នៅតែមិនគិតត្រឡប់ទៅពង្រឹងសមត្ថភាពរបស់ខ្លួន ដែលធ្វើឱ្យស្នាដៃរបស់នាងទទួលបានបរាជ័យម្ដងហើយម្ដងទៀត និងកាន់តែគ្រោះថ្នាក់សម្រាប់អាជីពរបស់នាង បើ Yang Mi នៅតែបន្តធ្វើបែបនេះ។
៣. Ruby Lin
រូបភាពជាតារាស្រីទន់ភ្លន់របស់ Ruby Lin បានបាត់បង់តាំងតែពីនាងបានអះអាងថា តារាប្រុស Zhou Jie បានចាប់បង្ខំនាងឱ្យថើបខ្លួននៅពេលថតរឿង My Fair Princess មកម្ល៉េះ។ តែក្រោយពីមានជម្លោះពាក្យសម្ដី និងការជជែកវែកញែកនានានៅលើបណ្ដាញអ៊ីនធឺណិតជាបន្តបន្ទាប់ តារាស្រីវ័យ ៤៨ឆ្នាំរូបនេះបានដោះសារថា វាអាចមកពីនាងងាយរងប្រតិកម្មនឹងរឿងនេះពេក។ ទោះជាយ៉ាងណាក៏ដោយ រឿងអាស្រូវនេះបានធ្វើឱ្យ Zhou Jie បាត់បង់អាជីពរបស់ខ្លួន ហើយទស្សនិកជនចាប់ផ្ដើមលែងចូលចិត្ត Ruby Lin ដូចមុនតទៅទៀត។
អ្នកគាំទ្រទាំងនោះ បានព្យាយាមចេញមុខតវ៉ាឱ្យក្រុមការងារដក Huang JunJie ចេញពីរឿងមួយនេះ។ ដោយឡែក ស្របពេលដែលមិត្តបាត់បង់ការងារ Cheng Yi មិនបានចេញមុខនិយាយអ្វីបន្តិចសោះឡើយ។
៦. Liu Yuning
Liu Yu Ning បានក្លាយជាតារាមួយរូបដែលទស្សនិកជនគិតថាលោកទទួលបានឱកាសលើសពីសមត្ថភាព។ ជាញឹកញយតារាប្រុសរូបនេះតែងតែលេចមុខនៅក្នុងភាពយន្តភាគខ្នាតធំជាច្រើន ស្របពេលដែលទស្សនិកជនយល់ឃើញថាបច្ចេកទេសក្នុងការសម្ដែងរបស់លោកនៅមានកម្រិតនៅឡើយ។
លើសពីនេះទៅទៀត លោកតែងតែព្យាយាមទាញចំណាប់អារម្មណ៍អ្នកទស្សនាមកកាន់ខ្លួន តាមការផ្លាស់ប្ដូរបារ៉ូលជាប្រចាំ ដែលវាបានប៉ះពាល់ដល់ក្រុមការងារ និងអ្នកដែលលោកសម្ដែងជាមួយ រហូតដល់តារាស្រីជាច្រើនរូបមិនចង់រួមការងារជាមួយលោក។ ជាក់ស្ដែង មួយរយៈមុននេះ អ្នកគាំទ្ររបស់តារាសម្ដែងស្រី Yang Zi បានចេញមុខមិនគាំទ្រតារាប្រុសរូបនេះ ក្រោយមានព័ត៌មានលេចឮថាពួកគ្នានឹងរួមសម្ដែងជាមួយគ្នាក្នុងរឿងភាគថ្មី៕