Bon Appétit, Your Majesty ភាពយន្តមេចុងភៅឆ្លងភព នាំសម្ដែងដោយ Yoona និង Lee Chae Min ទើបតែបានបញ្ចប់ទៅ ជាមួយនឹងប្រជាប្រិយភាពពីទស្សនិកជនមិនតិចរូបទេ ពីជុំវិញពិភពលោក។
មិនខុសពី Bon Appétit, Your Majesty ទេ រឿង Mr. Queen និយាយពីតួអង្គចុងភៅប្រុស Jang Bong Hwan សម្ដែងដោយ Choi Jin Hyuk ដែលឆ្លងពេលវេលា ចូលទៅសណ្ឋិតក្នុងរាងកាយរបស់ម្ចាស់ក្សត្រីសម័យ Joseon។
ស្ថិតនៅក្នុងរាងកាយរបស់ម្ចាស់ក្សត្រី Kim So Yong សម្តែងដោយ Shin Hae Sun តួអង្គ Jang Bong Hwan ត្រូវទៅរស់នៅក្នុងជីវិតថ្មីក្រោមដំបូលព្រះបរមរាជវាំងដែលពេញទៅដោយកលល្បិចនយោបាយ។ យ៉ាងណាមិញ ចំណុចធ្លោនៅក្នុងរឿងនេះ គឺជាការបង្ហាញជំនាញចុងភៅរបស់មនុស្សក្នុងលោកអនាគតទៅកាន់មនុស្សសម័យបុរាណ បន្ថែមដោយស្នេហាផ្អែមល្ហែមរវាងម្ចាស់ក្សត្រី និងព្រះរាជា Cheol Jong សម្តែងដោយ Kim Jung Hyun។
ដ្បិតជាភាពយន្តបែបកំប្លែងក៏ពិតមែន តែ Mr. Queen បានបញ្ចូលនូវរឿងរ៉ាវនយោបាយ និងប្រពៃណី ដែលទស្សនិកជនអាចទទួលបានចំណេះដឹងទាំងមិនដឹងខ្លួន។
២. The First Night With the Duke
ខុសប្លែកពីរឿងខាងលើ ដែលតួអង្គគ្រាន់តែធ្វើដំណើរឆ្លងពេលវេលា តែរឿង The First Night With the Duke គឺជារសជាតិមួយថ្មីប្លែក ដោយសារតែតួឯកស្រីដែលជាសិស្សមហាវិទ្យាល័យធម្មតាម្នាក់បានឆ្លងភព ចូលទៅក្នុងប្រលោមលោកដែលនាងចូលចិត្ត ក្លាយទៅជាតួអង្គអ្នកនាងតូច Cha Sun Chaek សម្ដែងដោយ Seohyun សមាជិកក្រុម Girls’ Generation។
នៅក្នុងប្រលោមលោកឯពិភពដើមកំណើត តួអង្គអ្នកនាងតូច Cha Sun Chaek គឺជាតួអង្គតូចតាចមួយតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលបុគ្គលធម្មតារូបនេះនាំយករាងកាយអ្នកនាងតូចទៅជួបនឹងព្រះអង្គម្ចាស់ Yi Beon សម្តែងដោយ Taecyeon ក្រុម 2PM សាច់រឿងក៏ចាប់ផ្ដើមប្រែប្រួល។
រឿងភាគដែលនិយាយពីភាពស្រស់ស្អាត និងភាពឈឺចាប់ក្នុងពេលតែមួយ រឿង Moon Lovers: Scarlet Heart Ryeo និយាយពីដំណើរឆ្លងពេលវេលារបស់ Go Ha Jin សម្តែងដោយ IU នៅពេលដែលនាងព្យាយាមចូលទៅជួយកុមារដែលលង់ទឹកម្នាក់ មុននឹងដឹងខ្លួនម្ដងទៀតនៅក្នុងរាងកាយរបស់ Hae Soo នារីអភិជន នាសម័យ Goryeo។
នៅក្នុងរាងកាយថ្មីនេះ Go Ha Jin បានទៅជាប់ពាក់ព័ន្ធនឹងព្រះអង្គម្ចាស់ជាច្រើននាក់ រួមមាន Wang So ព្រះអង្គម្ចាស់ចិត្តកាច សម្ដែងដោយ Lee Joon Gi និង Wang Wook ព្រះអង្គម្ចាស់ដ៏ទន់ភ្លន់ សម្ដែងដោយ Kang Ha Neul។ Go Ha Jin បាននៅចំចំណុចកណ្ដាលនៃការផ្លាស់ប្ដូរមួយដ៏សំខាន់ នៅពេលដែលមិត្តភាពដ៏ល្អចាប់ផ្ដើមប្រែប្រួល ក្លាយទៅជាការតស៊ូដណ្ដើមអំណាច កលល្បិច និងស្នេហាពេញទៅដោយភាពឈឺចាប់។
Faith បានផ្ដើមសាច់រឿងដោយនិយាយពីទំនាក់ទំនងស្នេហាមិនរលូនរវាងសេ្ដច Gong Min សម្តែងដោយ Ryu Deok Hwan និងម្ចាស់ក្សត្រី No Guk សម្តែងដោយ Park Se Young។ ទោះបីជាបែបនេះក្ដី នៅពេលដែលម្ចាស់ក្សត្រីប្រឈួន ស្ដេច Gong Min នៅតែបញ្ជាឱ្យ Choi Young សម្ដែងដោយ Lee Min Ho ស្វែងរកគ្រូពេទ្យមកព្យាបាល។
ទាំងអស់នេះបានក្លាយជាដើមហេតុដែលធ្វើឱ្យ Choi Young បានធ្វើដំណើរឆ្លងពេលវេលាពីសម័យ Goryeo មកជួយនឹង Yoo Eun Soo សម្តែងដោយ Kim Hee Sun រួចនាំយកគ្រូពេទ្យកែសម្ផស្សរូបនេះឆ្លងទៅកាន់សម័យដើមរបស់ខ្លួនវិញ។
ខ្លី តែខ្លឹម! Splash Splash Love ជារឿងភាគដើរតាមដំណើររបស់សិស្សស្រី Dan Bi សម្តែងដោយ Kim Seul Gi ដែលរត់គេចពីសម្ពាធនៃការត្រៀមប្រឡងចូលមហាវិទ្យាល័យ តែរឿងចៃដន្យបែរជាធ្វើឱ្យនាងត្រូវធ្លាក់ចូលទៅក្នុងយុគសម័យ Joseon វិញ។ នៅទីនោះ Dan Bi បានប្រើប្រាស់ចំណេះដឹងគណិតវិទ្យាពីលោកអនាគត ទៅប្រកួតប្រជែងជាមួយនឹងស្ដេច Lee Do សម្តែងដោយ Yoon Doo Joon ដែលជាអ្នកពូកែគណិតវិទ្យានាសម័យបុរាណ រហូតយកឈ្នះបេះដូងរបស់លោក។