តារាស្រី Han So Hee ដែលត្រូវបានចិញ្ចឹមបីបាច់ឱ្យធំធាត់ដោយលោកយាយបង្កើតរបស់នាង។ ម្ដាយរបស់នាងបានយកឈ្មោះរបស់នាងទៅខ្ចីប្រាក់ជាច្រើនពីខាងធនាគារ និងអ្នកចងការផងដែរ។ នាងត្រូវជាប់ជំពាក់បំណុលជាច្រើនតាំងតែពីនៅវ័យក្មេង និងខិតខំប្រឹងធ្វើការដើម្បីសងបំណុលជួសម្ដាយនាង។ តែម្ដាយរបស់នាងនៅតែបន្ដដើរឆបោកប្រាស់ប្រាក់របស់អ្នកដទៃដោយប្រើប្រាស់ឈ្មោះរបស់នាង។ ទន្ទឹមនេះដែរ ដោយសារបំណុលបន្ដមានជាបន្ដបន្ទាប់ ជាលទ្ធផល តារាស្រី Han So Hee ក៏បានប្រកាសថានាងមិនជួយសងប្រាក់ជំនួសម្ដាយនាង ដូច្នេះរូបនាងសុំមិនទទួលខុសត្រូវចំពោះទង្វើរបស់ម្ដាយនាងទៀតឡើយ។
២.Sandara Park
មុនពេលមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃជីវិតរបស់តារាស្រី Sandara Park ពិតជាមិនស្រួលឡើយ នាងត្រូវចេញរកប្រាក់តាំងពីនៅវ័យក្មេង។ នៅក្នុងបទសម្ភាសន៍ជាមួយខាង The Philippine Star តារាស្រីរូបនេះបានចែករំលែកថា ឪពុករបស់នាងជាជនជាតិកូរ៉េតែបានចាកចេញពីគ្រួសារ។ តែឳពុករបស់នាងបានបន្សល់ទុកនូវបំណុលជាច្រើនដល់នាង ដោយលោកបានបន្លំឱ្យនាងចុះហត្ថលេខាលើឯកសារខ្ចីប្រាក់មួយចំនួនធំដែលកាលនោះនាងមិនដែលស្រមៃថាអាចសងបំណុលទាំងអស់នេះបានឡើយ។
៣.Kim HyeSoo
តួស្រីក្នុងរឿង “Juvenile Justice” តារាស្រី Kim Hye Soo បានធ្លាក់ខ្លួនវេទនាយ៉ាងខ្លាំង ដោយសារតែបំណុលរបស់ម្ដាយរបស់នាង។ នាងត្រូវចេញរកប្រាក់ដើម្បីដោះស្រាយបំណុលទាំងនោះ ប៉ុន្ដែបំណុលទាំងការ ទាំងដើមកាន់តែច្រើនឡើងធ្វើឱ្យនាងមិនអាចមានលទ្ធភាពក្នុងការសង។ ក្នុងឆ្នាំ ២០១២ តារាស្រី Hye Soo បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយម្តាយរបស់នាង ប៉ុន្តែនាងបានបន្តដោះស្រាយសងបំណុលមួយចំនួនដែលមិនទាន់សងអស់។ នៅឆ្នាំ ២០១៩ នាងបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវមួយទៀតទាក់ទងនឹងបំណុលម្តាយរបស់នាងដែលមានចំនួនរហូតដល់ជិត ១ លានដុល្លារអាមេរិក។ តែយ៉ាងណាមិញ តុលាការកំពូលបានសម្រេចថា តារាស្រី Kim Hye Soo មិនទទួលខុសត្រូវចំពោះបំណុលរបស់ម្ដាយនាងទេ។