AMS Infotainmentបើទៅលេងកំពត កុំភ្លេច៥ កន្លែងនេះ មានទេសភាពស្អាតខ្លាំងណាស់!
នៅសល់មិនដល់កន្លះខែទៀតទេ ពេលវេលានៃឆ្នាំចាស់នឹងកន្លងហួស ហើយជំនួសមកវិញនូវឆ្នាំថ្មី ថ្ងៃថ្មី សម្រាប់ពិភពលោកនេះ ដូច្នេះហើយដើម្បីអបអរសាទរក្នុងឱកាសឆ្នាំថ្មីមកដល់ក្នុងពេលឆាប់ៗនេះ គួរតែត្រៀមដំណើរកម្សាន្តទៅលេងនៅកន្លែងណាហើយ។ ដោយឡែកបើសិនជាលោកអ្នកមានចំណាប់អារម្មណ៍ចង់ទៅលេងនៅក្នុងខេត្តកំពត AMS សូមណែនាំ កន្លែងលំហែកាយទាំង ៥ កន្លែងដែលមានទេសភាពស្អាតប្លែកៗពីគ្នា និងស័ក្ដិសមសម្រាប់ដំណើរកម្សាន្តចុងឆ្នាំនេះ។
១. ស្ទឹងពពកភូមិតង់
សម្រាប់អ្នកដែលចង់បានដំណើរកម្សាន្តបែបផ្សងព្រេងដូចជាបោះតង់នៅកន្លែងដែលមានធម្មជាតិច្រើន កន្លែងមួយនេះស័ក្ដិសមបំផុតសម្រាប់អ្នក«ស្ទឹងពពកភូមិតង់ ឬStueng PorPok Camp Village» មានទីតាំងនៅក្នុងស្រុកស្រែអំបិល ខេត្តកំពត។ នៅទីនេះ លោកអ្នកអាចរីករាយជាមួយធម្មជាតិស្រស់បំព្រង ស្ទឹងពពកនាពេលព្រឹក ទទួលបានបទពិសោធន៍បោះតង់ថ្មីដែលមានការផ្ដល់ជូនកញ្ចប់ស្នាក់នៅបូកជាមួយអាហារពេលល្ងាច និងអាហារពេលព្រឹក ពិសេសព្រមជាមួយនិងបរិយាកាសបែបធម្មជាតិ។ នៅតំបន់ស្ទឹងពពកមានកន្លែងកម្សាន្តជាច្រើនដូចជា ស្ទឹងពពក ទឹកជ្រោះ ដងព្រែក និងទេសភាពជើងភ្នំ។




រូបថត៖ ប្រភពស្ទឹងពពក
ទំនាក់ទំនង៖ 086 900 156
ទីតាំង៖ ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្បែរតំបន់ទស្សនាស្ទឹងពពក
ផែនទី៖ https://goo.gl/maps/n7nrFcsQMXro15YFA
២. ជ្រលងបៃតងវាលពួច
មិនត្រឹមតែជាកន្លែងលំហែកាយដ៏គួរឲ្យទាក់ទាញ «ជ្រលងវាលពួច» ក៏មានហាងកាហ្វេមួយដែលមាន concept គួរឲ្យចាប់អារម្មណ៍ ជាពិសេសនោះគឺវាជាកន្លែងមួយដែលអាចឲ្យអ្នកទេសចរ ចោលភ្នែកទៅមើលជ្រលងធម្មជាតិ និងព្រៃឈើនៅក្បែរនោះដើម្បីបន្ធូរអារម្មណ៍ស្ត្រេសចេញ។ បន្ទាប់ពីបានផឹកកាហ្វេរួចរាល់ហើយអ្នកទេសចរ អាចបន្តសកម្មភាពកម្សាន្តជាច្រើនទៀតដូចជា ថតរូបលេងលើស្ពានយោល លេងទឹកធ្លាក់ជាកាំៗ ទស្សនាទស្សនីយភាពព្រៃឈើនៅក្បែរនោះ បន្ទាប់មកអ្នកទេសចរអាចត្រលប់មករីសតវិញដើម្បីធ្វើការស្រស់ស្រូបអាហារនៅទីនោះ។ សម្រាប់អ្នកទេសចរទាំងឡាយដែលចង់សម្រាកលំហែនៅទីនោះ ជ្រលងវាលពួច ក៏បន្ទប់សម្រាកលំហែជាច្រើនប្រភេទដូចជាតង់វីឡា បន្ទប់ ឬបោះតង់ ដែលការធ្វើបែបនេះ អាចឲ្យលោកអ្នកទទួលបាននូវបទពិសោធន៍លំហែមួយដ៏អស្ចារ្យ។




រូបថត៖ ប្រភពជ្រលងបៃតងវាលពួច
ទំនាក់ទំនង៖ 010 666 105
ទីតាំង៖ ភូមិអណ្ដូងខ្មែរ ខេត្តកំពត (ធ្វើដំណើរប្រហែល ៧ នាទី ពីទីរួមខេត្តកំពត បត់ស្ដាំតាមឃ្លោងទ្វាវត្តវាលពួច)
៣. ស្លឹកចាកបឹងហ្កាឡូ
« ស្លឹកចាកបឹងហ្កាឡូ» គឺជាកន្លែងលំហែកាយ រំសាយស្ត្រេសមួយ មានទីតាំងស្ថិតនៅក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូរ ខេត្តកំពត។ នៅជុំវិញនៃរីសតមួយនេះសម្បូរទៅដោយដើមស្លឹកចាក និងរុក្ខជាតិជាច្រើនដុះត្រៀបត្រាតម្រៀបគ្នា អមជាមួយផ្ទះស្នាក់នៅមានដំបូលស្រួចៗសាងសង់ឡើងពីឈើយ៉ាងប្រណិតនៅក្បែរមាត់ព្រែក។ ចំពោះសកម្មភាពកម្សាន្តអ្នកទេសចរអាចស្នាក់នៅលើបឹងហ្កាឡូដើមឈើ ហើយអង្គុយមើលទេសភាពស្រូបខ្យល់អាកាសយ៉ាងរំភើយ ក្រៅពីនោះអ្នកទេសចរអាចជិះទូកមើលទេសភាពអមមាត់ព្រែក ថតរូបលេងជុំវិញបរិវេណបឹងហ្កាឡូ ញ៉ាំអាហារ ជិះកាយ៉ាក អាំងBBQ បោះតង់ និងហែលទឹកលេងយ៉ាងសប្បាយ។




រូបថត៖ ប្រភពស្លឹកចាកបឹងហ្កាឡូ
ទំនាក់ទំនង៖ 096 218 8359
ផែនទី៖ https://goo.gl/maps/ug1LFLZ6rrABkmhC7
៤. Sabay Beach
បើចង់បានភាពរ៉ូមិនទិចជាមួយគូរស្នេហ៍ ចង់រកកន្លែងសម្រាកលំហែដែលមានភាពស្ងប់ស្ងាត់ អាចអង្គុយស្ទូចត្រីនិយាយគ្នាលេង មើល sunset និង អង្គុយស្ដាប់សំឡេងទឹកហូរតែ ២ នាក់ អាចសាកល្បងទៅលេង រីសតក្បែរមាត់ស្ទឹងមួយកន្លែងនេះបាន។ Sabay Beach – ឆ្នេរសប្បាយចិត្ត គឺជារីសតមួយដែលមានទីតាំងស្ថិតនៅខេត្តកំពត ចំពីមុខរមណីយដ្ឋានភ្នំបូកគោ ដែលខណ្ឌគ្នាដោយស្ទឹងប្រមាណជា ៦.៥ គីឡូម៉ែត្រតែប៉ុណ្ណោះ។ រីសតតូចមួយកន្លែងនេះ មានបន្ទប់សរុបត្រឹមតែ៩ ប៉ុណ្ណោះ ។ គ្រប់បន្ទប់ទាំងអស់ មានទ្រង់ទ្រាយធំទូលាយបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និងកង្ហារ មានបន្ទប់ទឹកប្រើប្រាស់ផ្ទាល់ខ្លួន បង្កប់ទៅដោយទឹកក្ដៅ និងទឹកត្រជាក់។ លក្ខណៈពិសេស៖ មានផ្ទះស្នាក់ដាច់ដោយឡែកពីគ្នា, មានភាពស្ងប់ស្ងាត់ មិនអ៊ូអរ, bar សម្រាប់កម្សាន្តនៅពេលយប់, កន្លែងស្ទូចត្រី, កន្លែងអង្គុយមើលថ្ងៃលិច, ភោជនីយដ្ឋាន( ម្ហូបអាស៊ី និងអឺរ៉ុប), ទេសភាពបៃតងក្បែរមាត់ស្ទឹង ដែលអមដោយដើមតាតៃខៀវស្រងាត់ និងទេសភាពភ្នំបូកគោផុសឡើងចំពីមុខគួរឲ្យចង់គយគន់ជាអនេក។




រូបថត៖ ប្រភព Sabay Beach
ទំនាក់ទំនង៖ 031 417 9304
ទីតាំង៖ ភូមិអណ្ដូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ https://goo.gl/maps/mnfMYgfsj3dNsERo6
៥. Yellow Sun Kampot
« Yellow Sun Kampot» មានចម្ងាយ ៥គីឡូម៉ែត្រពីស្ពានថ្មីកំពត។ សម្រាប់ប្រិយមិត្តដែលចូលចិត្តថតរូបច្រើន បើបានទៅដល់ទីនេះច្បាស់ជាពេញចិត្តតែម្ដង ជាឱកាសល្អនៅក្នុងថ្ងៃសម្រាកចុងឆ្នាំខាងមុខនេះ គួរតែបបួលគូរសង្សារ មិត្តភ័ក្ដិ ឬអ្នកជិតស្និទ្ធ ជិះម៉ូតូទៅលេងខេត្តកំពតឲ្យបានម្ដង ហើយអ្វីដែលពិសេសបើទៅពីរនាក់ គឺគ្រាន់តែជួយចេញលុយគ្នាត្រឹមតែម្នាក់ ១០ដុល្លារក៏អាចគេងក្នុងបន្ទប់បឹងហ្កាឡូជាប់មាត់ព្រែកធម្មជាតិបានដែរ។ ក្រៅពីបន្ទប់គេងស្អាតនៅទីនេះ ក៏មានកន្លែងថតរូបនិងសកម្មភាពកម្សាន្តជាច្រើនដូចជា ញ៉ាំអាហារសមុទ្រឆ្ងាញ់ៗ ថតរូបលេង ផឹកកាហ្វេ ស្រូបខ្យល់បរិសុទ្ធ ជិះទូកលេង និងបានដើរលេងកន្លែងផ្សេងៗដែលមានទីតាំងនៅជិតនោះទៀតផង។ ចំពោះការស្នាក់នៅមានតម្លៃចាប់ ៤ដុល្លារ ដល់៣៥ដុល្លារ អ្នកទេសចរអាចចំណាយពេលវេលាលំហែបែបសាមញ្ញៗយ៉ាងមានក្ដីសុខ៕




រូបថត៖ ប្រភព Yellow Sun Kampot
ទំនាក់ទំនង៖ 010663001/ 0964902711
ផែនទី៖ https://goo.gl/maps/2aH3UZ41fVFe2gfn7
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026
ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
សាស្ត្រាចារ្យសិល្បៈ ប៉ុក សុវណ្ណា ចំណុចពិសេស «ល្ខោននិយាយ» តួអង្គចេះបង្កើតទំនាក់ទំនងជាមួយទស្សនិកជន
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 04/09/2026
មិនបត់បែនវែងឆ្ងាយបែកជាអូរហូរជាស្ទឹង សាស្ត្រាចារ្យសិល្បៈខ្មែរអ្នកគ្រូ ប៉ុក សុវណ្ណា បង្ហាញប្រាប់ពីតម្លៃពិតនៃទម្រង់ល្ខោននិយាយ ថាបើសិនរៀបច
តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 03/09/2026
កញ្ញា Ya gal Terry ដែលមហាជនខ្មែរស្គាល់យ៉ាងច្បាស់ថា ជាម៉ូដែលឲ្យសាប៊ូកក់សក់របស់អ្នកនាង ផន សុផារី អ្នកផលិតមាតិកាខ្មែរ ដែលមានផលិតផលថែរក្សាសម្រស់
អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 03/09/2026
លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចេញរួចរាល់ហើយ ដូចនេះអ្នកដែលដឹងពីនិទ្ទេស និងលំដាប់ពិន្ទុ ក៏អាចកាន់តែងាយស្រួលក្នុង
មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 03/09/2026
អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok
មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 02/09/2026
នៅព្រឹកថ្ងៃ ២ ខែកញ្ញា ឆ្នាំ ២០២៦ នេះក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាពប្រឡងបាក់ឌុប
នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 02/09/2026
ដំណឹងល្អ! អាហារូបករណ៍ជិត ៥ ពាន់កន្លែងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់សិស្សទី១២ លើមុខជំនាញសិក្សាជា
សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 02/09/2026
សិស្សទី១២ ដែលជាប់ និងធ្លាក់បាក់ឌុប អាចដាក់ពាក្យប្រឡងអាហារូបករណ៍ ១០០% សម្រាប់កម្រិតសញ្ញាប័ត្រជាន់ខ្ពស់បច្ចេកទេស (Diploma Level) លើជំនាញឯកទេសចំនួន
បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រងអាយុជីវិត ដល់សិល្បករខ្មែរ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 02/09/2026
ដោយមើលឃើញពីតម្លៃនៃការលះបង់របស់សិល្បករខ្មែរ ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបន្ថែមការការពារផ្នែកសុវត្ថិភាពបន្តដល់អ្នកថែរក្សា និងបណ្ដុះបណ្ដាលវប្បធម៌ទាំងនោះ
សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់
ព័ត៌មាន, ព័ត៌មានប្លែកៗ, ព្រឹត្តិការណ៍
• 02/09/2026
ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ
ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 02/09/2026
កញ្ញា កែវ ទិត្យផល្លី ដែលជាតារាចម្រៀងវ័យក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និងជាសិស្សប្រឡងបាក់ឌុបឆ្នាំ ២០២៦ បានទៅស្ដាប់ មើលការប្រកាសលទ្ធផលនៅព្រឹកនេះ ដោយតារាវ័យ ១៨ ឆ្នាំរូបនេះទទួលបានបាន
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ស្ថាបត្យកម្មសកល
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
មេនាំរឿង
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
អូនខ្លាច
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
កម្សាន្តខ្លីៗ
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
រឿងពិត
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
តាមចិត្ត MoMo
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
វនយាត្រា
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កាឡៃម៉ូដ
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
ចង់ដឹងរឿងគេ
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ប្រអប់បៃតង
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
Studio 11
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
អផ្សុក
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
ពិតអត់
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
កញ្ញា Ya gal Terry ដែលមហាជនខ្មែរស្គាល់យ៉ាងច្បាស់ថា ជាម៉ូដែលឲ្យសាប៊ូកក់សក់របស់អ្នកនាង ផន សុផារី អ្នកផលិតមាតិកាខ្មែរ ដែលមានផលិតផលថ...

នៅព្រឹកថ្ងៃ ២ ខែកញ្ញា ឆ្នាំ ២០២៦ នេះក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាពប្រឡង...

ដោយមើលឃើញពីតម្លៃនៃការលះបង់របស់សិល្បករខ្មែរ ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបន្ថែមការការពារផ្នែកសុវត្ថិ...

កញ្ញា កែវ ទិត្យផល្លី ដែលជាតារាចម្រៀងវ័យក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និងជាសិស្សប្រឡងបាក់ឌុបឆ្នាំ ២០២៦ បានទៅស្ដាប់ មើលការប្រកាស...

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់...

តារាសម្ដែងប្រុស លឹម ជាឡាយ បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ២០ ឆ្នាំហើយ ដោយមានទាំងស្នាដៃថ្មីចាស់ច្រើន ហើយក៏ជាតារាមានបទពិសោ...

កៀកថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុបមែនទែនហើយ ដែលនេះជាការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនថ្ងៃ...

Khaby Lame ដែលគ្រប់គ្នាស្គាល់ថាជាតារា TikTok ល្បីបំផុតលើលោក បានជួបជាមួយព្រះនាង នរោត្តម ចេណ្ណា នៅសហរដ្ឋអាមេរិក ហើយគេថែមទាំងអះអាង...

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលស...
កម្មវិធីពិសេសរបស់ AMS INFOTAINMENT





















ព័ត៌មានសង្ខេប








ព័ត៌មានផ្សេងៗទៀត
មើលទាំងអស់ ➧

































