Han So Hee បានដណ្ដើមយកប្រជាប្រិយភាពតាមរយៈភាពយន្តជាច្រើនចំណងជើង ចាប់ពីរឿង The World of the Married រហូតដល់ Nevertheless, My Name, និង Gyeongseong Creature ដែលតារាស្រីវ័យ ៣១ឆ្នាំរូបនេះ មិនរួញរាក្នុងការផ្លាស់ប្ដូរខ្លួនឯងពីការសម្ដែងក្នុងភាពយន្តបែបស្នេហាមនោសញ្ចេតនា ទៅកាន់ភាពយន្តបែបវាយតប់ និងភាពយន្តបែបរន្ធត់។
ដ្បិតអាជីពលើវិថីសិល្បៈអាចនឹងមិនរលូន មានបញ្ហាចម្រូងចម្រាស់ខ្លួនក៏ពិតមែន តែ Han So Hee នៅតែទទួលបានជោគជ័យ អាចឈរឈ្មោះលើតារាងតារាសម្ដែងស្រីកូរ៉េ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់លេខ ១០ ជាមួយនឹងទ្រព្យសរុបចំនួន ២៥លានដុល្លារអាមេរិក។
៩. Kim So Hyun
បើទោះបីជាមានអាយុក្មេងខ្ចីក្ដី តែអាចចាត់ទុកថា Kim So Hyun គឺជាតារាសម្ដែងសម្បូរបទពិសោធន៍ម្នាក់ ដែលខិតខំសន្សំបទពិសោធន៍ក្នុងអាជីពជាអ្នកសម្ដែងតាំងតែពីក្មេង តាមរយៈរឿង The Moon Embracing the Sun រហូតក្លាយជាតួឯកក្នុងរឿង Who Are You: School 2015, Love Alarm, The Tale of Nokdu និង Good Boy ជាដើម។ នៅក្នុងវ័យត្រឹម ២៦ឆ្នាំ Kim So Hyun មានទ្រព្យសម្បត្តិដល់ទៅ ៣០ លានដុល្លារអាមេរិក។
៨. Shin Min-ah
Shin Min-ah គឺជាតួម្នាក់ដែលគិតល្អិតល្អន់បន្តិចលើការទទួលការងារនីមួយៗ តែតួអង្គដែលតារាស្រីរូបនេះជ្រើសរើសសម្ដែង សុទ្ធសឹងតែជាតួអង្គដែលទស្សនិកជនចងចាំ មិនរឿង My Girlfriend is a Gumiho, Tomorrow With You និង Hometown Cha-Cha-Cha ជាតួយ៉ាង។
IU គឺជាតារាខេប៉ុបម្នាក់ទៀត ដែលបានចាប់ឱកាសទទួលការងារទាំងចម្រៀង និងសម្ដែង ដោយស្នាដៃសម្ដែងទី១ របស់តារាស្រីរូបនេះ គឺការសម្ដែងជាតួអង្គ Kim Pil-Sook នៅក្នុងរឿងភាគ Dream High ជាមួយនឹងរឿងបន្តបន្ទាប់ទៀត ដូចជា My Mister, Hotel Del Luna និង Moon Lovers: Scarlet Heart Ryeo។
នៅក្នុងឆ្នាំ ២០២៥ នេះ តារាស្រីវ័យ ៣២ឆ្នាំ ទើបតែទទួលបានជោគជ័យយ៉ាងក្រាស់ក្រែលជាមួយនឹងរឿងភាគ When Life Gives You Tangerines ខណៈអាចសន្សំទ្រព្យសរុប បានដល់ទៅ ៥០លានដុល្លារអាមេរិក។
៤. Kim Tae Hee
Kim Tae Hee តារាស្រីកំពូលសម្រស់តាំងតែពីដើមទសវត្សរ៍ឆ្នាំ ២០០០ ចាប់ផ្ដើមមានឈ្មោះបោះសំឡេងតាមរយៈរឿងល្បីៗ ដូចជា Stairway to Heaven និង Iris ជាមួយនឹងស្នាដៃផ្សេងទៀត រួមមាន Hi Bye, Mama! និង Lies Hidden in My Garden ជាដើម។ ក្នុងវ័យ ៤៥ឆ្នាំ ភរិយរបស់ Rain រូបនេះ នៅសល់ទ្រព្យរហូតដល់ទៅ ៥៥លានដុល្លារអាមេរិក។
៣. Song Hye Kyo
មាននាមជាតួឯកស្រី ម្ចាស់ស្នាដៃក្នុងរឿងល្បីៗ ដូចជា Autumn in My Heart, Full House, Descendants of the Sun និង The Glory តារាស្រីវ័យ ៤៣ឆ្នាំ Song Hye Kyo ក៏ជាអ្នកតំណាងផលិតផលដៃឯក ឱ្យយីហោធំៗ ដូចជា Fendi ជាដើម។
នៅក្នុងឆ្នាំ ២០២៥ អ្នកមេម៉ាយរូបនេះ បានត្រឡប់ចូលវិស័យភាពយន្តកុនវិញ តាមរយៈរឿងបែបរន្ធត់ Dark Nuns ក្នុងគ្រាដែលមានទ្រព្យសម្បត្តិសរុបដល់ទៅ ៦០លានដុល្លារអាមេរិក។
២. Lee Young-ae
ចាប់ផ្ដើមអាជីពតាំងតែពីឆ្នាំ ១៩៩១ Lee Young-ae គឺជាតារាស្រីដែលមានអាយុក្រាស់បំផុតនៅលើតារាងនេះ ដោយបានកសាងស្នាដៃជាច្រើននៅក្នុងវិស័យភាពយន្ត ជាពិសេសគឺរឿង Dae Jang Geum ដែលជារឿងភាគបុរាណដ៏សំខាន់បំផុតមួយរបស់កូរ៉េខាងត្បូង។ នៅក្នុងវ័យ ៥៤ឆ្នាំ អ្នកម្ដាយកូន ២រូបនេះ មានទ្រព្យសម្បត្តិដល់ទៅ ៩០លានដុល្លារអាមេរិក ដណ្ដើមបានតំណែងជាតារាស្រីកូរ៉េ មានទ្រព្យច្រើនបំផុតលំដាប់លេខ ២។
១. Jun Jihyun
Jun Jihyun ជាតារាស្រីដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុតនៅក្នុងឆ្នាំនេះ ក្នុងទំហំ ១១០លានដុល្លារអាមេរិក។ ដើមឡើយ តារាស្រីវ័យ ៤៣ឆ្នាំរូបនេះ ទទួលប្រជាប្រិយភាពនៅក្នុងប្រទេសកំណើតជាលើកដំបូងនៅក្នុងឆ្នាំ ២០០១ តាមរយៈរឿង My Sassy Girl មុននឹងអាចវាយលុកទីផ្សារសកលតាមរយៈរឿង My Love From the Star និង Legend of the Blue Sea។