Han So Hee បានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៧ ជាមួយរឿងភាគ “Reunited Worlds” ហើយក្រោយមកក៏ត្រូវបានគេស្គាល់តាមរយៈរឿងភាគដូចជា “100 Days My Prince”, “The World of the Married”, “Nevertheless” និងរឿងជាច្រើនទៀត។ ស្នាដៃចុងក្រោយរបស់នាងគឺរឿង “Gyeongseong Creature”។ តារាស្រីរូបនេះក៏បានបង្ហាញខ្លួនក្នុងវីដេអូចម្រៀង Seven របស់ Jungkook ក្រុម BTS ផងដែរ ហើយនាពេលខាងមុខនាងនឹងបង្ហាញខ្លួនក្នុងរឿង “Dotgabi” និង “Project Y”។
៩. YoonA ក្រុម Girl’s Generation (17.4 លាន)
YoonA ចាប់ផ្តើមប្រលូកសិល្បៈដំបូងក្នុងនាមជាសមាជិកក្រុម Girl’s Generation ដែលត្រូវបានគេស្គាល់តាមរយៈបទល្បីៗដូចជា “Gee”, “Into the New World” និង “Genie” ជាដើម។ នាងបានចេញបទទោលលើកដំបូងគឺបទ “A Walk to Remember” នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ ដើម្បីប្រារព្ធខួបកំណើតអាយុ ២៩ ឆ្នាំរបស់ខ្លួន។ អាល់ប៊ុមនេះបានក្លាយជាអាល់ប៊ុមលក់ដាច់បំផុតក្នុងរយៈពេល ២៤ ម៉ោងដោយតារាទោលស្រីនៅពេលនោះ។ YoonA ក៏ធ្លាប់បានដើរតួឯកក្នុងរឿងភាគល្បីៗជាច្រើនដូចជា “K2”, “Big Mouth”, “Love Rain” និង “Hush” ជាដើម។ ស្នាដៃសម្ដែងចុងក្រោយរបស់នាងគឺរឿងភាគ “King the Land” បានក្លាយជារឿងមួយដែលមានអ្នកទស្សនាច្រើនបំផុតក្នុងឆ្នាំ ២០២៣ ។
៨. HyunA (17.4 លាន)
HyunA បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុម Wonder Girls ក្នុងឆ្នាំ ២០០៧ ប៉ុន្តែបានតែមួយរយៈខ្លីក៏ចាកចេញ ហើយបានចូលរួមជាមួយ 4Minute ក្រោមផលិតកម្ម Cube Entertainment វិញ។ ក្រោយមក បន្ទាប់ពីលេចលឺដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយ Dawn នាងបានប្តូរទៅផលិតកម្មថ្មី P Nation ជាមួយអតីតដៃគូរូបនោះ។ ទោះយ៉ាងណា នៅចុងឆ្នាំនេះ នាងនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ថ្មីគឺអតីតសមាជិក HIGHLIGHT Junhyung ។
៧. Jung Ho Yeon (18.5 លាន)
Jung Ho Yeon ជាតារាម៉ូដែលកូរ៉េខាងត្បូងម្នាក់ដែលចាប់ផ្ដើមចាប់អាជីពក្នុងឆ្នាំ ២០១០ ជាតារាឯករាជ្យ។ នាងបានជាប់តំណែងជើងឯករងនៅក្នុងរដូវកាលទី ៤ នៃកម្មវិធី Next Top Model របស់កូរ៉េ។ នៅឆ្នាំ ២០២១ នាងទទួលបានប្រជាប្រិយភាពជាសាកល ក្រោយបានដើរតួសំខាន់ក្នុងរឿងភាគ “Squid Game” ខណៈនៅឆ្នាំ ២០២៤ នាងបានបង្ហាញខ្លួនជាតួឯកក្នុងរឿង “Chicken Nugget” ។
Jeon Somi បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុម I.O.I ដែលជាក្រុមបង្កើតចេញពីកម្មវិធីប្រលង Produce 101។ ក្នុងនាមជាតារាទោល Jeon Somi បានចុះហត្ថលេខាជាមួយ THE BLACK LABEL ហើយបានចេញបទដំបូង “Birthday” នៅឆ្នាំ ២០១៩។ នាងបានចេញអាល់ប៊ុមដំបូងនៅឆ្នាំ ២០២១ មានចំណងជើង “XOXO” ខណៈបទចម្រៀងនាំមុខគឺបទ “Dumb Dumb” បានក្លាយបទល្បីខ្លាំងលើអ៊ិនធឺណិត និងជាប់ក្នុងតារាងចម្រៀងជាច្រើន។
៤. Bae Suzy (20.1 លាន)
Bae Suzy គឺជាអតីតសមាជិកក្រុមចម្រៀងស្រី Miss A និងបានបង្ហាញខ្លួនជាតារាសម្តែងលើកដំបូងក្នុងឆ្នាំ ២០១១ ជាមួយនឹងរឿងភាគ “Dream High” ហើយក្រោយមកក៏បានដើរតួឯកក្នុងរឿងភាគល្បីៗដូចជា “Start Up”, “Doona”, “While You Were Sleeping” និងរឿងជាច្រើនទៀត។ Suzy ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈសម្រស់និងស្នាមញញឹមដ៏មានមន្តស្នេហ៍របស់នាង។ នាពេលខាងមុខ នាងនឹងបង្ហាញខ្លួនក្នុងរឿងភាគស្នេហាបែបកំប្លែង និង Fantasy មានចំណងជើង “All the Love You Wish For” ជាមួយតារាប្រុស Kim Woo Bin។
៣. IU (32.8 លាន)
IU បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៨ ជាមួយនឹងអាល់ប៊ុម “Lost and Found” និងចាប់ផ្ដើមល្បីល្បាញខ្លាំងក្រោយចេញបទ “Good Day”។ ក្រៅពីធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងជំនាញច្រៀង និងនិពន្ធបទចម្រៀងដ៏ពិសេស IU ក៏ជាតារាសម្ដែងដ៏ល្បីមួយរូប និងបានសម្ដែងក្នុងរឿងល្បីៗដូចជា “My Mister”, “Hotel De Luna”, “Moon Lovers” និង “Dream” ។ បច្ចុប្បន្ននាងកំពុងថតរឿងភាគថ្មី “When Life Gives You Tangerines” រួមជាមួយតារាប្រុស Park Bo Gum បន្ទាប់ពីបានចេញអាល់ប៊ុមចម្រៀងកាលពីដើមឆ្នាំនេះក្នុងខែកុម្ភៈ។