ភាពយន្តថ្ងៃសៅរ៍-អាទិត្យ រឿង Bon Appétit, Your Majesty កំពុងតែទទួលបានការពេញនិយមពីទស្សនិកជនអ្នកគាំទ្រភាពយន្តកូរ៉េ ខណៈពេលដែលតួឯកទាំងពី គឺ YoonA និង Lee Chae Min ក៏ក្លាយជាទីចំណាប់អារម្មណ៍របស់មហាជនមិនតិចដូចគ្នា។
ជាក់ស្ដែង តារាខេប៉ុបប្រែខ្លួនជាតារាសម្ដែង Im YoonA គឺជាតួឯកស្រីមួយរូប ដែលទស្សនិកជនជាទូទៅធ្លាប់បានទស្សនាស្នាដៃរបស់នាងក្នុងគ្រាកន្លងរួចមកហើយ។ យ៉ាងណាមិញ Lee Chae Min គឺជាតារាប្រុសជំនាន់ក្រោយ ដែលទស្សនិកជនមួយចំនួន នៅមិនទាន់បានដឹងពីស្នាដៃចាស់ៗរបស់លោកនៅឡើយទេ។
ដ្បិតជាតារាជំនាន់ថ្មី តែ Lee Chae Min បានបន្តអភិវឌ្ឍសមត្ថភាពជារឿយៗ ដោយមានភាពយន្តភាគចំនួន ៥ចំណងជើងខាងក្រោមនេះ ជាតួយ៉ាង៖
High Class (2021)
ការសម្តែងយ៉ាងពេញលេញលើកដំបូងរបស់ Lee Chae Min គឺជាការសម្ដែងនៅក្នុងរឿងភាគ High Class ដែលមានសាច់រឿងផ្តោតលើដំណើរជីវិតរបស់នារីវអភិជន វណ្ណៈខ្ពស់ មានត្រឹមតែ ០.១ ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសកូរ៉េខាងត្បូង។ តែនៅពីក្រោយភ្នែករបស់មហាជន ជិវិតពិតរបស់ពួកគេ គឺពេញទៅដោយកលល្បិចឬស្យា។
នៅក្នុងរឿងដំបូងនេះ Lee Chae Min បានសម្ដែងជាតួអង្គ Ahn Seung Jo ជាជំនួយការរបស់តួអង្គ Nam Ji-seon ដែលជាអ្នកម្ដាយលេចធ្លោបំផុតក្នុងចំណោមអ្នកម្ដាយទាំងអស់ដែលមានកូនរៀននៅសាលាអន្តរជាតិ HSC។
ដ្បិតគ្រានេះ តារាប្រុសវ័យ ២៥ឆ្នាំ ទទួលបានឱកាសសម្ដែងជាតួអង្គតូចតាចក្ដី តែភាពទាក់ទាញ បានធ្វើឱ្យលោកអាចចាប់ឱកាសក្លាយជាពិធីករអមជាមួយនឹង Wonyoung សមាជិកក្រុម IVE នៅក្នុងកម្មវិធី Music Bank ជាកន្លែងដែលលោកបានបង្ហាញសមត្ថភាពច្រៀង និងរាំជាមួយនឹងពិធីការិនីរូបនេះផងដែរ។
Crash Course in Romance (2023)
Lee Chae Min បានឆក់យកបេះដូងអ្នកគាំទ្រនៅក្នុងរឿង Crash Course in Romance ដែលជាភាពយន្ត Feel Good និយាយពីជីវិតរបស់តួអង្គ Nam Haeng-seon ដែលសម្រេចចិត្តយកក្មេងស្រីកំព្រា Nam Hae-yi មកចិញ្ចឹមតែម្នាក់ឯង។ ដោយសារតែការប្រកួតប្រជែងខ្ពស់ កូនស្រីចិញ្ចឹមរូបនេះក៏ត្រូវទៅរៀនគួរពិសេសដើម្បីត្រៀមខ្លួនប្រឡងចូលមហាវិទ្យាល័យ ជាទីកន្លែងដែលនាងបានជួបនឹងតួអង្គ Lee Seon-jae មុននឹងចាប់ផ្ដើមបង្កើនទំនាក់ទំនងទៅជាអារម្មណ៍ស្នេហា។
នៅក្នុងរឿងនេះ Lee Chae Min បានសម្ដែងជា Lee Seon-jae សិស្សសង្ហា ថែមទាំងរៀនពូកែ និងមានសម្បកខាងក្រៅពេញដោយភាពបរិបូរណ៍ តែការពិតគេត្រូវរស់នៅដោយសម្ពោធ និងព្យាយាមបិទបាំងរឿងរ៉ាវរបស់គ្រួសារ។
នៅក្នុងរឿងនេះ Lee Chae Min បានសម្ដែងជាតួអង្គ Kang Min-gi ដែលជាបុរសអាថ៌កំបាំង មិនអាចទាយចិត្តបាន ថាលោកជាមនុស្សល្អ ឬអាក្រក់ និងជាតួអង្គដែលដឹងរឿងរ៉ាវសម្ងាត់ដ៏សំខាន់នៅក្នុងសាច់រឿង។
Hierarchy (2024)
Hierarchy គឺជាភាពយន្តភាគដំបូង ដែល Lee Chae Min ទទួលបានឱកាសសម្ដែងជា តួឯកឈ្មោះថា Kang Ha គឺជាសិស្សអាហាររូបករណ៍ ដែលឈានជើងចូលសាលារបស់កូនអ្នកមាន ក្នុងគោលបំណងសងសឹក និងស្វែងរកការពិតពីក្រោយការស្លាប់របស់បងប្រុស។
Hierarchy គឺជាភាពយន្តដែលអនុញ្ញាតឱ្យ Lee Chae Min បានបង្ហាញសមត្ថភាពបានយ៉ាងពេញទី និងជាភាពយន្តមួយដែលទទួលបានប្រជាប្រិយភាពខ្ពស់ចំណាត់ថ្នាក់លេខ ១ ប្រចាំ Netflix នៅបណ្ដាប្រទេសជាច្រើន កំលុងពេលចាក់ផ្សាយ។
នៅក្នុងរឿងនេះ Lee Chae Min បានដើរតួជា Hwang Jae-yeol សិស្សសង្ហាមានមន្តស្នេហ៍ ដែលអាចដណ្ដើមបេះដូងរបស់មនុស្សគ្រប់គ្នានៅក្នុងមហាវិទ្យាល័យ រួមទាំងទស្សនិកជនដែលបានទស្សនារឿងនេះផងដែរ៕