ជាសិល្បការិនីពោរពេញដោយសមត្ថភាព ទេពកោសល្យ យូប៊ីន បានប្រើប្រាស់ឥទ្ធិពលនៃវេទិកា HOFS AWARDS 2024 ប្រកាសប្រាប់អ្នកធុរកិច្ចល្បីៗមកពីបណ្តាប្រទេសជុំវិញពិភពលោក កុំឱ្យមើលរំលងក្នុងការបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដែលនាងបាននិយាយជាភាសារអង់គ្លេសថា ៖ «allow me to take this opportunity to invite all of you, as well as investors from around the world. If you want to expand your business, do not overlook Cambodia.why ? Because we are a small but potential country with the big heart and Under the good supervision of our government, the country has made progress very quickly. We are never afraid to continue our step in any situation, that’s why we have a word that we often use in cambodia is : ខ្មែរធ្វើបាន its mean “Cambodia can do it. This is point to ensure that invest in cambodia is only resulted in win-win. so please don’t forget to put Cambodia in your list. thank you.» ដែលបកប្រែជាខេមរៈភាសារថា៖ «បើលោកអ្នកចង់ពង្រីកមុខជំនួញសូមកុំមើលរំលងប្រទេសកម្ពុជា ហេតុអ្វី? ព្រោះបើទោះកម្ពុជាជាប្រទេសតូច តែយើងជាប្រទេសដែលមានសក្កានុពល និងមានបេះដូងធំ ហើយស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកដដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងបង្កើតបានសមិទ្ធិផលដ៏ល្អក្នុងពេលដ៏ឆាប់រហ័ស។ កម្ពុជាយើងមិនដែលខ្លាចក្នុងការចូលរួមក្នុងការបោះជំហ៊ានទៅមុខមិនថា ស្ថិតក្នុងស្ថានភាពណាមួយឡើយ ដូច្នេះហើយទើបយើងបង្កើតឱ្យមានពាក្យស្លោកមួយថា «ខ្មែរធ្វើបាន» ជាចំនុចដែលធានាថា ការវិនិយោគនៅកម្ពុជាពិតជាទទួលបានលទ្ធផលឈ្នះ-ឈ្នះជាក់ជាមិនខាន»។