អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន បាននិងកំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok រហូតដល់គម្រោង Superintelligence របស់ Meta ព្រមទាំងកាន់តួនាទីសំខាន់ៗនៅក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេដូចជា OpenAI, Meta, Google និង xAI។
យោងតាមរបាយការណ៍ MacroPolo Global AI Talent Tracker ដោយវិទ្យាស្ថាន Paulson Institute និងត្រូវបានដកស្រង់ដោយសារព័ត៌មាន South China Morning Post បានឱ្យដឹងថា អ្នកស្រាវជ្រាវមានប្រភពមកពីប្រទេសចិន មានចំនួន ៣៨% នៃអ្នកស្រាវជ្រាវ AI កម្រិតកំពូលនៅអាមេរិកក្នុងឆ្នាំ ២០២២ ដែលខ្ពស់ជាងអ្នកស្រាវជ្រាវកើតនៅអាមេរិក (៣៧%)។ ឥទ្ធិពលរបស់ពួកគេច្បាស់លាស់ខ្លាំងនៅ Meta Superintelligence Labs ដែលអ្នកស្រាវជ្រាវ ៧ រូប ក្នុងចំណោម ១១ រូបដំបូង គឺកើតនៅប្រទេសចិន។ ក្នុងចំណោមនោះ មាន ៥ រូបដែលលេចធ្លោជាតួអង្គសំខាន់បំផុត។
Meta បានទាក់ទាញ Zhao ក្នុងឆ្នាំ ២០២៥ ឱ្យចូលរួមបង្កើតក្រុម AI ឆ្លាតវៃ Superintelligence។ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ លោកត្រូវតែងតាំងជាប្រធានអ្នកវិទ្យាសាស្ត្រនៃ Meta Superintelligence Labs។ Mark Zuckerberg បានកោតសរសើរ Zhao ថាជាអ្នកត្រួសត្រាយផ្លូវនូវរបកគំហើញជាច្រើន រួមទាំងគំរូ Scaling ថ្មី។ Zhao ធ្វើការដោយផ្ទាល់ជាមួយ Zuckerberg និង Alexandr Wang ប្រធានផ្នែក AI របស់ Meta។
Yuhuai Wu
មានអាយុ ៣១ ឆ្នាំ Wu កើតនៅ Hangzhou និងបានផ្លាស់ទៅកាណាដាកាលនៅវិទ្យាល័យ។ លោកបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យ New Brunswick និងបណ្ឌិតពីសាកលវិទ្យាល័យ Toronto កក្រោមការណែនាំរបស់លោក Jimmy Ba។