ផ្ដើមដោយរឿងភាគកំពូលប្រជាប្រិយភាព The First Frost ជាភាពយន្តបែបមនោសញ្ចេតនា ដែលអាចទាក់ទាញការគាំទ្រពីទស្សនិកជនពីជុំវិញពិភពលោក។ សាច់រឿងបានដើរតាមខ្សែជីវិតរបស់ Wen Yifan សម្ដែងដោយ Zhang Ruonan ស្រ្តីវ័យក្មេងដួងចិត្តប្រេះស្រាំ ដែលកំពុងតែព្យាយាមព្យាបាលបេះដូងឡើងវិញ មុននឹងបានត្រឡប់ទៅជួបជាមួយនឹងបុរសដែលខ្លួនធ្លាប់លួចស្រឡាញ់តាំងតែពីក្មេង គឺ Sang Yan សម្ដែងដោយ Bai Jingting បុរសដែលមានដួងចិត្តទន់ភ្លន់ តែមានរូបរាងខាងក្រៅដូចជាព្រះរាជបុត្រទឹកកក។
ក្រៅពីការសម្ដែងដ៏ស័ក្តិសមរវាងតួឯកទាំងពីរ The First Frost ក៏ទទួលបានការកោតសរសើរទៅលើសាច់រឿងបែបចាស់ទុំ និងស៊ីជម្រៅ ខណៈរូបភាពក៏មានភាពស្រស់ស្អាតលេចធ្លោផងដែរ។
២. Flourished Peony
Flourished Peony គឺជាជំនួបសាជាថ្មីរវាងដៃគូចាស់ Yang Zi និង Li Xian បន្ទាប់ពីអ្នកទាំងពីរធ្លាប់បានសម្ដែងរួមគ្នានៅក្នុងរឿង Go Go Squid!។ សាច់រឿងបានផ្ដោតទៅលើជីវិតតួអង្គ He Wei Fang សម្ដែងដោយ Yang Zi ជានារីវ័យក្មេងដែលមានភាពរឹងមាំ និងឯករាជ្យខុសពីស្រ្តីដទៃក្នុងសម័យកាលតែមួយ ដោយនាងក្លាហានក្នុងការជម្នះក្រឹត្យក្រមរបស់សង្គមចាស់បុរាណ។
The Prisoner of Beauty គឺជារឿងបែបប្រវត្តិសាស្រ្ត ដែលមានសាច់រឿងកើតឡើងចំកណ្ដាលសង្គ្រាមនៃអំណាច នយោបាយ ភាពស្មោះត្រង់ និងការលួចក្បត់ពីក្រោយខ្នង។ សាច់រឿងបាននាំមុខដោយតួអង្គ Xiaoqiao សម្ដែង Song Zuer ជាអ្នកយុទ្ធសាស្ត្រស្រីដ៏មានឥទ្ធិពល ជាមួយនឹងមេទ័ព Wei Shao សម្ដែងដោយ Liu Yuning។
ក្នុងមួយភាគៗ The Prisoner of Beauty បានច្របាច់បញ្ចូលគ្នានូវភាពស្មុគស្មាញផ្នែកនយោបាយ និងជម្រៅផ្លូវចិត្តរបស់តួអង្គនីមួយៗ រហូតមហាជនបានដាក់រហស្សនាមឱ្យរឿងនេះថា ជា Games of Thrones ប្រចាំប្រទេសចិន។
៤. Love Game in Eastern Fantasy
អ្នកដែលចូលចិត្តរឿងបែបវេទមន្ត អាទិទេព និងទេវតាមិនគួររំលងរឿង Love Game in Eastern Fantasy ទេ ព្រោះរឿងនេះបានក្លាយជារឿងភាគចិនប្រភេទ Fantasy ដែលទទួលបានការពេញនិយមបំផុតនៅលើ Netflix ក្នុងឆ្នាំនេះ តាមរយៈសាច់រឿងបែបកំប្លែង គួរផ្សំនឹងវេទមន្តលើសពីធម្មជាតិ។