Love in the Big City ជាការបើកវាំងននបង្ហាញមួយជ្រុងទៀតនៃជីវិតរបស់មនុស្សស្រឡាញ់ភេទដូចគ្នាក្នុងសង្គមដែលមិនទាន់មានការទទួលស្គាល់ពួកគេនៅឡើយ។ និទានពីដំណើរជីវិតរបស់ Go Yong បុរសវ័យក្មេងស្រឡាញ់ភេទដូចគ្នាម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង សម្ដែងដោយ Nam Yoon Su គេបានមានបញ្ហាជាមួយនឹងម្ដាយ និងសម្ពោធពីសង្គមចំពោះការពិតដែលជាខ្លួនគេ។
មូលហេតុដែល Love in the Big City ជារឿងដែលអ្នកមិនគួររំលង ព្រោះរឿងមួយនេះបានបង្ហាញពីសង្គមពិតនៃសហគមន៍ LGBTQIA+ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលវិស័យ K-BL មិនដែលលើកយកមកបង្ហាញកន្លងមក។
២. Love for Love’s Sake
Love for Love’s Sake ជាសាច់រឿងបែបអភិនីហារ និយាយអំពីបុរសវ័យ២៩ឆ្នាំ Tae Myung Ha នាំសម្ដែងដោយ Lee Tae Vin បានធ្លាក់ខ្លួនទៅក្នុងពិភពនិម្មិតនៃហ្គេមមួយ ជាទីតាំងតែមួយដែលគេបានជួបនឹង Tae Cha Yeo Woon សម្ដែងដោយ Cha Joo Wan។
Love for Love’s Sake ជាភាពយន្តមនោសញ្ចេតនាបែប BL មួយដ៏ទាក់ទាញ ជាមួយនឹងបេសកម្មដែល Tae Myung Ha ត្រូវឱ្យយ៉ាងណាឱ្យ Tae Cha Yeo Woon សប្បាយចិត្តទើបអាចឈ្នះល្បែងនេះបាន។
Boys Be Brave ជារឿងរ៉ាវរបស់និស្សិតពីររូបគឺ Jung Ki Sub (Nam Si An) និង Kim Jin Woo (Kim Sung Hyen) ដែលត្រូវមករួមរស់ជាមួយគ្នា។ ត្បិតអី Jung Ki Sub បានដឹងថាមិត្តរួមបន្ទប់របស់ខ្លួនមានចិត្តមកលើខ្លួនក៏ដោយ តែគេមិនបានប្រកែកនឹងទំនាក់ទំនងមួយនេះនោះទេទេ ហើយថែមទាំងព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យ Kim Jin Woo សារភាពស្នេហ៍មកកាន់ខ្លួនទៀតផង។
មានសាច់រឿងដែលកើតឡើងនៅក្នុងវិស័យភាពយន្ត Poom Puripan សម្ដែងជាតួអង្គ Joe ជាតួជំនួសរបស់តារាល្បីឈ្មោះ Tong សម្ដែងដោយ Mek Jirakit។ តាមពិតទៅ នៅក្នុងចិត្តរបស់ Joe គេបានលួចស្រឡាញ់ Ming សម្ដែងដោយ Up Poompat តែស្នេហារវាងអ្នកទាំងពីរមិនអាចកើតឡើងបានទេ ព្រោះ Ming មិនបានគិតដូចគ្នានឹងខ្លួន។ ជារឿងអភិនីហារ ក្រោយបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់នៅពេលសម្ដែង ព្រលឹងរបស់ Joe បានចូលទៅសណ្ឋិតនៅក្នុងខ្លួនរបស់បុរសម្នាក់ទៀត និងចាប់ផ្ដើមបេសកម្មស្នេហារបស់ខ្លួនសាជាថ្មី។
ដោយសារតែរឿង BL ពីប្រទេសថៃមួយចំនួនធំមានដំណើររឿងជុំវិញជីវិតជានិស្សិតរបស់តួអង្គ My Stand-In ជាសាច់រឿងមួយប្លែកដែលទស្សនិកជនអាចទទួលបានរសជាតិថ្មីខុសពីរឿងឯទៀត។
៥. Century of Love
Century of Love ជារឿងរ៉ាវរបស់ San សម្ដែងដោយ Daou ដែលបានសម្រេចចិត្តប្រើប្រាស់វេទមន្តពីថ្ម៥ពណ៌ដើម្បីមានអាយុដល់១០០ឆ្នាំដើម្បីជួបមនុស្សស្រីដែលខ្លួនស្រលាញ់ម្ដងទៀត បើទោះបីជាគេត្រូវទទួលបណ្ដាសារនៃភាពឈឺចាប់ជារៀងរាល់យប់ក៏ដោយចុះ។ ពេលវេលាកំណត់បានមកដល់ San បានរកឃើញមនុស្សដែលខ្លួនស្រឡាញ់ម្ដងទៀត តែនៅជាតិនេះគេបានមកចាប់កំណើតជាបុរសដែលមានឈ្មោះថា Vee សម្ដែងដោយ Offroad។ ដោយសារ Vee មានភេទ និងអត្តចរិតមិនដូចមនុស្សដែលខ្លួនស្រឡាញ់ San ត្រូវជួបនឹងផលពិបាកក្នុងការជឿជាក់ថាបុរសដែលខ្លួនជួបនោះពិតជាមនុស្សស្រីដែលគេរង់ចាំពិតមែន ស្របពេលដែលវេលាកំណត់ក៏កាន់តែជិតមកដល់។
ស្នាដៃសម្ដែងពីតួ BL ជួរមុខ Off និង Gun រឿង The Trainee ផ្ដោតទៅលើការចុះហាត់ការរបស់ Ryan នៅក្នុងផលិតកម្មមួយកន្លែង ស្ថិតក្រោមការគ្រប់គ្រងរបស់ជំនួយការអ្នកដឹកនាំរឿងម្នាក់ដែលមានឈ្មោះថា Jane។ ដោយធ្លាប់រំពឹងថានឹងជួបជាមួយនឹងចៅហ្វាយដែលមានចិត្តល្អ និងជួយយកអាសារដល់និស្សិតចុះកម្មសិក្សា Ryan បានខកបំណងក្រោយពីជួប Jane ដែលសភាពខាងក្រៅគឺខុសគ្នាដាច់ស្រឡះពីក្ដីរំពឹងតែម្ដង។ ពេលវេលាកាន់តែកន្លងទៅ Ryan ក៏កាន់តែស្គាល់ធាតុពិតរបស់ Jane រហូតសន្សឹមៗចង់យកឈ្នះបេះដូងចៅហ្វាយនាយរបស់ខ្លួន។
មូលហេតុដែលទស្សនិកជនមិនគួររំលងរឿងនេះ ដោយសាតែ The Trainee បានរំលេចពីភាពចម្រុះនៃក្ដីស្រឡាញ់បានយ៉ាងប៉ិនប្រសប់ មិនថាស្នេហាផ្ទុយភេទ ស្នេហារវាងបុរសនិងបុរស និងមួយផ្នែកនៃស្នេហារវាងនារីនិងនារីផងដែរ។
ភាពយន្តពីប្រទេសជប៉ុន
៧. Love is a Poison
Love is a Poison ជារឿងដែលនិយាយពី Shiba Ryoma នាំសម្ដែងដោយ Hama Shogo ជាមេធាវីដ៏ជោគជ័យម្នាក់ ដែលមានទស្សនៈថា ស្នេហាគ្រាន់តែជាថ្នាំពុលដែលចូលមករារាំងលោកក្នុងការឈានដល់គោលដៅតែប៉ុណ្ណោះ។ ក្នុងជំនួបដោយចៃដន្យមួយនៅក្នុងបារ លោកមេធាវីរូបនេះបានជួបគ្នានឹងជនឆបោកម្នាក់ដែលឈ្មោះថា Haruto សម្ដែងដោយ Hyodo Katsum។ ក្រោយមកមានហេតុការណ៍សំខាន់មួយបានកើតឡើង តម្រូវឱ្យអ្នកទាំងពីរត្រូវទៅរស់នៅជាមួយគ្នា ហើយ Haruto បានដើរតួជាជំនួយការរបស់ Shiba Ryoma។
Love is Better the Second Time Around ជារឿងរ៉ាវនៃការត្រឡប់មកជួបគ្នាដោយចៃដន្យម្ដងទៀតរបស់ Miyata Akihiro (Hasegawa Makoto) និង Hoshizawa Takashi (Furuya Robin) ដែលធ្លាប់មានទំនាក់ទំនងស៊ីជម្រៅម្ដងកាលពីក្មេងៗ។ ជំនួបក្នុងនាមជាមិត្តរួមការងារនៅគ្រានេះ Miyata Akihiro មានមនុស្សស្រីដែលខ្លួនស្រឡាញ់រួចទៅហើយ តែទន្ទឹមគ្នានោះ Hoshizawa Takashi ចង់មានឱកាសគ្រប់គ្រងបេះដូងសង្សារចាស់ម្ដងទៀត។
The On1y One ជាភាពយន្តភាគមួយទៀតដែលនិយាយពីមនោសញ្ចេតនារវាងបងប្អូនប្រុស។ សាច់រឿងផ្ដើមដោយ មិត្តរួមថ្នាក់ពីររូប គឺ Shen Wang សម្ដែងដោយ Liu Dong Qin និង Jiang Tian សម្ដែង Benjamin Tsang ត្រូវបង្ខំចិត្តរបស់នៅជាមួយគ្នា ក្រោយម្ដាយឪពុករបស់អ្នកទាំងពីរបានសម្រេចចិត្តរៀបការជាមួយគ្នា។ ពីមិត្តរួមថ្នាក់ ទៅជាបងប្អូនចុង ហើយឋានៈបន្ទាប់របស់អ្នកទាំងពីរនឹងក្លាយជាអ្វី?
សម្រាប់ភាពយន្តពីប្រទេសចិនដីគោក Meet You at the Blossom ជារឿង BL ដែលកើតឡើងនៅក្នុងសម័យបុរាណ និយាយពី Jin Xiao Bao នាំសម្ដែងដោយ Wang Yun Kai ជាកូនអ្នកមានទ្រព្យម្នាក់បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងនារីដែលមានឈ្មោះថា Huai En នាំសម្ដែងដោយ Leslie Li។ ក្រោយមកការពិតបានលាតត្រដាង Huai En ជាបុរសម្នាក់ដែលចូលមកក្នុងជីវិតរបស់ Jin Xiao Bao គ្រាន់តែដើម្បីជាឈ្នាន់ដណ្ដើមទ្រព្យសម្បត្តិពីត្រកូល Jin តែប៉ុណ្ណោះ។
Meet You at the Blossom ជារឿងភាគ BL របស់ចិនដែលលាយបញ្ចូលទាំងក្ដីស្នេហា និងឈុតឆាកប្រយុទ្ធ។ ដូច្នេះ នេះជារឿងមួយដែលប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងពីប្រទេសចិន៕