តារាសម្ដែង Kim Seon Ho ធ្លាប់ជាប់ពាក់ព័ន្ធរឿងចម្រូងចម្រាសដ៏ធំមួយក្នុងឆ្នាំ ២០២១ បន្ទាប់ពីអតីតមិត្តស្រីរបស់លោកឈ្មោះ Choi បានធ្វើការចោទប្រកាន់លោកជាសាធារណៈ ដោយអះអាងថា លោកបានបង្ហាញអាកប្បកិរិយាមិនសមរម្យ និងបង្ខំឱ្យនាងរំលូតកូន។ ជាលទ្ធផល ការចោទប្រកាន់ទាំងនេះធ្វើឱ្យ Kim Seon Ho ត្រូវបានទម្លាក់ចេញពីការផ្សាយពាណិជ្ជកម្ម ការសម្ភាសន៍ចុងក្រោយសម្រាប់រឿងភាគ Hometown Cha-Cha-Cha, ខ្សែភាពយន្ត Dog Days និង 2 O’Clock Date ក៏ដូចជាកម្មវិធី 1 Night 2 Days ។
ទោះជាយ៉ាងណា របាយការណ៍របស់ Dispatch បានបង្ហាញថា ការអះអាងរបស់ Choi ភាគច្រើនគឺមិនពិតនោះទេ។ តាមរយៈភស្តុតាងដែលផ្តល់ដោយ Kim Seon Ho និងអ្នកស្គាល់គ្នារបស់អតីតមិត្តស្រីរូបនោះ Dispatch បានរាយការណ៍ថាអ្នកទាំងពីរបានយល់ព្រមរំលូតកូន ហើយ Kim Seon Ho បានស្នើសុំរៀបការនៅពេលក្រោយ។ មានការទម្លាយថា លោកបានត្រៀមរៀបការជាមួយនាង ទោះបីក្រោយពេលរំលូតកូនក៏ដោយ ហើយហេតុផលចុងក្រោយនៃការបែកគ្នាគឺដោយសារតែការកុហកឥតឈប់ឈររបស់អតីតមិត្តស្រីរូបនោះ។ ក្រោយការពិតទាំងនេះត្រូវលាតត្រដាង Kim Seon Ho ក៏បានត្រលប់ចូលសិល្បៈវិញយ៉ាងឆាប់រហ័សតាមរយៈខ្សែភាពយន្ត The Childe។
២. តារាសម្ដែង Lee Byung Hun
Lee Byung Hun គឺជាសិល្បករដ៏ល្បីល្បាញម្នាក់ដែលអាចយកឈ្នះរឿងអាស្រូវបានតាមរយៈទេពកោសល្យសម្តែងរបស់លោក។ ត្រលប់ទៅឆ្នាំ ២០១៥ លោកបានប្រឈមនឹងវិបត្តិធំបំផុតក្នុងអាជីព ដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងជីវិតឯកជនរបស់ខ្លួន។ កាលនោះ មានតារាម៉ូដែល និងសមាជិកក្រុមចម្រៀងនារីមួយរូបបានជំរិតទារប្រាក់យ៉ាងច្រើនពីលោក ដោយគំរាមបញ្ចេញវីដេអូឯកជន។ រឿងអាស្រូវនេះធ្វើឱ្យមានភាពរំជើបរំជួលជាពិសេសចាប់តាំងពីលោកបានរៀបការជាមួយតារាសម្ដែង Lee Min Jung និងនៅតែបន្តរហូតដល់បច្ចុប្បន្ន។
នៅក្នុងសវនាការដំបូង តុលាការបានកាត់ទោសស្ត្រីទាំងពីរនាក់ឱ្យជាប់ពន្ធនាគារ ប៉ុន្តែការកាត់ទោសរបស់ពួកគេត្រូវបានព្យួរនៅក្នុងសាលាឧទ្ធរណ៍។ ក្រោយកើតហេតុ Lee Byung Hun បានសម្ដែងការសោកស្ដាយ។ ឥឡូវនេះ រយៈពេលជាច្រើនឆ្នាំក្រោយមក លោកបានបន្តអាជីពដ៏ជោគជ័យឡើងវិញ ដោយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តដូចជា The Fortress, Keys to the Heart និង The Man Standing Next ក៏ដូចជាក្នុងរឿងភាគល្បីៗដូចជា Squid Game និង Mr. Sunshine ជាដើម។
៣. តារាសម្ដែង Park Min Young
នៅក្នុងខែកញ្ញា ឆ្នាំ ២០២២ Park Min Young បានធ្លាក់ចូលក្នុងរឿងចម្រូងចម្រាស បន្ទាប់ពីមានព័ត៌មានបែកធ្លាយអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយ Kang Jong Hyun ដែលជាអ្នករកស៊ីខុសច្បាប់។ ត្រឹមតែពីរថ្ងៃបន្ទាប់ពីមានសេចក្ដីរាយការណ៍ដំបូង ភ្នាក់ងាររបស់នាងបានបញ្ជាក់ថាពួកគេបានបែកបាក់គ្នារួចហើយ។ តែយ៉ាងណា ព័ត៌មាននេះបានប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ Park Min Young ជាពិសេសនៅពេលដែលអតីតគូស្នេហ៍របស់នាងត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទកេងបន្លំថវិកា។ ទោះបីជាបច្ចុប្បន្នស្ថិតនៅក្រៅឃុំក៏ដោយ ប៉ុន្តែលោក Kang ប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំកន្លះសម្រាប់ការរំលោភលើទំនុកចិត្ត និងការសូកប៉ាន់ទាក់ទងនឹងការចុះបញ្ជីរូបិយប័ណ្ណគ្រីបតូ។
Park Min Young បានចេញមុខនិយាយពីបញ្ហាចម្រូងចម្រាសនេះដោយមិនបញ្ឈប់គម្រោងសម្តែងនានារបស់នាងនោះឡើយ។ នៅក្នុងសន្និសីទសារព័ត៌មានសម្រាប់រឿងភាគ Marry My Husband នាងបានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដោយបានចែករំលែកថា៖ “ខ្ញុំចង់ទទួលខុសត្រូវទាំងស្រុង និងសុំទោសដែលធ្វើឲ្យមានការព្រួយបារម្ភ។ ខ្ញុំពិតជាសោកស្តាយចំពោះអ្នកគាំទ្រដែលស្រឡាញ់ខ្ញុំ»។ ជាសំណាងល្អ អារម្មណ៍សាធារណជនបានចាប់ផ្តើមផ្លាស់ប្តូរមកពេញចិត្តនាងវិញបន្ទាប់ពីការចេញផ្សាយរឿង។ ការសម្ដែងដ៏ចូលតួរបស់នាងធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ខ្លាំង និងនាំឱ្យមានការគាំទ្រជាថ្មី។
៤. តារាសម្ដែង Nam Joo Hyuk
Nam Joo Hyuk ប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរអំពីការ bully នៅសាលារៀនក្នុងឆ្នាំ ២០២០។ អតីតមិត្តរួមថ្នាក់ម្នាក់បានអះអាងថា Nam Joo Hyuk បានគំរាមកំហែងគេអស់រយៈពេលប្រាំមួយឆ្នាំ។ ជនជាប់ចោទបានចោទប្រកាន់ថា Nam Joo Hyuk និងគ្នីគ្នាបានវាយដំ និងធ្វើបាបរូបគេម្តងហើយម្តងទៀត ធ្វើឱ្យរូបគេត្រូវមានបញ្ហាផ្លូវចិត្តរហូតដល់បច្ចុប្បន្ន។