បច្ចុប្បន្ននេះ ប្រភេទរថយន្ត MPV, SUV និង Mini Van សុទ្ធសឹងជារថយន្តដែលកំពុង ពេញនិយមប្រើប្រាស់ ច្រើនក្នុងទីផ្សារប្រទេសកម្ពុជា តែសម្រាប់រថយន្តប្រភេទ GUV វិញ គឺបានបូករួមបញ្ចូលគ្នានូវលក្ខណៈពិសេសរវាងរថយន្ត SUV និង MPV តែម្ដង។ មូលហេតុដូច្នេះហើយ ទើបធ្វើឱ្យក្រុមហ៊ុន Kia សម្រេចបង្កើតជា រថយន្ត The new Carnival GUV នេះឡើងមក។
ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃកន្លងទៅ នៅថ្ងៃទី ១០-១១ ខែសីហា នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ មានកម្មវីធីដ៏អធិកអធម ខណៈក្រុមហ៊ុន Kia Cambodia បានបើកសម្ពោធរថយន្តថ្មី The new Carnival GUV ស៊េរីឆ្នាំ២០២៥។ ក្នុងនោះ មានការតាំងពីព័រណ៍រថយន្តចំនួន២ថ្ងៃ ព្រមទាំងមានកម្មវិធីសប្បាយរីករាយដល់អតិថិជន ដូចជាការចាប់លុយក្នុងទូរសំណាង Money Box ដោយលក្ខខណ្ឌគ្រាន់តែមានប័ណ្ណបើកបរ គឺអាចមានសំណាងបង្វិលកង និងមានឱកាសចាប់រង្វាន់ពី Money box ហើយសម្រាប់អ្នកធ្វើការកក់នឹងទទួលបានការចាប់រង្វាន់ដោយស្វ័យប្រវត្ត។
ក្នុងនោះផងដែរ រថយន្ត The new Carnival GUV ក៏បានធ្វើការឆ្លងកាត់ការធ្វើតេស្ត និងពិសោធពីគុណភាពឡានក្នុងកម្មវិធីលំដាប់ពិភពលោកគឺ Consumer Reports Recommended (CR) ដោយពន្ទុដែលយើងទទួលបានជារួមគឺ 81/100ពិន្ទុ។ ចំពោះពិន្ទុដែល The new Carnival ទទួលបានទៅលើចំណុចខ្លាំងនោះគឺ ពាក់ព័ន្ធទៅនឹង ភាព Smooth, Powertrain, Breaking, Interior room, Control ដែលនឹងធ្វើអោយរថយន្តKia ទទួលបានការទទួលស្គាល់ថាជារថយន្តដែលល្អ និងសមត្ថភាពខ្លាំងគ្រាប់គ្រាន់សម្រាប់ការប្រើប្រាស់លើទីផ្សារពិភពលោក។
ខាងក្រោមនេះជាមុខងារពិសេសៗរបស់រថយន្ត The new Carnival GUV ស៊េរីឆ្នាំ២០២៥ ៖